អុលឡោះតាអាឡាមានបន្ទូលសន្យា ដោយឥតប្រែប្រួលថា: «អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ តាមរបៀបស្ដេចម៉ិលគីស្សាដែក»។
ហេព្រើរ 7:28 - អាល់គីតាប ហ៊ូកុំបានតែងតាំងមនុស្សទន់ខ្សោយឲ្យធ្វើជាមូស្ទី។ រីឯបន្ទូលសម្បថរបស់អុលឡោះ ដែលមានមកតាមក្រោយហ៊ូកុំ បានតែងតាំងបុត្រាដែលគ្រប់លក្ខណៈអស់កល្បជានិច្ច ឲ្យធ្វើជាមូស្ទីវិញ។ ព្រះគម្ពីរខ្មែរសាកល ក្រឹត្យវិន័យតែងតាំងមនុស្សដែលមានភាពខ្សោយជាមហាបូជាចារ្យ ប៉ុន្តែព្រះបន្ទូលនៃសម្បថធានាដែលមកក្រោយក្រឹត្យវិន័យ តែងតាំងព្រះបុត្រាដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ជារៀងរហូត៕ Khmer Christian Bible ដ្បិតគម្ពីរវិន័យតែងតាំងមនុស្សដែលមានភាពទន់ខ្សោយឲ្យធ្វើជាសម្ដេចសង្ឃ តែព្រះបន្ទូលសម្បថដែលមកក្រោយគម្ពីរវិន័យបានតែងតាំងព្រះរាជបុត្រាដ៏គ្រប់លក្ខណ៍អស់កល្បជានិច្ចឲ្យធ្វើជាសម្ដេចសង្ឃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតក្រឹត្យវិន័យតែងតាំងមនុស្សឲ្យធ្វើជាសម្តេចសង្ឃ ដោយគេមានភាពទន់ខ្សោយ តែពាក្យសម្បថដែលមកក្រោយក្រឹត្យវិន័យ បានតែងតាំងព្រះរាជបុត្រា ដែលគ្រប់លក្ខណ៍នៅអស់កល្បជានិច្ចវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រឹត្យវិន័យបានតែងតាំងមនុស្សទន់ខ្សោយឲ្យធ្វើជាមហាបូជាចារ្យ។ រីឯព្រះបន្ទូលសម្បថ ដែលមានមកតាមក្រោយក្រឹត្យវិន័យ បានតែងតាំងព្រះបុត្រា ដែលគ្រប់លក្ខណៈអស់កល្បជានិច្ច ឲ្យធ្វើជាមហាបូជាចារ្យវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះឯក្រិត្យវិន័យ នោះតែងតាំងមនុស្សឲ្យធ្វើជាសំដេចសង្ឃ ដែលគេមានសេចក្ដីកំសោយ តែសេចក្ដីសម្បថដែលមកក្រោយក្រិត្យវិន័យ នោះបានតាំងព្រះរាជបុត្រាវិញ ដែលទ្រង់បានគ្រប់លក្ខណ៍នៅអស់កល្បជានិច្ច។ |
អុលឡោះតាអាឡាមានបន្ទូលសន្យា ដោយឥតប្រែប្រួលថា: «អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ តាមរបៀបស្ដេចម៉ិលគីស្សាដែក»។
ប្រសិនបើមូស្ទីបានប្រព្រឹត្តអំពើបាប ដែលបណ្តាលឲ្យប្រជាជនទាំងមូលមានទោស នោះគាត់ត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ មកជូនអុលឡោះតាអាឡាជាគូរបានរំដោះបាប។
អ៊ីសាឆ្លើយវិញថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់ស្ដេចកំហូច នោះថា ថ្ងៃនេះ និងថ្ងៃស្អែក ខ្ញុំបណ្ដេញអ៊ីព្លេស ខ្ញុំមើលអ្នកជំងឺឲ្យជា លុះដល់ខានស្អែក ខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ។
កាលអ៊ីសាពិសាទឹកខ្មេះហើយ គាត់មានប្រសាសន៍ថា៖ «ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!»។ អ៊ីសាក៏ឱនក្បាលចុះ ហើយប្រគល់វិញ្ញាណទៅ។
គ្រានេះជាគ្រាចុងក្រោយបំផុត ទ្រង់មានបន្ទូលមកយើងតាមរយៈបុត្រានៃទ្រង់។ ទ្រង់បានប្រគល់អ្វីៗទាំងអស់ឲ្យបុត្រាគ្រប់គ្រងជាមត៌ក ទ្រង់ក៏បានបង្កើតពិភពទាំងមូលដោយសារបុត្រាដែរ។
អ្វីៗទាំងអស់មានជីវិតដោយសារអុលឡោះ និងសម្រាប់ទ្រង់គាប់ចិត្តនឹងនាំបុត្រធីតាជាច្រើនឲ្យទទួលសិរីរុងរឿង ដូច្នេះ គួរគប្បីទ្រង់ ប្រោសប្រទានឲ្យម្ចាស់នៃការសង្គ្រោះបានគ្រប់លក្ខណៈដោយរងទុក្ខលំបាក។
ហេតុនេះហើយបានជាគាត់ត្រូវតែមានលក្ខណៈដូចបងប្អូនរបស់គាត់គ្រប់ជំពូកទាំងអស់ ដើម្បីធ្វើជាមូស្ទីដែលមានចិត្ដមេត្ដាករុណា មានចិត្ដស្មោះត្រង់ក្នុងការបម្រើអុលឡោះ និងដើម្បីរំដោះប្រជាជនឲ្យរួចផុតពីបាបផង។
បងប្អូនបរិសុទ្ធអើយ អុលឡោះក៏បានត្រាស់ហៅបងប្អូនដែរ! ចូរគិតពិចារណាមើល អំពីអ៊ីសា ជាអ្នកនាំសារ ដែលអុលឡោះបានចាត់ឲ្យមក និងជាមូស្ទីដែលនាំឲ្យយើងមានជំនឿដូចយើងប្រកាសនោះទៅ។
រីឯអាល់ម៉ាហ្សៀសវិញ គាត់ស្មោះត្រង់ ក្នុងឋានៈជាបុត្រា ដែលគ្រប់គ្រងលើដំណាក់នៃអុលឡោះ គឺយើងទាំងអស់គ្នាហ្នឹងហើយជាដំណាក់របស់អុលឡោះ ប្រសិនបើយើងនៅកាន់ចិត្ដរឹងប៉ឹង និងពឹងផ្អែកជាប់ជានិច្ចមែននោះ។
ដោយយើងមានមូស្ទីម្នាក់ដ៏ប្រសើរឧត្ដម ដែលបានឆ្លងកាត់សូរ៉កា គឺអ៊ីសាជាបុត្រារបស់អុលឡោះ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះ ឲ្យបានមាំមួន
រីឯអាល់ម៉ាហ្សៀសវិញក៏ដូច្នោះដែរ គាត់ពុំបានលើកតម្កើងខ្លួនផ្ទាល់ធ្វើជាមូស្ទីឡើយ គឺអុលឡោះទេតើ ដែលបានតែងតាំងគាត់ ដោយមានបន្ទូលមកកាន់គាត់ថា៖ «អ្នកជាបុត្រារបស់យើង គឺយើងទៅជាបិតាអ្នកនៅថ្ងៃនេះ»។
រីឯអ៊ីសាវិញ គាត់បានទទួលមុខងារជាអ៊ីមុាំ ដោយអុលឡោះបានស្បថ គឺអុលឡោះមានបន្ទូលមកកាន់អ៊ីសាថា«“អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ”អុលឡោះជាអម្ចាស់ទ្រង់បានស្បថ ហើយទ្រង់នឹងមិនប្រែប្រួលឡើយ»។
រីឯអ៊ីសាវិញ គាត់មានមុខងារជាអ៊ីមុាំ ដែលពុំអាចផ្ទេរទៅឲ្យនរណាបានទេ ព្រោះគាត់នៅអស់កល្បជានិច្ច។
ស្តេចគ្មានមាតាបិតា និងគ្មានវង្សត្រកូលទេ ហើយជីវិតរបស់ស្ដេច ក៏គ្មានដើមកំណើត និងចុងបញ្ចប់ដែរ។ ស្តេចដូចបុត្រារបស់អុលឡោះ ហើយស្ថិតនៅជាអ៊ីមុាំរហូតតរៀងទៅ។