គេនឹងប្រកាសដំណឹងល្អអំពីនគរនេះ ពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះទើបដល់អវសានកាលនៃពិភពលោក»។
ហេព្រើរ 2:5 - អាល់គីតាប អុលឡោះពុំបានប្រគល់ឲ្យពួកម៉ាឡាអ៊ីកាត់ត្រួតត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត ព្រះអង្គមិនបានធ្វើឲ្យ “លោកខាងមុខ” ដែលយើងកំពុងនិយាយនេះ ចុះចូលនឹងបណ្ដាទូតសួគ៌ឡើយ Khmer Christian Bible ព្រះជាម្ចាស់មិនបានដាក់លោកខាងមុខដែលយើងកំពុងនិយាយនេះឲ្យនៅក្រោមការត្រួតត្រារបស់ពួកទេវតាឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯបរិលោកដែលយើងនិយាយនេះ ព្រះមិនបានប្រគល់ឲ្យនៅក្រោមអំណាចរបស់ពួកទេវតាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ពុំបានប្រគល់ឲ្យពួកទេវតា*ត្រួតត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅខាងបរលោកដែលយើងខ្ញុំនិយាយនេះ ទ្រង់មិនបានបញ្ចុះបញ្ចូល មកក្រោមអំណាចនៃពួកទេវតាទេ |
គេនឹងប្រកាសដំណឹងល្អអំពីនគរនេះ ពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះទើបដល់អវសានកាលនៃពិភពលោក»។
ដ្បិតក្នុងលោកនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរគង់វង្សរហូតឡើយ យើងខំស្វែងរកក្រុងដែលនឹងមាននៅពេលខាងមុខនោះវិញ។
ព្រមទាំងស្គាល់ឱជារសនៃបន្ទូលដ៏ល្អវិសេសរបស់អុលឡោះ និងស្គាល់អំណាចទាំងឡាយនៃសូរ៉កាទៀតផង។
ម៉ាឡាអ៊ីកាត់ទីប្រាំពីរផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «នគរក្នុងលោកនេះ ត្រូវផ្ទេរជូនទៅអុលឡោះជាអម្ចាស់នៃយើង និងជូនអាល់ម៉ាហ្សៀសរបស់ទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។