នៅគ្រានោះ ជនជាតិអេស៊ីបប្រៀបបាននឹងស្រីៗ គឺពួកគេនឹងភ័យញ័រចំប្រប់ នៅពេលឃើញអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល លើកដៃគំរាមពួកគេ។
អេសាយ 23:5 - អាល់គីតាប ពេលដំណឹងនេះលេចឮទៅដល់ស្រុកអេស៊ីប អ្នកស្រុកនាំគ្នាភ័យញ័រ ដូចកាលដែលគេបាន ឮដំណឹងពីហេតុការណ៍ដែលកើតមាន ដល់ក្រុងទីរ៉ុសដែរ។ ព្រះគម្ពីរខ្មែរសាកល កាលណាដំណឹងនេះទៅដល់អេហ្ស៊ីប គេនឹងឈឺចាប់ដោយសារតែដំណឹងអំពីទីរ៉ុស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាដំណឹងនេះបានឮទៅដល់ស្រុកអេស៊ីព្ទ នោះគេនឹងសោកសៅជាពន្លឹក ដោយសារដំណឹងពីក្រុងទីរ៉ុសនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលដំណឹងនេះលេចឮទៅដល់ស្រុកអេស៊ីប អ្នកស្រុកនាំគ្នាភ័យញ័រ ដូចកាលដែលគេបាន ឮដំណឹងពីហេតុការណ៍ដែលកើតមាន ដល់ក្រុងទីរ៉ុសដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាដំណឹងនេះបានឮទៅដល់ស្រុកអេស៊ីព្ទ នោះគេនឹងសោកសៅជាពន្លឹក ដោយសារដំណឹងពីក្រុងទីរ៉ុសនោះ |
នៅគ្រានោះ ជនជាតិអេស៊ីបប្រៀបបាននឹងស្រីៗ គឺពួកគេនឹងភ័យញ័រចំប្រប់ នៅពេលឃើញអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល លើកដៃគំរាមពួកគេ។
ថ្ងៃដែលស្រុកភីលីស្ទីនត្រូវហិនហោច បានមកដល់ហើយ! ថ្ងៃនោះ អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន លែងមាននរណាអាចជួយទៀតឡើយ ដ្បិតអុលឡោះតាអាឡាកំទេចស្រុកភីលីស្ទីន គឺពួកអ្នកដែលនៅសេសសល់ពីកោះកាប់ថោរ។
ជាតិសាសន៍នានាដែលស្គាល់អ្នកនឹងងឿងឆ្ងល់ ដោយឃើញអ្នកធ្លាក់ខ្លួនដូច្នេះ ពួកគេភ័យតក់ស្លុត ហើយអ្នកនឹងវិនាសបាត់បង់រហូតតទៅ!»។
នៅថ្ងៃយើងដាក់ទោសស្រុកអេស៊ីប យើងនឹងចាត់មនុស្សឲ្យធ្វើដំណើរតាមសំពៅ នាំដំណឹងទៅប្រាប់អ្នកស្រុកអេត្យូពី ដែលកំពុងតែរស់នៅដោយសុខសាន្ត ធ្វើឲ្យពួកគេភ័យតក់ស្លុត ដ្បិតថ្ងៃដែលពួកគេរងទុក្ខវេទនាជិតមកដល់ហើយ!»។