ឱអុលឡោះតាអាឡាអើយ ស្នាដៃរបស់ទ្រង់មានច្រើនឥតគណនា ទ្រង់ធ្វើការទាំងអស់នោះ ប្រកបដោយប្រាជ្ញាញាណ ផែនដីមានពោរពេញទៅដោយអ្វីៗ សព្វសារពើដែលទ្រង់បានបង្កើតមក។
អេភេសូរ 1:8 - អាល់គីតាប អុលឡោះប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឲ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ ព្រះគម្ពីរខ្មែរសាកល ដែលព្រះអង្គប្រទានមកយ៉ាងសម្បូរហូរហៀរដល់យើង ដោយអស់ទាំងព្រះប្រាជ្ញាញាណ និងការយល់ដឹង។ Khmer Christian Bible ដែលព្រះអង្គធ្វើឲ្យចម្រើនឡើងនៅក្នុងយើង ទាំងខាងប្រាជ្ញា និងការយល់ដឹងគ្រប់បែបយ៉ាង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដែលព្រះអង្គបានផ្តល់មកយើងជាបរិបូរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺព្រះអង្គប្រទានឲ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលបានផ្តល់មកយើងជាបរិបូរ ដោយនូវប្រាជ្ញា នឹងដំរិះសព្វគ្រប់ |
ឱអុលឡោះតាអាឡាអើយ ស្នាដៃរបស់ទ្រង់មានច្រើនឥតគណនា ទ្រង់ធ្វើការទាំងអស់នោះ ប្រកបដោយប្រាជ្ញាញាណ ផែនដីមានពោរពេញទៅដោយអ្វីៗ សព្វសារពើដែលទ្រង់បានបង្កើតមក។
ខ្ញុំជាប្រាជ្ញា ការពិចារណាស្ថិតនៅជាប់ជាមួយខ្ញុំ ខ្ញុំមានតម្រិះរិះគិត ដោយសុភនិច្ឆ័យ។
អុលឡោះតាអាឡាមានបន្ទូលថា: អ្នកបម្រើរបស់យើងនឹងបានចំរុងចំរើន មានឋានៈខ្ពង់ខ្ពស់ និងត្រូវគេលើកតម្កើងយ៉ាងឧត្ដុង្គឧត្ដមបំផុត។
រីឯបុត្រាមនុស្សក៏បានមកដែរ គាត់បរិភោគអាហារ និងពិសាសុរា តែគេថា “មើលចុះ! អ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និងមនុស្សបាប”។ ប៉ុន្ដែ មនុស្សលោកទទួលស្គាល់ថា ប្រាជ្ញាញាណរបស់អុលឡោះពិតជាល្អត្រឹមត្រូវមែន ដោយគេបានឃើញកិច្ចការដែលទ្រង់ធ្វើ»។
ចិត្តទូលាយរបស់អុលឡោះ ជ្រៅពន់ពេកណាស់ ហើយប្រាជ្ញាញាណ និងតម្រិះរបស់ទ្រង់ក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសម្រេចរបស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់អុលឡោះបានដែរ!
ប៉ុន្តែ កំហុសរបស់អាដាម និងអំណោយទានរបស់អុលឡោះ មានលទ្ធផលខុសគ្នាទាំងស្រុង។ មនុស្សទួទៅត្រូវស្លាប់ ព្រោះតែកំហុសរបស់មនុស្សម្នាក់យ៉ាងណា ក្តីមេត្តាករុណារបស់អុលឡោះ និងអំណោយទានដែលបានមកពីក្តីមេត្តាករុណានេះ ក៏បានហូរមកលើមនុស្សទាំងអស់រឹតតែបរិបូណ៌ តាមរយៈមនុស្សម្នាក់ គឺអ៊ីសាអាល់ម៉ាហ្សៀសយ៉ាងនោះដែរ។
យើងប្រៀនប្រដៅអំពីប្រាជ្ញារបស់អុលឡោះ ដែលទ្រង់បង្កប់ន័យទុកតាមគម្រោងការដ៏លាក់កំបាំងរបស់ទ្រង់ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ គឺអុលឡោះបានគ្រោងទុកថានឹងប្រទានសិរីរុងរឿងមកយើង។
អុលឡោះបានជ្រើសរើសយើងទុកដោយឡែក ក្នុងអាល់ម៉ាហ្សៀស ទ្រង់បានតំរូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ទ្រង់ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមបំណងរបស់ទ្រង់
ដោយយើងរួមក្នុងអាល់ម៉ាហ្សៀសនេះ អុលឡោះបានលោះយើង ដោយឈាមរបស់អ៊ីសា និងលើកលែងទោសឲ្យយើងបានរួចពីបាប ស្របតាមគុណដ៏លើសលប់របស់ទ្រង់។
អុលឡោះបានប្រោសឲ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំងនៃចិត្តរបស់ទ្រង់ តាមបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុនដោយទ្រង់ផ្ទាល់។
នៅពេលនេះ ដោយសារក្រុមជំអះ វត្ថុស័ក្តិសិទ្ធិ និងអំណាចនានានៅសូរ៉កា បានស្គាល់ប្រាជ្ញាញាណគ្រប់វិស័យរបស់អុលឡោះ
ដ្បិតតម្រិះ និងប្រាជ្ញាញាណដ៏ខ្ពង់ខ្ពស់របស់អុលឡោះសុទ្ធតែលាក់ទុកនៅក្នុងអាល់ម៉ាហ្សៀសហ្នឹងហើយ។
មានអុលឡោះតែមួយទេ ដែលជាម្ចាស់សង្គ្រោះយើង ដោយសារអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។ សូមលើកតម្កើងសិរីរុងរឿង បារមីឧត្ដុង្គឧត្ដម ចេស្ដា និងអំណាចដែលទ្រង់មានតាំងពីមុនកាលសម័យទាំងអស់ ហើយទ្រង់ក៏មាននៅពេលនេះ និងអស់កល្បតរៀងទៅ។ អាម៉ីន!។
នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថាៈ «កូនចៀមដែលគេសម្លាប់ធ្វើគូរបាន គាត់សមនឹងទទួលអំណាចរាជ្យសម្បត្តិ ប្រាជ្ញាញាណ កិត្ដិនាម សិរីរុងរឿង និងការសរសើរតម្កើង»។