ទ្រង់មិនចង់បានគូរបានឬជំនូនអ្វីទេ តែទ្រង់បានបើកត្រចៀកខ្ញុំ ឲ្យចេះស្ដាប់ទ្រង់ ទ្រង់មិនទាមទារគូរបានដុត ឬ គូរបានសុំឲ្យរួចពីបាបឡើយ។
អេសាយ 1:12 - អាល់គីតាប ពេលអ្នករាល់គ្នាចូលមករកយើង តើនរណាហៅអ្នករាល់គ្នាឲ្យមកជាន់ ទីលានដំណាក់របស់យើងដូច្នេះ? ព្រះគម្ពីរខ្មែរសាកល កាលណាអ្នករាល់គ្នាចូលមក ដើម្បីលេចមកនៅចំពោះយើង តើនរណាបានទាមទារពីដៃរបស់អ្នករាល់គ្នា គឺទាមទារឲ្យជាន់ឈ្លីទីធ្លារបស់យើងដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាអ្នករាល់គ្នាចូលមកចំពោះយើង តើអ្នកណាបានបង្គាប់អ្នករាល់គ្នា ឲ្យចូលមកជាន់ទីលានរបស់យើងដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ្នករាល់គ្នាចូលមករកយើង តើនរណាហៅអ្នករាល់គ្នាឲ្យមកជាន់ ទីលានដំណាក់របស់យើងដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាឯងរាល់គ្នាលេចមកនៅចំពោះអញ នោះតើអ្នកណាបានបង្គាប់ឲ្យឯងរាល់គ្នាធ្វើដូច្នេះ ដើម្បីឲ្យបានចូលមកជាន់ទីលានរបស់អញនេះ |
ទ្រង់មិនចង់បានគូរបានឬជំនូនអ្វីទេ តែទ្រង់បានបើកត្រចៀកខ្ញុំ ឲ្យចេះស្ដាប់ទ្រង់ ទ្រង់មិនទាមទារគូរបានដុត ឬ គូរបានសុំឲ្យរួចពីបាបឡើយ។
រៀងរាល់ឆ្នាំ ប្រុសៗទាំងអស់ក្នុងចំណោមប្រជាជន ត្រូវមកបង្ហាញខ្លួននៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ចំនួនបីដង។
ក្នុងមួយឆ្នាំ ក្នុងចំណោមប្រជាជន ប្រុសៗទាំងអស់ត្រូវមកបង្ហាញខ្លួននៅចំពោះអុលឡោះតាអាឡាជាម្ចាស់របស់ជនជាតិអ៊ីស្រអែលចំនួនបីដង។
ពេលណាអ្នកទៅដំណាក់របស់អុលឡោះត្រូវពិចារណាឲ្យបានល្អិតល្អន់។ ត្រូវចូលទៅជិតទ្រង់ ដើម្បីត្រងត្រាប់ស្ដាប់ ជាជាងចង់ធ្វើគូរបានដោយចិត្តមិនស្មោះត្រង់ ដូចមនុស្សលេលា ដ្បិតអ្នកទាំងនោះពុំដឹងថាខ្លួនប្រព្រឹត្តអំពើអាក្រក់ទេ។
តើអ្នករាល់គ្នាស្មានថា ម៉ាស្ជិទដែលជាដំណាក់របស់យើងនេះ ជាសំបុកចោរឬ? តាមពិត យើងឃើញថា ទីនេះពិតជាសំបុកចោរមែន!» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ឱមនុស្សអើយ គេបានប្រៀនប្រដៅអ្នក ឲ្យស្គាល់ការណាដែលល្អ និងការណាដែលអុលឡោះតាអាឡា ពេញចិត្តឲ្យអ្នកធ្វើ គឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរ តាមមាគ៌ា របស់អុលឡោះជាម្ចាស់របស់អ្នក ដោយចិត្តសុភាព»។
«ចូរប្រាប់ប្រជាជនទាំងមូលនៅក្នុងស្រុក ព្រមទាំងពួកអ៊ីមុាំថា: តាំងពីចិតសិបឆ្នាំកន្លងមកនេះ ពេលអ្នករាល់គ្នាតមអាហារ និងកាន់ទុក្ខ នៅខែទីប្រាំ និងខែទីប្រាំពីរនោះ តើអ្នករាល់គ្នាពិតជាតមអាហារ ដើម្បីផ្គាប់ចិត្តយើងមែនឬ?
គេធ្វើកិច្ចការផ្សេងៗ ដើម្បីឲ្យមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់ នៅជាយអាវកាន់តែវែងទៅៗ។
បីដងក្នុងមួយឆ្នាំ គឺនៅពេលបុណ្យនំបុ័ងឥតមេ បុណ្យសបា្តហ៍និងបុណ្យជំរំ ត្រូវឲ្យប្រុសៗទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ទៅថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅកន្លែងដែលទ្រង់ជ្រើសរើស។ ប៉ុន្តែ មិនត្រូវទៅថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកដោយដៃទទេឡើយ។