ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 40:25 - អាល់គីតាប

អុលឡោះ​ដ៏‌វិសុទ្ធ​មាន​បន្ទូល​ថា៖ តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង ទៅ​នឹង​នរណា? តើ​នរណា​អាច​ស្មើ​នឹង​យើង​បាន?។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ អង្គ​ដ៏វិសុទ្ធ​មានបន្ទូលថា​៖ “តើ​អ្នករាល់គ្នា​ប្រដូច​យើង​នឹង​អ្នកណា​ឲ្យ​យើង​ស្មើ​នឹងអ្នកនោះ​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ព្រះ​ដ៏​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​នឹង​ប្រៀប​ផ្ទឹម​យើង​ដូច​ជា​អ្នក​ណា ឬ​អ្នក​ឲ្យ​ស្មើ​នឹង​យើង​នោះ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ​ដ៏វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង ទៅ​នឹង​នរណា? តើ​នរណា​អាច​ស្មើ​នឹង​យើង​បាន?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​ប្រៀប‌ផ្ទឹម​អញ​ដូច​ជា​អ្នក​ណា ឲ្យ​អញ​បាន​ស្មើ​នឹង​គេ​នោះ

សូមមើលជំពូក



អេសាយ 40:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ ក្នុង​ចំណោម​ព្រះ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​ដូច​ទ្រង់​ទេ ហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យ ដូច​ទ្រង់​ឡើយ។


អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ នាំ​គ្នា​ស្ញែង​ខ្លាច​ទ្រង់ ហើយ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ទ្រង់ ក៏​កោត​ស្ញប់‌ស្ញែង​ទ្រង់​ដែរ។


អុលឡោះ‌តាអាឡា​អើយ តើ​មាន​អ្វី​អាច​ផ្ទឹម​នឹង​ទ្រង់​បាន? តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​បរិសុទ្ធ​ដូច​ទ្រង់។ ទ្រង់​ជា​ម្ចាស់​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង គួរ​សរសើរ​តម្កើង ទ្រង់​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ។


តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​អុលឡោះ ទៅ​នឹង​ព្រះ​ណា? តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ទ្រង់?


តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង​ទៅ​ព្រះ​ណា អ្នក​រាល់​គ្នា​យក​ព្រះ​ណា​មក​ផ្ទឹម​ស្មើ​នឹង​យើង? តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​យើង​ដូច​ព្រះ​ណា?


តើ​មាន​ជាតិ​សាសន៍​មួយ​ណា​ធ្លាប់​បាន​ឮអុលឡោះ‌តាអាឡា​មាន​បន្ទូល​ពី​ក្នុង​ភ្លើង ដូច​អ្នក​បាន​ឮ ហើយ​នៅ​រស់​រាន​មាន​ជីវិត​បែប​នេះ​ឬ​ទេ?


មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ​នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ទឹក ក្រោម​ដី ធ្វើ​ជា​រូប​ព្រះ​ឡើយ។