ទ្រង់បានសំដែងស្នាដៃដ៏ឧត្តុង្គឧត្តមទាំងនេះ ឲ្យខ្ញុំជាអ្នកបម្រើរបស់ទ្រង់ឃើញ ស្របតាមបន្ទូលសន្យា និងចិត្តសប្បុរសរបស់ទ្រង់។
អេភេសូរ 4:32 - អាល់គីតាប ត្រូវមានចិត្ដសប្បុរស និងចេះអាណិតមេត្ដាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណីសន្ដោសគ្នាទៅវិញទៅមក ដូចអុលឡោះបានប្រណីសន្ដោសបងប្អូន ដោយសារអាល់ម៉ាហ្សៀសដែរ។ ព្រះគម្ពីរខ្មែរសាកល ចូរមានចិត្តសប្បុរសចំពោះគ្នាទៅវិញទៅមក ទាំងមេត្តាករុណា ហើយលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដូចដែលព្រះបានលើកលែងទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ៕ Khmer Christian Bible ចូរមានចិត្ដសប្បុរសចំពោះគ្នាទៅវិញទៅមក និងមានចិត្ដអាណិតអាសូរ ព្រមទាំងលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដូចដែលព្រះជាម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវមានចិត្តសប្បុរស និងចេះអាណិតមេត្តាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណីសន្ដោសគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានប្រណីសន្ដោសបងប្អូន ដោយសារព្រះគ្រិស្តដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ។ |
ទ្រង់បានសំដែងស្នាដៃដ៏ឧត្តុង្គឧត្តមទាំងនេះ ឲ្យខ្ញុំជាអ្នកបម្រើរបស់ទ្រង់ឃើញ ស្របតាមបន្ទូលសន្យា និងចិត្តសប្បុរសរបស់ទ្រង់។
គាត់តែងចែកទានឲ្យអ្នកក្រដោយចិត្តទូលាយ សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ ហើយគាត់ចំរើនកម្លាំងកាន់តែរុងរឿងឡើងៗ។
អុលឡោះតាអាឡាមានចិត្តសប្បុរស ចំពោះមនុស្សទាំងអស់ ទ្រង់មានចិត្តអាណិតអាសូរ ដល់សត្វលោកទាំងអស់ ដែលទ្រង់បានបង្កើតមក។
មនុស្សសុចរិតតែងតែថែទាំសត្វពាហនៈរបស់ខ្លួន រីឯមនុស្សអាក្រក់វិញ គ្មានចិត្តមេត្តាករុណាទាល់តែសោះ។
មនុស្សមានសុភនិច្ឆ័យរមែងចេះទប់កំហឹង។ គេរក្សាកិត្តិយស ដោយមិនតបតនឹងអ្នកដែលធ្វើខុស ចំពោះខ្លួនឡើយ។
ចិត្តស្មោះត្រង់ជាគុណសម្បត្តិរបស់មនុស្ស ហេតុនេះហើយបានជាមនុស្សក្រីក្រប្រសើរជាងមនុស្សកុហក។
មនុស្សសុចរិតកំពុងតែវិនាស តែគ្មាននរណាយកចិត្តទុកដាក់ មនុស្សល្អបាត់បង់ជីវិត តែគ្មាននរណាចាប់អារម្មណ៍សោះ មនុស្សសុចរិតអន្តរាយ ដោយមនុស្សអាក្រក់ធ្វើបាប។
លោកអេបេដ-មេលេក ជាជនជាតិអេត្យូពី ស្រែកប្រាប់យេរេមាថា៖ «សូមអ្នកយកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗនោះទ្រាប់ពីក្រោមក្លៀក ហើយយកខ្សែពួរចងពីលើទៅ!»។ យេរេមាក៏ធ្វើតាម។
សូមអត់ទោសឲ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឲ្យ អស់អ្នកដែលបានប្រព្រឹត្ដខុសនឹងយើងខ្ញុំ។
ម្យ៉ាងទៀតពេលឈរថ្វាយបង្គំ បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីអុលឡោះជាបិតារបស់អ្នករាល់គ្នា ដែលនៅសូរ៉កាអត់ទោសឲ្យអ្នករាល់គ្នា»។ [
អុលឡោះជាម្ចាស់របស់យើង មេត្ដាករុណាដ៏លើសលប់ ទ្រង់ប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
សូមអត់ទោសយើងខ្ញុំឲ្យរួចពីបាប ដ្បិតយើងខ្ញុំអត់ទោសឲ្យអស់អ្នកដែល បានប្រព្រឹត្ដខុសនឹងយើងខ្ញុំ។ សូមកុំនាំយើងខ្ញុំឲ្យជួប ការល្បួងឡើយ»។
ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នក ប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោលថា “ខ្ញុំស្ដាយដោយបានធ្វើខុស”ចូរអត់ទោសឲ្យគាត់ទៅ»។
ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្ដអំពើល្អដល់គេ ព្រមទាំងឲ្យគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញឲ្យសោះ ពេលនោះ អ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាកូនរបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតអុលឡោះក៏សប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។
«កុំថ្កោលទោសអ្នកដទៃឲ្យសោះ នោះអុលឡោះក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃឲ្យសោះ នោះអុលឡោះក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឲ្យអ្នកដទៃ នោះអុលឡោះនឹងលើកលែងទោសឲ្យអ្នករាល់គ្នា។
អ្នកកោះនោះបានទទួលយើងដោយចិត្ដសប្បុរស រកអ្វីប្រៀបផ្ទឹមពុំបាន។ គេអញ្ជើញយើងទាំងអស់គ្នាមកជុំវិញភ្នក់ភ្លើងមួយយ៉ាងធំដែលគេបានដុត ដ្បិតពេលនោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់ណាស់ផង។
ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្ដិយសគ្នាទៅវិញទៅមកដោយចិត្ដគោរព។
អ្នកមានចិត្ដស្រឡាញ់តែងតែអត់ធ្មត់ ជួយធុរៈគេ ហើយមិនចេះឈ្នានីសគេទេ។ អ្នកមានចិត្ដស្រឡាញ់មិនវាយឫកខ្ពស់ មិនអួតបំប៉ាងឡើយ។
បើបងប្អូនលើកលែងទោសឲ្យអ្នកណា ខ្ញុំក៏លើកលែងទោសឲ្យអ្នកនោះដែរ។ ចំពោះខ្លួនខ្ញុំផ្ទាល់ (ប្រសិនបើមានហេតុដែលខ្ញុំត្រូវអត់ទោសឲ្យនរណាម្នាក់) ខ្ញុំលើកលែងទោសឲ្យគេ ព្រោះតែបងប្អូន ដោយខ្ញុំយល់ដល់អាល់ម៉ាហ្សៀស
សូមបងប្អូនអត់ទោសឲ្យគាត់ និងលើកទឹកចិត្ដគាត់ផងទៅ ក្រែងលោគាត់ពិបាកចិត្ដខ្លាំងពេករហូតដល់ទៅអស់សង្ឃឹម។
យើងតាំងខ្លួនជាអ្នកបម្រើរបស់អុលឡោះ ដោយមានចិត្ដបរិសុទ្ធ ដោយស្គាល់អុលឡោះ ដោយមានចិត្ដអត់ធ្មត់ ចិត្ដសប្បុរស ដោយរសអុលឡោះដ៏វិសុទ្ធ ដោយមានចិត្ដស្រឡាញ់ឥតពុតត្បុត
សូមបងប្អូនយកតម្រាប់តាមអុលឡោះចុះ ព្រោះបងប្អូនជាបុត្រធីតាដ៏ជាទីស្រឡាញ់របស់ទ្រង់។
យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំថា ជាអ្នកមានសុភមង្គល។ បងប្អូនធ្លាប់ឮគេនិយាយស្រាប់ហើយថា ណាពីអៃយ៉ូបចេះស៊ូទ្រាំយ៉ាងណាៗនោះ ហើយបងប្អូនក៏ឃើញដែរថា នៅទីបំផុត អុលឡោះជាអម្ចាស់ឲ្យគាត់បានទៅជាយ៉ាងណា ដ្បិតអុលឡោះជាអម្ចាស់អាណិតអាសូរ និងមេត្ដាករុណាយ៉ាងក្រៃលែង។
បន្ថែមភាតរភាព ពីលើការគោរពប្រណិប័តន៍អុលឡោះ និងបន្ថែមសេចក្ដីស្រឡាញ់ ពីលើភាតរភាព។
ប៉ុន្ដែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះអុលឡោះដែលស្មោះស្ម័គ្រ និងសុចរិត ទ្រង់នឹងអត់ទោសយើងឲ្យរួចពីបាប ព្រមទាំងជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។
ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អុលឡោះបានលើកលែងទោសអ្នកឲ្យរួចពីបាប ដោយសារនាមរបស់អ៊ីសា។
នាងណាអូមីពោលទៅកាន់កូនប្រសាថា៖ «សូមអរគុណអុលឡោះតាអាឡាដែលមានចិត្តមេត្តាករុណាជានិច្ចចំពោះមនុស្សនៅរស់ ក៏ដូចជាមនុស្សស្លាប់ដែរ!»។ នាងណាអូមីនិយាយបន្តទៀតថា៖ «បុរសនេះជាសាច់ញាតិជិតដិតរបស់យើង គាត់ជាមនុស្សម្នាក់ដែលមានភារកិច្ចទទួលបន្ទុកថែរក្សាយើង»។