ប្រសិនបើមាននរណាម្នាក់ ឬប្រជាជនអ៊ីស្រអែលទាំងមូល ដែលជាប្រជារាស្ត្ររបស់ទ្រង់មានទុក្ខខ្លោចផ្សាក្នុងចិត្ត រួចទូរអា និងអង្វរទាំងលើកដៃប្រណម្យឆ្ពោះមកដំណាក់
អេសាយ 37:14 - អាល់គីតាប ស្តេចហេសេគាទទួលលិខិតពីអ្នកនាំសារ មកអាន រួចស្ដេចឡើងទៅដំណាក់ យកលិខិតនោះលាតបង្ហាញអុលឡោះតាអាឡា។ ព្រះគម្ពីរខ្មែរសាកល ហេសេគាទ្រង់ទទួលសំបុត្រនោះពីដៃរបស់អ្នកនាំសារ ក៏អានសំបុត្រនោះ រួចយាងឡើងទៅដំណាក់របស់ព្រះយេហូវ៉ា។ ហេសេគាលាសំបុត្រនោះនៅចំពោះព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទហេសេគាក៏ទទួលសំបុត្រនោះ ពីដៃរបស់ពួកទូតទៅអានមើល រួចទ្រង់យាងឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទហេសេគាទទួលលិខិតពីអ្នកនាំសារ មកអាន រួចស្ដេចយាងឡើងទៅព្រះដំណាក់ យកលិខិតនោះលាតបង្ហាញនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេសេគាក៏ទទួលសំបុត្រនោះ ពីដៃរបស់ពួកទូតទៅអានមើល រួចទ្រង់យាងឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះទ្រង់ |
ប្រសិនបើមាននរណាម្នាក់ ឬប្រជាជនអ៊ីស្រអែលទាំងមូល ដែលជាប្រជារាស្ត្ររបស់ទ្រង់មានទុក្ខខ្លោចផ្សាក្នុងចិត្ត រួចទូរអា និងអង្វរទាំងលើកដៃប្រណម្យឆ្ពោះមកដំណាក់
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងឮពាក្យទូរអា និងពាក្យអង្វររបស់អ្នកហើយ។ យើងនឹងញែកដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។
ស្តេចហេសេគាទទួលលិខិតពីអ្នកនាំសារមកអាន រួចគាត់ឡើងទៅម៉ាស្ជិទយកលិខិតនោះទៅបង្ហាញអុលឡោះតាអាឡា។
ស្តេចហេសេគាទូរអាអង្វរអុលឡោះតាអាឡាថា៖ «ឱអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាបអើយ! មានតែទ្រង់មួយគត់ ដែលជាម្ចាស់របស់នគរទាំងប៉ុន្មាននៅលើផែនដី ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី។
ដ្បិតនៅពេលខ្ញុំមានអាសន្ន ទ្រង់តែងឲ្យខ្ញុំជ្រកក្នុងជំរករបស់ទ្រង់ ទ្រង់តែងលាក់បំពួនខ្ញុំនៅក្នុងជំរំសក្ការៈ ទ្រង់លើកខ្ញុំដាក់នៅលើថ្មដា។
ឱអុលឡោះអើយ តើឲ្យបច្ចាមិត្ត ត្មះតិះដៀលទ្រង់ដល់ពេលណា? តើឲ្យខ្មាំងសត្រូវប្រមាថ នាមទ្រង់ដល់កាលណាទៀត?
កាលស្តេចហេសេគាទទួលដំណឹងនេះ ស្ដេចហែកអាវវែងចោល យកបាវមកស្លៀក រួចទៅដំណាក់របស់អុលឡោះតាអាឡា។
រីឯស្ដេចទាំងឡាយរបស់ក្រុងហាម៉ាត ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។