ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេម៉ុស 2:16 - អាល់គីតាប

នៅ​ថ្ងៃ​នោះ អ្នក​ចំបាំង​ដ៏​ក្លា‌ហាន​ជាង​គេ នឹង​រត់​ទៅ​ទាំង​ខ្លួន​ទទេ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ដែល​មាន​ចិត្ត​ក្លាហាន ក្នុង​ចំណោម​មនុស្ស​ខ្លាំង​ពូកែ គេ​នឹង​រត់​ទៅ​ទាំង​ខ្លួន​អាក្រាត​នៅ​ថ្ងៃ​នោះ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​នោះ អ្នក​ចម្បាំង​ដ៏​ក្លា‌ហាន​ជាង​គេ នឹង​រត់​ទៅ​ទាំង​ខ្លួន​ទទេ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចំណែក​អ្នក​ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ពួក​ខ្លាំង​ពូកែ គេ​នឹង​រត់​ទៅ​ទាំង​ខ្លួន​អាក្រាត​ក្នុង​ថ្ងៃ​នោះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក



អេម៉ុស 2:16
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​ដក​អាវុធ​ពី​អ្នក ចំបាំង​ដ៏​ជំនាញ​ទាំង​នោះ ពួក​គេ​ដេក​លង់‌លក់​បាត់​ស្មារតី ទាហាន​ដ៏​ពូកែ​ទាំង​នោះ លែង​មាន​កម្លាំង​ច្បាំង​ទៀត​ហើយ។


គេ​វាយ​យក​បាន​ក្រុង​កេរី‌យ៉ូត ព្រម​ទាំង​រំលំ​កំពែង​ដ៏​រឹង‌មាំ​ទៀត​ផង។ នៅ​ថ្ងៃ​នោះ ចិត្ត​របស់​ទាហាន​ដ៏​អង់‌អាច នៃ​ជន‌ជាតិ​ម៉ូអាប់​នឹង​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន។


តែ​គាត់​ចោល​សំពត់​រត់​ទៅ​ខ្លួន​ទទេ។


រីឯ​លោក​ស៊ីសេរ៉ា​វិញ គាត់​រត់​គេច​រហូត​ដល់​តង់ត៍​របស់​នាង​យ៉ាអែល ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក​ហេប៊ើរ ជន‌ជាតិ​កែន ដ្បិត​ស្តេច​យ៉ាប៊ីន ជា​ស្តេច​ក្រុង​ហា‌សោរ និង​ក្រុម​គ្រួសារ​ហេ‌ប៊ើរ មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​ដោយ​មេត្រី‌ភាព។