ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេភេសូរ 4:6 - អាល់គីតាប

អុលឡោះ​មាន​តែ​មួយ ទ្រង់​ជា​បិតា​របស់​មនុស្ស​ទាំង​អស់ ទ្រង់​ខ្ពង់‌ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ទ្រង់​ធ្វើ​ការ​តាម​រយៈ​អ្វីៗ​ទាំង​អស់ និង​សណ្ឋិត​នៅ​ក្នុង​អ្វីៗ​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះ​មាន​តែមួយ​——​ជា​ព្រះ​បិតា​នៃ​អ្វីៗ​ទាំងអស់ ដែល​គង់​នៅលើ​អ្វីៗ​ទាំងអស់ តាមរយៈ​អ្វីៗ​ទាំងអស់ និង​ក្នុង​អ្វីៗ​ទាំងអស់​។

សូមមើលជំពូក

Khmer Christian Bible

ព្រះជាម្ចាស់​តែ​មួយ​ ជា​ព្រះវរបិតា​នៃ​ទាំង​អស់​ ដែល​ខ្ពស់​លើ​ទាំង​អស់​ ហើយ​ធ្វើ​ការ​តាមរយៈ​ទាំង​អស់​ ព្រមទាំង​គង់​នៅ​ក្នុង​ទាំង​អស់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ព្រះ​តែ​មួយ ហើយ​ជា​ព្រះ‌វរបិតា​នៃ​ទាំង​អស់ ដែល​ព្រះ‌អង្គ​ខ្ពស់​លើ​ទាំង​អស់ ធ្វើ​ការ​តាម​រយៈ​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​មាន​តែ​មួយ ព្រះអង្គ​ជា​ព្រះ‌បិតា​របស់​មនុស្ស​ទាំង​អស់ ព្រះអង្គ​ខ្ពង់‌ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ព្រះអង្គ​ធ្វើ​ការ​តាម​រយៈ​មនុស្ស​ទាំង​អស់ និង​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ព្រះ​តែ​១ គឺ​ជា​ព្រះវរ‌បិតា​នៃ​ទាំង​អស់ ដែល​ទ្រង់​ខ្ពស់​លើ​ទាំង​អស់ គង់​នៅ​កណ្តាល​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់

សូមមើលជំពូក



អេភេសូរ 4:6
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាន​ឲ្យ​ពរ​អ៊ីប្រាំ​ថា៖ «សូម​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​អ៊ីប្រាំ


ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ប្រសើរ​ឧត្ដម ទ្រង់​ជា​ស្តេច ដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។


អុលឡោះ‌តាអាឡា​អើយ! ទ្រង់​ពិត​ជា​បិតា​របស់​យើង​ខ្ញុំ។ អ៊ីព្រហ៊ីម​ពុំ​ដែល​បាន​ស្គាល់​យើង​ខ្ញុំ​ទេ អ៊ីស្រ‌អែល​ក៏​ពុំ​ដែល​បាន​ឃើញ យើង​ខ្ញុំ​ដែរ គឺ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​ជា​បិតា​របស់​យើង​ខ្ញុំ ហើយ​តាំង​ពី​ដើម​រៀង​មក យើង​តែង​ហៅ ទ្រង់​ថា​ជា​ម្ចាស់​ដែល​លោះ​យើង​ខ្ញុំ។


ពួក​យើង​ទាំង​អស់​គ្នា​មាន​ឪពុក​តែ​មួយ​គត់ ហើយ​អុលឡោះ​ដែល​បង្កើត​ពួក​យើង​មក ក៏​មាន​តែ​មួយ​ដែរ ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​យើង​ក្បត់​គ្នា ទៅ​វិញ​ទៅ​មក ដោយ​បំពាន​លើ​សម្ពន្ធ‌មេត្រី ដែល​អុលឡោះ​បាន​ចង​ជា​មួយ បុព្វបុរស​របស់​ពួក​យើង​ដូច្នេះ?


អ្នក​ទាំង​ពីរ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ទូរអា​ថា៖ «ឱ អុលឡោះ​អើយ ទ្រង់​ជា‌ម្ចាស់​នៃ​ជីវិត​សត្វ​លោក​ទាំង​មូល! បើ​មនុស្ស​តែ​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប តើ​ទ្រង់​គួរ​ខឹង​នឹង​សហគមន៍​ទាំង​មូល​ឬ?»។


សូម​កុំ​នាំ​យើង​ខ្ញុំ​ឲ្យ​ជួប​ការ​ល្បួង​ឡើយ តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អ៊ីព្លេស​កំណាច [ដ្បិត​ទ្រង់​គ្រង​រាជ្យ ទ្រង់​មាន​អំណាច និង​សិរី‌រុង‌រឿង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ីន។]


អ្នក​រាល់​គ្នា​ត្រូវ​សុំ​ទ្រង់​ដូច​ត​ទៅៈ ឱ​អុលឡោះ​ជា​បិតា​នៃ​យើង​ខ្ញុំ ដែល​នៅ​សូរ៉កា​អើយ!


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អ្នក​ណា​ស្រឡាញ់​ខ្ញុំ​អ្នក​នោះ​នឹង​ប្រតិបត្ដិ​តាម​ពាក្យ​ខ្ញុំ។ អុលឡោះ​ជា​បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​អុលឡោះ​ជា​បិតា និង​ខ្ញុំ​ក៏​នឹង​មក​តាំង​លំ‌នៅ នៅ​ក្នុង​អ្នក​នោះ​ដែរ។


ខ្ញុំ​បាន​សំដែង​នាម​ទ្រង់​ឲ្យ​គេ​ស្គាល់ ហើយ​ខ្ញុំ​នឹង​សំដែង​ឲ្យ​គេ​រឹត​តែ​ស្គាល់​ថែម​ទៀត ដើម្បី​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​គេ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​គេ​ដែរ»។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កុំ​ឃាត់​ខ្ញុំ​ទុក​អី ដ្បិត​ខ្ញុំ​មិន​ទាន់​បាន​ឡើង​ទៅ​ឯ​អុលឡោះ​ជា​បិតា​ខ្ញុំ​នៅ​ឡើយ។ សុំ​ទៅ​ប្រាប់​ពួក​បង​ប្អូន​ខ្ញុំ​ផង​ថា ខ្ញុំ​ឡើង​ទៅ​ឯ​បិតា​ខ្ញុំ ដែល​ជា​បិតា​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ឡើង​ទៅ​ឯ​ម្ចាស់​របស់​ខ្ញុំ​ដែល​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ដែរ»។


អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​អុលឡោះ ដោយ‌សារ​ទ្រង់ និង​សម្រាប់​ទ្រង់!។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ អស់‌កល្ប​ជា‌និច្ច! អាម៉ីន!។


មាន​សកម្ម‌ភាព​ផ្សេងៗ​ពី​គ្នា តែ​មាន​អុលឡោះ​ជា​ម្ចាស់​តែ​មួយ​ទេ ដែល​បំពេញ​សកម្ម‌ភាព​ទាំង​នោះ នៅ​ក្នុង​មនុស្ស​ទាំង​អស់។


ក៏​យើង​ជឿ​ថា មាន​អុលឡោះ​តែ​មួយ​ប៉ុណ្ណោះ។ អុលឡោះ​ជា​បិតា​ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ​មក ហើយ​យើង​មាន​ជីវិត​រស់​សម្រាប់​ទ្រង់។ យើង​ជឿ​ទៀត​ថា មាន​អម្ចាស់​តែ​មួយ​ប៉ុណ្ណោះ​គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ អ្វីៗ​សព្វ​សារពើ​កើត​មក​ដោយ‌សារ​គាត់ ហើយ​យើង​មាន​ជីវិត​រស់​ក៏​ដោយ‌សារ​គាត់​ដែរ។


តើ​ម៉ាស្ជិទ​របស់​អុលឡោះ និង​ព្រះ‌ក្លែង‌ក្លាយ​ចូល​គ្នា​ចុះ​ឬ​ទេ? យើង​ទាំង​អស់​គ្នា​ជា​ម៉ាស្ជិទ​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច ដូច​ទ្រង់​មាន​បន្ទូល​ថាៈ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ព្រម​ទាំង​រស់​នៅ​ជា​មួយ​ពួក​គេ​ដែរ។ យើង​នឹង​ធ្វើ​ជាម្ចាស់​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ របស់​យើង»។


ខ្ពស់​ជាង​វត្ថុ​ស័ក្តិ‌សិទ្ធិ​គ្រប់​យ៉ាង ខ្ពស់​ជាង​អ្វីៗ​ដែល​មាន​អំណាច​គ្រប់‌គ្រង និង​ខ្ពស់​លើស​អ្វីៗ​ដែល​មាន​ឈ្មោះ​មិន​ត្រឹម​តែ​នៅ​លោក​នេះ​ទេ គឺ​នៅ​លោក​ខាង​មុខ​ទៀត​ផង។


រីឯ​បង​ប្អូន​ក៏​ដូច្នោះ​ដែរ ដោយ​បង​ប្អូន​រួម​ជា​មួយ​អ៊ីសា បង​ប្អូន​បាន​ផ្គុំ​គ្នា​ឡើង ធ្វើ​ជា​ដំណាក់​របស់​អុលឡោះ ក្នុង​រស‌អុលឡោះ។


សូម​អាល់ម៉ា‌ហ្សៀស​នៅ​ក្នុង​ចិត្ដ​បង​ប្អូន​ដោយ​ជំនឿ និង​សូម​ឲ្យ​បង​ប្អូន​បាន​ចាក់​ឫស​យ៉ាង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់


សូម​អុលឡោះ​ជា​បិតា និង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ ប្រទាន​សេចក្ដី​សុខ‌សាន្ដ និង​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​ជំនឿ​មក​បង​ប្អូន។


អ៊ីស្រ‌អែល​អើយ ចូរ​ស្តាប់! មាន​តែអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​យើង តែ​មួយ​គត់ ដែល​ពិត​ជាអុលឡោះ‌តាអាឡា។


អ្នក​ណា​កាន់​តាម​បទ​បញ្ជា​របស់​អុលឡោះ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​អុលឡោះ ហើយ​អុលឡោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា អុលឡោះ​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ‌សារ​រស‌អុលឡោះ​ដែល​ទ្រង់​ប្រទាន​មក​យើង។