យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹង ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម គាត់នឹងធ្វើឲ្យវង្សត្រកូលរបស់គាត់ មានកិត្តិយសថ្លៃថ្នូរ។
អេសាយ 22:24 - អាល់គីតាប សាច់ញាតិរបស់គាត់ ទាំងតូច ទាំងធំ នឹងពឹងផ្អែកលើគាត់ទាំងអស់គ្នា គឺប្រៀបដូចជាចាន ឆ្នាំង និងថូ ដែលគេដាក់ក្នុងសង្រែក ហើយព្យួរនឹងដែកគោលតែមួយ។ ព្រះគម្ពីរខ្មែរសាកល គេនឹងយកអស់ទាំងសិរីរុងរឿងនៃវង្សត្រកូលរបស់ឪពុកគាត់ ព្យួរនៅលើគាត់ គឺទាំងកូនចៅ និងសែស្រឡាយ ដែលប្រៀបដូចជាអស់ទាំងភាជនៈតូចៗ ចាប់ពីពែង រហូតដល់ថូគ្រប់ប្រភេទ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងនាំយកអស់ទាំងសិរីល្អនៃវង្សារបស់បិតាគាត់ មកបំពាក់នៅលើគាត់វិញ គឺទាំងពូជពង្សជិតឆ្ងាយ និងគ្រឿងប្រដាប់តូចៗទាំងប៉ុន្មាន ចាប់តាំងពីពែងរហូតដល់ថូទាំងអស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាច់ញាតិរបស់គាត់ ទាំងតូច ទាំងធំ នឹងពឹងផ្អែកលើគាត់ទាំងអស់គ្នា គឺប្រៀបដូចជាចាន ឆ្នាំង និងថូ ដែលគេដាក់ក្នុងសង្រែក ហើយព្យួរនឹងដែកគោលតែមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងនាំយកអស់ទាំងសិរីល្អនៃវង្សារបស់បិតាគាត់ មកបំពាក់នៅលើគាត់វិញ គឺទាំងពូជពង្សជិតឆ្ងាយ នឹងគ្រឿងប្រដាប់តូចៗទាំងប៉ុន្មាន ចាប់តាំងពីពែង រហូតដល់ថូទាំងអស់ផង |
យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹង ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម គាត់នឹងធ្វើឲ្យវង្សត្រកូលរបស់គាត់ មានកិត្តិយសថ្លៃថ្នូរ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: “នៅគ្រានោះ ដែកគោលដែលបោះភ្ជាប់ លើឈើខ្លឹមនោះនឹងបាក់របូតធ្លាក់ចុះមក ហើយអ្វីៗដែលព្យួរនៅនឹងដែកគោលនោះ ក៏បាក់បែកខ្ទេចខ្ទីអស់ដែរ”» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
តើគេអាចយកដើមទំពាំងបាយជូរនេះទៅឆ្លាក់ធ្វើវត្ថុអ្វីមួយ ឬក៏យកទៅប្រើសម្រាប់ព្យួរអ្វីមួយបានឬ?
គឺគាត់នោះហើយដែលនឹងសង់ម៉ាស្ជិទ របស់អុលឡោះតាអាឡា។ គាត់នឹងពាក់គ្រឿងឥស្សរិយយស ដ៏ថ្កុំថ្កើងរុងរឿង គាត់អង្គុយគ្រងរាជ្យលើបល្ល័ង្ករបស់គាត់។ អ៊ីមុាំមួយនាក់អង្គុយលើបល្ល័ង្កមួយទៀត ហើយអ្នកទាំងពីរមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយគ្នា។
អ៊ីសាចូលមកជិតគេ ហើយមានប្រសាសន៍ថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅសូរ៉កា ទាំងនៅលើផែនដី។