ទ្រង់នឹងបន្ទាបមនុស្សព្រហើន ទ្រង់នឹងពង្រាបមនុស្សអួតអាង។ នៅថ្ងៃនោះ មានតែអុលឡោះតាអាឡាមួយគត់ ដែលមនុស្សត្រូវលើកតម្កើង។
អេសាយ 2:18 - អាល់គីតាប ព្រះក្លែងក្លាយទាំងប៉ុន្មាននឹងវិនាសសូន្យ។ ព្រះគម្ពីរខ្មែរសាកល រីឯបណ្ដារូបបដិមាករឥតប្រយោជន៍នឹងបាត់អស់រលីង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងរូបព្រះនឹងសាបសូន្យបាត់អស់រលីង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះក្លែងក្លាយទាំងប៉ុន្មាននឹងវិនាសសូន្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងរូបព្រះនឹងសាបសូន្យបាត់ទៅអស់រលីង |
ទ្រង់នឹងបន្ទាបមនុស្សព្រហើន ទ្រង់នឹងពង្រាបមនុស្សអួតអាង។ នៅថ្ងៃនោះ មានតែអុលឡោះតាអាឡាមួយគត់ ដែលមនុស្សត្រូវលើកតម្កើង។
មើលហ្ន៎! មានមនុស្សម្នាក់ជិះរទេះចំបាំង ដែលទឹមដោយសេះមួយគូ មកដល់ ហើយស្រែកថា: «ក្រុងបាប៊ីឡូនរលំហើយ ក្រុងបាប៊ីឡូនរលំហើយ! រីឯរូបព្រះទាំងប៉ុន្មានរបស់ក្រុងនេះ ក៏ធ្លាក់បាក់បែកខ្ទេចខ្ទីអស់ដែរ!»។
ដោយអុលឡោះលើកលែងទោសឲ្យ កូនចៅរបស់យ៉ាកកូបរួចពីបាប ពួកគេនឹងកំទេចថ្មអាសនៈ របស់ព្រះក្លែងក្លាយឲ្យខ្ទេច ដូចថ្មកំបោរដែលគេកំទេចឲ្យទៅជាធូលីដី ព្រមទាំងផ្ដួលរំលំបង្គោលរបស់ព្រះអាសេរ៉ា និងកន្លែងជូនសក្ការបូជាដល់ព្រះទាំងនោះ។
ព្រះបាលបរាជ័យហើយ ព្រះនេបូក៏អស់ឫទ្ធិដែរ។ គេដឹករូបព្រះទាំងនោះ ដោយដាក់នៅលើសត្វតិរច្ឆាន ធ្វើឲ្យសត្វទាំងនោះនឿយហត់ ព្រោះមានបន្ទុកយ៉ាងធ្ងន់នៅលើខ្នងវា។
ចូរប្រាប់ពួកគេថា ព្រះទាំងឡាយ ដែលពុំបានបង្កើតផ្ទៃមេឃ និងផែនដី មុខជាត្រូវវិនាសបាត់សូន្យពីផែនដី និងពីក្រោមមេឃនេះពុំខាន។
ព្រះទាំងនោះឥតបានការអ្វីសោះ ជារបស់គួរឲ្យមើលងាយ ដែលនឹងត្រូវវិនាសសូន្យ នៅថ្ងៃដែលអុលឡោះជាម្ចាស់វិនិច្ឆ័យទោស។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «យើងនឹងកំទេចរូបបដិមា យើងនឹងបំបាត់រូបព្រះក្លែងក្លាយពីក្រុងណូប។ ពេលនោះ ស្រុកអេស៊ីបនឹងលែងមានអ្នកដឹកនាំ ហើយយើងនឹងធ្វើឲ្យមានការភ័យខ្លាចនៅស្រុកអេស៊ីប។
យើងនឹងប្រោះទឹកដ៏វិសុទ្ធលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឲ្យបានស្អាតបរិសុទ្ធ ផុតពីអំពើសៅហ្មងទាំងឡាយ លែងឲ្យអ្នករាល់គ្នាពេញចិត្តនឹងព្រះក្លែងក្លាយទាំងប៉ុន្មាន។
ពួកគេនឹងលែងប្រព្រឹត្តអំពើសៅហ្មង ដោយគោរពព្រះក្លែងក្លាយគួរស្អប់ខ្ពើម និងលែងបះបោរប្រឆាំងនឹងយើងទៀតហើយ។ យើងនឹងរំដោះពួកគេឲ្យចេញផុតពីគ្រប់កន្លែងដែលពួកគេរស់នៅ និងជាកន្លែងដែលពួកគេបានប្រព្រឹត្តអំពើបាប។ យើងនឹងជម្រះពួកគេឲ្យបានបរិសុទ្ធ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងទៅជាម្ចាស់របស់ពួកគេ។
គ្រប់ទីកន្លែងដែលអ្នករាល់គ្នាទៅរស់នៅ ក្រុងរបស់អ្នករាល់គ្នានឹងត្រូវវិនាស ទីសក្ការៈរបស់អ្នករាល់គ្នា នឹងត្រូវហិនហោច អាសនៈរបស់អ្នករាល់គ្នាក៏នឹងត្រូវវិនាសអន្តរាយដែរ រូបព្រះក្លែងក្លាយរបស់អ្នករាល់គ្នានឹងត្រូវបាក់បែក ហើយរលាយសូន្យ កន្លែងដែលអ្នករាល់គ្នាដុតគ្រឿងក្រអូបមុខជាត្រូវរលំ រីឯព្រះដែលជាស្នាដៃរបស់អ្នករាល់គ្នាក៏ត្រូវរលាយបាត់អស់ទៅដែរ។
អេប្រាអ៊ីមអើយ! តើអ្នកលែងប្រដូចយើង ទៅនឹងព្រះក្លែងក្លាយហើយឬនៅ? គឺយើងនេះហើយដែលឆ្លើយតប និងមើលថែរក្សាអ្នក។ យើងប្រៀបដូចដើមពោធិមានស្លឹកខៀវខ្ចី យើងនឹងធ្វើឲ្យអ្នកបង្កើតផ្លែបាន»។
រូបបដិមាទាំងប៉ុន្មាននឹងត្រូវបាក់បែក គ្រឿងសក្ការៈបូជាទាំងប៉ុន្មានដែលគេយក មកសែនរូបទាំងនោះ នឹងត្រូវដុតក្នុងភ្លើង។ យើងនឹងកំទេចព្រះក្លែងក្លាយទាំងអស់ រូបព្រះទាំងនោះជាផលនៃអំពើពេស្យាចារ ដូច្នេះ គេនឹងយករូបទាំងនោះទៅបង់ថ្លៃ ស្រីពេស្យា។
យើងនឹងលុបបំបាត់ទាំងមនុស្ស ទាំងសត្វ យើងនឹងលុបបំបាត់សត្វដែលហើរនៅលើមេឃ ព្រមទាំងត្រីដែលស្ថិតនៅក្នុងសមុទ្រ។ យើងនឹងកំទេចអ្វីៗដែលនាំឲ្យ មនុស្សអាក្រក់ជំពប់ដួល ព្រមទាំងលុបបំបាត់មនុស្សឲ្យអស់ពីផែនដី - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះតាអាឡានឹងធ្វើឲ្យពួកគេស្ញែងខ្លាច ដ្បិតទ្រង់នឹងលុបបំបាត់ព្រះទាំងប៉ុន្មាន ឲ្យអស់ពីផែនដី ប្រជាជាតិដែលរស់នៅតាមកោះទាំងឡាយ នឹងនាំគ្នាក្រាបថ្វាយបង្គំទ្រង់ នៅតាមកន្លែងរបស់គេរៀងៗខ្លួន។
«នៅថ្ងៃនោះ យើងនឹងដកព្រះក្លែងក្លាយចេញពីស្រុក ហើយគ្មាននរណានឹកនាដល់ឈ្មោះរបស់ព្រះទាំងនោះទៀតឡើយ។ យើងក៏បំបាត់ណាពីក្លែងក្លាយ និងវិញ្ញាណមិនបរិសុទ្ធរបស់ពួកគេឲ្យអស់ពីស្រុកដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។