Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:14 - ព្រះគម្ពីរខ្មែរសាកល

14 ហេសេគា​ទ្រង់​ទទួល​សំបុត្រ​នោះ​ពី​ដៃ​របស់​អ្នកនាំសារ ក៏​អាន​សំបុត្រនោះ រួច​យាង​ឡើងទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​។ ហេសេគា​លា​សំបុត្រនោះ​នៅចំពោះ​ព្រះយេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះបាទ​ហេ‌សេ‌គា​ក៏​ទទួល​សំបុត្រ​នោះ ពី​ដៃ​របស់​ពួក​ទូត​ទៅ​អាន​មើល រួច​ទ្រង់​យាង​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លា​សំបុត្រ​នោះ​នៅ​ចំពោះ​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌បាទ​ហេ‌សេគា​ទទួល​លិខិត​ពី​អ្នក​នាំ​សារ មក​អាន រួច​ស្ដេច​យាង​ឡើង​ទៅ​ព្រះ‌ដំណាក់ យក​លិខិត​នោះ​លាត​បង្ហាញ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហេសេគា​ក៏​ទទួល​សំបុត្រ​នោះ ពី​ដៃ​របស់​ពួក​ទូត​ទៅ​អាន​មើល រួច​ទ្រង់​យាង​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លា​សំបុត្រ​នោះ​នៅ​ចំពោះ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ស្តេច​ហេ‌សេគា​ទទួល​លិខិត​ពី​អ្នក​នាំ​សារ មក​អាន រួច​ស្ដេច​ឡើង​ទៅ​ដំណាក់ យក​លិខិត​នោះ​លាត​បង្ហាញអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




អេសាយ 37:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​លាត​ដៃ​របស់ទូលបង្គំ​ទៅ​ព្រះអង្គ ព្រលឹង​របស់ទូលបង្គំ​ស្រេកឃ្លាន​ព្រះអង្គ ដូចជា​ដី​ហួតហែង​។ សេឡា


ដ្បិត​នៅ​ថ្ងៃ​នៃ​មហន្តរាយ ព្រះអង្គ​នឹង​លាក់​ខ្ញុំ​ទុក​ក្នុង​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​នឹង​បំពួន​ខ្ញុំ​ក្នុង​ទីលាក់កំបាំង​នៃ​ព្រះពន្លា​របស់ព្រះអង្គ ព្រះអង្គ​នឹង​លើក​ខ្ញុំ​ឡើង​លើ​ថ្មដា​។


ឱ​ព្រះ​អើយ តើ​បច្ចាមិត្ត​នឹង​ត្មះតិះដៀល​ដល់ពេលណា​ទៀត​? តើ​ខ្មាំងសត្រូវ​នឹង​ប្រមាថ​ព្រះនាម​របស់ព្រះអង្គ​ជាដរាប​ឬ​?


នៅពេល​ព្រះបាទ​ហេសេគា​បាន​ឮ​ពាក្យទាំងនោះ ទ្រង់​ក៏​ហែក​ព្រះពស្ត្រ ហើយ​ដណ្ដប់​ដោយ​ក្រណាត់ធ្មៃ រួច​យាង​ចូលទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​។


តើ​ស្ដេច​នៃ​ហាម៉ាថ ស្ដេច​នៃ​អើផាឌ និង​ស្ដេច​នៃ​ក្រុង​សេផាវែម ហេណា និង​អ៊ីវ៉ា នៅ​ឯណា​?’”។


ហើយ​ហេសេគា​ក៏​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​ថា​៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម