ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហាបាគុក 2:15 - អាល់គីតាប

អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​អ្នក​បង្អក​ស្រា​ដែល​ប្រៀប​បាន​នឹង ពិស‌ពុល​ឲ្យ​អ្នក​ដទៃ​ផឹក​ស្រវឹង ដើម្បី​មើល​កេរ‌ខ្មាស​របស់​គេ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វេទនា​ដល់​អ្នក​ណា​ដែល​បំផឹក​អ្នក​ជិត​ខាង​ខ្លួន គឺ​ដែល​ចេះ​តែ​ចាក់​ឲ្យ​គេ​ផឹក​ដល់​ស្រវឹង ដើម្បី​ឲ្យ​បាន​ឃើញ​សណ្ឋាន​អាក្រាត​របស់​គេ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​អ្នក​បង្អក​ស្រា​ដែល​ប្រៀប​បាន​នឹង ពិស‌ពុល​ឲ្យ​អ្នក​ដទៃ​ផឹក​ស្រវឹង ដើម្បី​មើល​កេរ‌ខ្មាស​របស់​គេ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វេទនា​ដល់​អ្នក​ណា ដែល​បំផឹក​ដល់​អ្នក​ជិត​ខាង​ខ្លួន គឺ​ដែល​ចេះ​តែ​ចាក់​ឲ្យ​គេ​ផឹក​ដល់​ស្រវឹង ដើម្បី​ឲ្យ​បាន​ឃើញ​សណ្ឋាន​អាក្រាត​របស់​គេ

សូមមើលជំពូក



ហាបាគុក 2:15
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាំ​ដែល​ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​កាណាន បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ដូច្នេះ ក៏​ទៅ​ប្រាប់​បង‌ប្អូន​ពីរ​នាក់​ទៀត​ដែល​នៅ​ខាង​ក្រៅ។


ស្តេច​ទត​អញ្ជើញ​គាត់​មក ជប់‌លៀង​រួម​តុ ព្រម​ទាំង​បង្អក​ស្រា​គាត់​ឲ្យ​ស្រវឹង​ថែម​ទៀត​ផង។ លុះ​ដល់​ល្ងាច លោក​អ៊ូរី​ទៅ​ដេក​ជា​មួយ​នាយ​ទាហាន​របស់​ទត​ដដែល គឺ​គាត់​ពុំ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​ទេ។


ម៉ូសា​ឃើញ​ថា ហារូន​បណ្តោយ​ឲ្យ​ប្រជា‌ជន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ជា​ហេតុ​នាំ​ឲ្យ​សត្រូវ​មើល​ងាយ។


រីឯ​អ្នក​ទាំង​នេះ​ក៏​ត្រូវ​ស្រា​ទំពាំង‌បាយជូរ និង​ស្រា​ខ្លាំងៗ នាំ​ឲ្យ​វង្វេង‌វង្វាន់​ដែរ។ ពួក​អ៊ីមុាំ និង​ណាពី ត្រូវ​ស្រា​ខ្លាំងៗ នាំ​ឲ្យ​វង្វេង។ សុរា​នាំ​ឲ្យ​ពួក​គេ​ស្រវឹង​ទ្រេត‌ទ្រោត ស្រា​ខ្លាំង​នាំ​ឲ្យ​គេ​វង្វេង‌វង្វាន់ បណ្តាល​ឲ្យ​គេ​ឃើញ​និមិត្ត​ហេតុ​ផ្តេស‌ផ្តាស ហើយ​សេចក្ដី​អ្វី​ដែល​គេ​ប្រកាស ក៏​មិន​ច្បាស់​លាស់​ដែរ។


តុ​របស់​គេ​ប្រឡាក់​ពេញ​ដោយ​កំអួត គួរ​ឲ្យ​ខ្ពើម គឺ​រក​កន្លែង​ស្អាត​ត្រង់​ណា​គ្មាន​សោះ។


អស់​អ្នក​ដែល​ពូកែ​ខាង​ផឹក​ស្រា ហើយ​ជា​ជើង​ឯក​ខាង​បិត​ស្រា​ខ្លាំង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!


អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​យក​ពែង​នេះ ដែល​ពេញ​ដោយ​ស្រា​នៃ​កំហឹង ពី​ដៃ​របស់​យើង ទៅ​បង្អក​ប្រជា‌ជាតិ​ទាំង​អស់ ដែល​យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក។


ពី​មុន​បាប៊ី‌ឡូន​ប្រៀប​បាន​នឹង​ពែង​មាស​នៅ​ក្នុង ដៃ​របស់អុលឡោះ‌តាអាឡា ជា​ពែង​ដែល​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ស្រវឹង ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​ផឹក​ស្រា​ពី​ពែង​នេះ ហើយ​វង្វេង​វង្វាន់​ទាំង​អស់​គ្នា។


នៅ​ថ្ងៃ​បុណ្យ​របស់​ស្ដេច ពួក​មេ​ដឹក​នាំ​គិត​តែ​ពី​ផឹក​ស្រា រហូត​ដល់​ស្រវឹង ហើយ​ចូល​ដៃ​ជា​មួយ​មនុស្ស​ឡក‌ឡឺយ។


សមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណា នៅ​ផែនដី ក៏​មាន​សុទ្ធ​តែ​មនុស្ស​ស្គាល់ សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​យ៉ាង​នោះ​ដែរ។


អ្នក​មិន​ទទួល​កិត្តិយស​ទេ ផ្ទុយ​ទៅ​វិញ ទទួល​តែ​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង ចូរ​ផឹក​ស្រា​នេះ​ខ្លួន​ឯង ហើយ​បើក​កេរ‌ខ្មាស ដែល​មិន​ខតាន់​ឲ្យ​គេ​ឃើញ​ទៅ! អុលឡោះ‌តាអាឡា​នឹង​បែរ​ទៅ​ដាក់​ទោស​អ្នក ដោយ​អំណាច​របស់​ទ្រង់ ភាព​រុង‌រឿង​របស់​អ្នក នឹង​ក្លាយ​ទៅ​ជា ភាព​អាម៉ាស់​វិញ!


ស្ដេច​នៅ​ផែនដី​បាន​នាំ​គ្នា​ប្រាស‌ចាក​សីល‌ធម៌​ជា​មួយ​ស្ដ្រី​នោះ ហើយ​មនុស្ស‌ម្នា​នៅ​លើ​ផែនដី ក៏​បាន​នាំ​គ្នា​ស្រវឹង​នឹង​កាម​គុណ​ជា​មួយ​នាង​ដែរ»។


ខ្ញុំ​ឃើញ​ស្ដ្រី​នោះ​ស្រវឹង​ឈាម​របស់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ និង​ឈាម​អស់​អ្នក​ដែល​ជា​បន្ទាល់​របស់​អ៊ីសា។ ពេល​ឃើញ​ស្ដ្រី​នោះ ខ្ញុំ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់។


ព្រោះ​ក្រុង​នេះ​បាន​នាំ​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ស្រវឹង​នឹង​កាម​គុណ​ដ៏​ថោក​ទាប​បំផុត​របស់​វា។ ពួក​ស្ដេច​នៅ​លើ​ផែនដី​នាំ​គ្នា​ប្រាស‌ចាក​សីល‌ធម៌​ជា​មួយ​ក្រុង​នេះ ហើយ​ពួក​ឈ្មួញ​នៅ​លើ​ផែនដី​រក​ស៊ី​មាន​បាន​ក៏​ដោយ‌សារ​តែ​អំណាច​នៃ​ទ្រព្យ‌សម្បត្តិ​ដ៏​ហូរ​ហៀរ​របស់​ក្រុង​នេះ​ដែរ»។