ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេភេសូរ 2:18 - អាល់គីតាប

ដោយ‌សារ​អាល់ម៉ា‌ហ្សៀស​នេះ​ហើយ ដែល​យើង​ទាំង​ពីរ​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​រក​អុលឡោះ​ជា​បិតា ដោយ​រួម​ក្នុង​រស‌អុលឡោះ​តែ​មួយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​តាមរយៈ​ព្រះគ្រីស្ទ យើង​ទាំងពីរ​មាន​ផ្លូវចូល​ទៅឯ​ព្រះ​បិតា​ដោយ​ព្រះវិញ្ញាណ​តែមួយ​។

សូមមើលជំពូក

Khmer Christian Bible

ព្រោះ​តាមរយៈ​ព្រះអង្គ​ យើង​ទាំង​ពីរ​មាន​ផ្លូវ​ទៅ‍​ឯ​ព្រះវរបិតា​ដោយ​ព្រះវិញ្ញាណ​តែ​មួយ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ដោយ​សារ​ព្រះ‌អង្គ យើង​ទាំង​ពីរ​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌វរបិតា ដោយ​ព្រះ‌វិញ្ញាណ​តែ​មួយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ‌សារ​ព្រះ‌គ្រិស្ត​នេះ​ហើយ ដែល​យើង​ទាំង​ពីរ​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌បិតា ដោយ​រួម​ក្នុង​ព្រះ‌វិញ្ញាណ​តែ​មួយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ដោយ‌សារ​ទ្រង់ នោះ​យើង​ទាំង​២​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​ដល់​ព្រះវរ‌បិតា ដោយ​ព្រះ‌វិញ្ញាណ​តែ​១

សូមមើលជំពូក



អេភេសូរ 2:18
26 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ចាក់​បង្ហូរ​រស​មក​លើ​រាជ‌វង្ស​របស់​ទត និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​ទូរអា។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។


ដូច្នេះ ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ធ្វើ​ជា​សិស្ស ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ ក្នុង​នាម​អុលឡោះ​ជា​បិតា​អ៊ីសា​ជា​បុត្រា និង​រស‌អុលឡោះ​ដ៏​វិសុទ្ធ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ សម្រាប់​ឲ្យ​ចៀម​ចេញ​ចូល។


ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ អ្នក​ណា​ចូល​តាម​ខ្ញុំ អុលឡោះ​នឹង​សង្គ្រោះ​អ្នក​នោះ អ្នក​នោះ​នឹង​ចេញ​ចូល ព្រម​ទាំង​រក​ឃើញ​ចំណី​អាហារ ថែម​ទៀត​ផង។


អ៊ីសា​ឆ្លើយ​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​អុលឡោះ​ជា​បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម​រយៈ​ខ្ញុំ។


ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស និង​ដោយ‌សារ​ជំនឿ យើង​មាន​មាគ៌ា​ចូល​ទៅ​កាន់​ជីវិត​ថ្មី ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ជីវិត​ថ្មី​នេះ​យ៉ាង​ខ្ជាប់‌ខ្ជួន​ទាំង​ខ្ពស់​មុខ ដោយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​សិរី‌រុង‌រឿង​របស់​អុលឡោះ។


បង​ប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​ខ្ញុំ​បម្រើ ហើយ​ឲ្យ​នៅ​តែ​ភ័យ​ខ្លាច​ទៀត​ទេ គឺ​បង​ប្អូន​បាន​ទទួល​រស‌អុលឡោះ​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​បុត្រ​របស់​អុលឡោះ។ ដោយ‌សារ​រស‌អុលឡោះ​នេះ យើង​បន្លឺ​សំឡេង​ឡើង​ថា «អ័ប្បា!» ឱ​អុលឡោះ​ជា​បិតា!


យើង​ទាំង​អស់​គ្នា ទោះ​បី​ជា​សាសន៍​យូដា​ក្ដី សាសន៍​ក្រិក​ក្ដី អ្នក​ងារ​ក្ដី អ្នក​ជា​ក្ដី ក៏​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ក្នុង​រស‌អុលឡោះ​តែ​មួយ ដើម្បី​ផ្សំ​គ្នា​ឡើង​ជា​រូប​កាយ​តែ​មួយ ហើយ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ទទួល​រស‌អុលឡោះ​តែ​មួយ​ដែរ។


ក៏​យើង​ជឿ​ថា មាន​អុលឡោះ​តែ​មួយ​ប៉ុណ្ណោះ។ អុលឡោះ​ជា​បិតា​ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ​មក ហើយ​យើង​មាន​ជីវិត​រស់​សម្រាប់​ទ្រង់។ យើង​ជឿ​ទៀត​ថា មាន​អម្ចាស់​តែ​មួយ​ប៉ុណ្ណោះ​គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ អ្វីៗ​សព្វ​សារពើ​កើត​មក​ដោយ‌សារ​គាត់ ហើយ​យើង​មាន​ជីវិត​រស់​ក៏​ដោយ‌សារ​គាត់​ដែរ។


បង​ប្អូន​ពិត​ជា​បុត្រ​របស់​អុលឡោះ​មែន ព្រោះ​ទ្រង់​បាន​ចាត់​រស​នៃ​បុត្រា​របស់​ទ្រង់ ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ដ​យើង គឺ​រស‌អុលឡោះ​នេះ​ហើយ ដែល​បន្លឺ​សំឡេង​ឡើង​ថា «អ័ប្បា! ឱ​អុលឡោះ​ជា​បិតា!»។


ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស និង​ដោយ​មាន​ជំនឿ​លើ​គាត់​យើង​មាន​ចិត្ដ​អង់‌អាច និង​មាន​ផ្លូវ​ចូល​ទៅ​រក​អុលឡោះ​ទាំង​ទុក​ចិត្ដ។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំអុលឡោះ​ជា​បិតា


រូប‌កាយ​មាន​តែ​មួយ ហើយ​រស‌អុលឡោះ​ក៏​មាន​តែ​មួយ ដូច​អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ។


ចូរ​ទូរអា​គ្រប់​ពេល​វេលា តាម​ការ​ណែ‌នាំ​របស់​រស‌អុលឡោះ ដោយ​ប្រើ​ទាំង​ពាក្យ​ទូរអា ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​សូម‌អង្វរ​អុលឡោះ ដោយ​ចិត្ដ​ព្យាយាម​បំផុត​សម្រាប់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់។


ចូរ​អរ​គុណ​អុលឡោះ​ជា​បិតា ដោយ​ចិត្ដ​រីក‌រាយ ព្រោះ​ទ្រង់​បាន​ប្រោស​ប្រទាន​ឲ្យ​បង​ប្អូន មាន​សមត្ថភាព​អាច​ទទួល​ចំណែក​មត៌ក រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​នៅ​ក្នុង​ពន្លឺ។


ដ្បិត​ហ៊ូកុំ​ពុំ​បាន​ធ្វើ​ឲ្យ​អ្វី​មួយ​ទៅ​ជា​គ្រប់​លក្ខណៈ​ឡើយ។ ម្យ៉ាង​ទៀត​សេចក្ដី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង​បាន​មក​ដល់ ហើយ​ដោយ‌សារ​សេចក្ដី​សង្ឃឹម​នេះ យើង​អាច​ចូល ទៅ​ជិត​អុលឡោះ​បាន។


ដោយ‌សារ​អណ្ដាត យើង​អរ​គុណ​អុលឡោះ‌ជាអម្ចាស់​ជា​បិតា ហើយ​ដោយ‌សារ​អណ្ដាត​ដដែល យើង​ក៏​ជេរ​ប្រទេច​ផ្ដា​សា​មនុស្ស​ដែល​ទ្រង់​បាន​បង្កើត​មក ឲ្យ​មាន​លក្ខណៈ​ខ្លះ​ដូច​ទ្រង់​ដែរ


មួយ​វិញ​ទៀត ប្រសិន​បើ​បង​ប្អូន​អង្វរ​រក​អុលឡោះ​ក្នុង​ឋានៈ​អុលឡោះ​ជា​បិតា ចូរ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ទ្រង់ ក្នុង​ពេល​ដែល​បង​ប្អូន​ស្នាក់​នៅ​លើ​ផែនដី​នេះ ដ្បិត​ទ្រង់​នឹង​វិនិច្ឆ័យ​មនុស្ស​តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ដ ឥត​រើស​មុខ​នរណា​ឡើយ។


តាម​រយៈ​អាល់ម៉ា‌ហ្សៀស បង​ប្អូន​ជឿ​លើ​អុលឡោះ​ដែល​បាន​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ ហើយ​ប្រទាន​សិរី‌រុង‌រឿង​មក​គាត់ ដើម្បី​ឲ្យ​បង​ប្អូន​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​អុលឡោះ។


សូម្បី​តែ​អាល់ម៉ា‌ហ្សៀស ក៏​គាត់​បាន​ស្លាប់​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ម្ចាស់​ដ៏​សុចរិត​បាន​ស្លាប់ ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង​ប្អូន​ទៅ​ជូន​អុលឡោះ។ កាល​អ៊ីសា​មាន​ឋានៈ​ជា​មនុស្ស គាត់​ត្រូវ​ស្លាប់ តែ​អុលឡោះ​បាន​ប្រោស​គាត់​ឲ្យ​រស់ ដោយ‌សារ​រស‌អុលឡោះ​វិញ។


រីឯ​បង​ប្អូន​វិញ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​កសាង​គ្នា​ទៅ​វិញ​ទៅ​មក លើ​ជំនឿ​បរិសុទ្ធ​បំផុត​របស់​បង​ប្អូន ចូរ​ទូរអា​តាម​រស‌អុលឡោះ​ដ៏​វិសុទ្ធ។