Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 7:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ក្រឹត្យ‌វិន័យ​បាន​តែង‌តាំង​មនុស្ស​ទន់​ខ្សោយ​ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ។ រីឯ​ព្រះ‌បន្ទូល​សម្បថ ដែល​មាន​មក​តាម​ក្រោយ​ក្រឹត្យ‌វិន័យ បាន​តែង‌តាំង​ព្រះ‌បុត្រា ដែល​គ្រប់​លក្ខណៈ​អស់‌កល្ប​ជានិច្ច ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ក្រឹត្យវិន័យ​តែងតាំង​មនុស្ស​ដែល​មាន​ភាពខ្សោយ​ជា​មហាបូជាចារ្យ ប៉ុន្តែ​ព្រះបន្ទូល​នៃ​សម្បថធានា​ដែល​មកក្រោយ​ក្រឹត្យវិន័យ តែងតាំង​ព្រះបុត្រា​ដែល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ជារៀងរហូត​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 ដ្បិត​គម្ពីរ​វិន័យ​តែង​តាំង​មនុស្ស​ដែល​មាន​ភាព​ទន់​ខ្សោយ​ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃ​ តែ​ព្រះ​បន្ទូល​សម្បថ​ដែល​មក​ក្រោយ​គម្ពីរ​វិន័យ​បាន​តែងតាំង​ព្រះរាជ​បុត្រា​ដ៏​គ្រប់​លក្ខណ៍​អស់កល្ប​ជានិច្ច‍​ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ដ្បិត​ក្រឹត្យ‌វិន័យ​តែង​តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​សម្តេច​សង្ឃ ដោយ​គេ​មាន​ភាព​ទន់​ខ្សោយ តែ​ពាក្យ​សម្បថ​ដែល​មក​ក្រោយ​ក្រឹត្យ‌វិន័យ បាន​តែង​តាំង​ព្រះ‌រាជ‌បុត្រា ដែល​គ្រប់​លក្ខណ៍​នៅ​អស់​កល្ប​ជានិច្ច​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ព្រោះ​ឯ​ក្រិត្យ‌វិន័យ នោះ​តែង‌តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​សំដេច​សង្ឃ ដែល​គេ​មាន​សេចក្ដី​កំសោយ តែ​សេចក្ដី​សម្បថ​ដែល​មក​ក្រោយ​ក្រិត្យ‌វិន័យ នោះ​បាន​តាំង​ព្រះ‌រាជ‌បុត្រា​វិញ ដែល​ទ្រង់​បាន​គ្រប់​លក្ខណ៍​នៅ​អស់​‌កល្ប​ជានិច្ច។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ហ៊ូកុំ​បាន​តែង‌តាំង​មនុស្ស​ទន់​ខ្សោយ​ឲ្យ​ធ្វើ​ជា​មូស្ទី។ រីឯ​បន្ទូល​សម្បថ​របស់​អុលឡោះ ដែល​មាន​មក​តាម​ក្រោយ​ហ៊ូកុំ បាន​តែង‌តាំង​បុត្រា​ដែល​គ្រប់​លក្ខណៈ​អស់‌កល្ប​ជា‌និច្ច ឲ្យ​ធ្វើ​ជា​មូស្ទី​វិញ។

សូមមើលជំពូក ចម្លង




ហេព្រើរ 7:28
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា ដោយ​ឥត​ប្រែ‌ប្រួល​ថា: «ព្រះអង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្ដេច​ម៉ិលគី‌ស្សាដែក»។


ប្រសិន​បើ​មហា​បូជា‌ចារ្យ*​បាន​ប្រព្រឹត្ត​អំពើ​បាប ដែល​បណ្ដាល​ឲ្យ​ប្រជា‌ជន​ទាំង​មូល​មាន​ទោស នោះ​លោក​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​រំដោះ​បាប។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ស្ដេច​កំហូច ​នោះ​ថា ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ខ្ញុំ​បណ្ដេញ​អារក្ស ខ្ញុំ​មើល​អ្នក​ជំងឺ​ឲ្យ​ជា លុះ​ដល់​ខាន​ស្អែក ខ្ញុំ​នឹង​បញ្ចប់​កិច្ចការ​របស់​ខ្ញុំ។


កាល​ព្រះ‌យេស៊ូ​សោយ​ទឹក​ខ្មេះ​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​សម្រេច​សព្វ​គ្រប់​អស់​ហើយ!»។ ព្រះអង្គ​ក៏​ឱន​ព្រះ‌សិរសា​ចុះ ហើយ​ប្រគល់​វិញ្ញាណ​ទៅ។


គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​យើង​តាម​រយៈ​ព្រះ‌បុត្រា។ ព្រះអង្គ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ព្រះ‌បុត្រា​គ្រប់‌គ្រង​ជា​មត៌ក ព្រះអង្គ​ក៏​បាន​បង្កើត​ពិភព​ទាំង​មូល​ដោយ‌សារ​ព្រះ‌បុត្រា​ដែរ។


អ្វីៗ​ទាំង​អស់​មាន​ជីវិត​ដោយ‌សារ​ព្រះ‌ជាម្ចាស់ និង​សម្រាប់​ព្រះអង្គ ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​នាំ​បុត្រ‌ធីតា​ជា​ច្រើន​ឲ្យ​ទទួល​សិរី‌រុងរឿង ដូច្នេះ គួរ​គប្បី​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ម្ចាស់​នៃ​ការ​សង្គ្រោះ បាន​គ្រប់​លក្ខណៈ ដោយ​រង‌ទុក្ខ​លំបាក។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បងប្អូន​របស់​ព្រះអង្គ​គ្រប់​ចំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មហា​បូជា‌ចារ្យ* ដែល​មាន​ចិត្ត​មេត្តា‌ករុណា មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ‌ជាម្ចាស់ និង​ដើម្បី​រំដោះ​ប្រជា‌ជន​ឲ្យ​រួច​ផុត​ពី​បាប*​ផង។


បងប្អូន​ដ៏វិសុទ្ធ*​អើយ ព្រះ‌ជាម្ចាស់​ក៏​បាន​ត្រាស់​ហៅ​បងប្អូន​ដែរ! ចូរ​គិត​ពិចារណា​មើល អំពី​ព្រះ‌យេស៊ូ ជា​ទូត​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក និង​ជា​មហា​បូជា‌ចារ្យ*​ដែល​នាំ​ឲ្យ​យើង​មាន​ជំនឿ​ដូច​យើង​ប្រកាស នោះ​ទៅ។


រីឯ​ព្រះ‌គ្រិស្ត​វិញ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​ព្រះ‌បុត្រា ដែល​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​ផ្ទាល់​របស់​ព្រះអង្គ គឺ​យើង​ទាំង​អស់​គ្នា​ហ្នឹង​ហើយ​ជា​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ប្រសិន​បើ​យើង​នៅ​កាន់​ចិត្ត​រឹង‌ប៉ឹង និង​ពឹង​ផ្អែក លើ​សេចក្ដី​សង្ឃឹម​របស់​យើង ​ជាប់​ជានិច្ច​មែន​នោះ។


ដោយ​យើង​មាន​មហា​បូជា‌ចារ្យ*​មួយ​រូប​ដ៏​ប្រសើរ​ឧត្ដម ដែល​បាន​យាង​កាត់​ស្ថាន​បរម‌សុខ* គឺ​ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ យើង​ត្រូវ​តែ​កាន់​ជំនឿ​ដែល​យើង​ប្រកាស​នោះ​ឲ្យ​បាន​មាំ‌មួន


រីឯ​ព្រះ‌គ្រិស្ត​វិញ​ក៏​ដូច្នោះ​ដែរ ព្រះអង្គ​ពុំ​បាន​លើក​តម្កើង​ព្រះអង្គ​ផ្ទាល់​ធ្វើ​ជា​មហា​បូជា‌ចារ្យ​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ទេ​តើ​ដែល​បាន​តែង‌តាំង​ព្រះអង្គ ដោយ​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះអង្គ​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន ទទួល​ព្រះអង្គ​ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ» ។


រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ ដោយ​ព្រះ‌ជាម្ចាស់​ទ្រង់​បាន​ស្បថ គឺ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះអង្គ​ថា«“ព្រះអង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ជានិច្ច” ព្រះ‌អម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​ព្រះអង្គ​នឹង​មិន​ប្រែ‌ប្រួល​ឡើយ» ។


រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​មាន​មុខងារ​ជា​បូជា‌ចារ្យ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​ឲ្យ​នរណា​ទេ ព្រោះ​ព្រះអង្គ​គង់​នៅ​អស់‌កល្ប​ជានិច្ច។


ស្ដេច​គ្មាន​មាតា‌បិតា និង​គ្មាន​វង្ស​ត្រកូល​ទេ ហើយ​ជីវិត​របស់​ស្ដេច​ក៏​គ្មាន​ដើម​កំណើត និង​ចុង​បញ្ចប់​ដែរ។ ស្ដេច​ដូច​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ស្ថិត​នៅ​ជា​បូជា‌ចារ្យ*​រហូត​ត​រៀង​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម