សូមឲ្យអ្នកនោះទទួលទោសនៅពេលជំនុំជម្រះ ហើយសូមឲ្យពាក្យទូរអារបស់គេ ក្លាយទៅជាអំពើបាបទៅវិញ។
សុភាសិត 28:9 - អាល់គីតាប អ្នកណាមិនព្រមស្តាប់តាមហ៊ូកុំរបស់អុលឡោះទេ សូម្បីតែពាក្យទូរអារបស់អ្នកនោះ ក៏គួរឲ្យស្អប់ខ្ពើមដែរ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលបែរត្រចៀករបស់ខ្លួនចេញមិនស្ដាប់ក្រឹត្យវិន័យ សូម្បីតែសេចក្ដីអធិស្ឋានរបស់គេក៏ជាទីស្អប់ខ្ពើមដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលបែរត្រចៀកចេញ មិនព្រមស្តាប់បញ្ញត្តិច្បាប់ នោះទោះទាំងពាក្យអធិស្ឋានរបស់អ្នកនោះ ក៏ជាទីស្អប់ខ្ពើមដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាមិនប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ សូម្បីតែពាក្យអធិស្ឋានរបស់អ្នកនោះ ក៏គួរឲ្យស្អប់ខ្ពើមដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលបែរត្រចៀកចេញមិនព្រមស្តាប់បញ្ញត្តច្បាប់ នោះទោះទាំងពាក្យអធិស្ឋានរបស់អ្នកនោះ ក៏ជាទីស្អប់ខ្ពើមដែរ។ |
សូមឲ្យអ្នកនោះទទួលទោសនៅពេលជំនុំជម្រះ ហើយសូមឲ្យពាក្យទូរអារបស់គេ ក្លាយទៅជាអំពើបាបទៅវិញ។
តើអ្នកមានពាក់ព័ន្ធជាមួយនឹងចៅក្រម ដ៏ទុច្ចរិតទាំងនោះ ដែលប្រើច្បាប់ជិះជាន់សង្កត់សង្កិនប្រជាជនឬទេ?
អុលឡោះតាអាឡាមិនបណ្ដោយឲ្យមនុស្សសុចរិតអត់ឃ្លានទេ តែទ្រង់មិនបំពេញតាមការលោភលន់របស់មនុស្សទុច្ចរិតឡើយ។
អុលឡោះតាអាឡាមិនពេញចិត្តនឹងគូរបានរបស់មនុស្សអាក្រក់ឡើយ តែទ្រង់ទទួលពាក្យទូរអាអង្វររបស់មនុស្សទៀងត្រង់។
អ្នកណាធ្វើជាថ្លង់ មិនឮសំរែករបស់មនុស្សទុគ៌ត លុះពេលមានអាសន្នស្រែកហៅឲ្យគេជួយ នឹងគ្មាននរណាអើពើឡើយ។
អុលឡោះមិនពេញចិត្តនឹងគូរបានរបស់មនុស្សអាក្រក់ទេ ដ្បិតពួកគេយកមកជូនដោយបំណងអាក្រក់។
តាមពិត អ្នករាល់គ្នាឥតបានការអ្វីទាំងអស់ អ្នករាល់គ្នាក៏ធ្វើអ្វីមិនកើតដែរ អស់អ្នកដែលជ្រើសរើសអ្នករាល់គ្នាទុកជាម្ចាស់ សុទ្ធតែជាមនុស្សគំរក់។
ទោះបីពួកគេតមអាហារក្ដី ក៏យើងមិនស្ដាប់ពាក្យអង្វររបស់ពួកគេដែរ។ ទោះបីពួកគេជូនគូរបានដុត និងជំនូនផ្សេងៗទៀតក៏យើងមិនព្រមទទួលដែរ ដ្បិតយើងនឹងប្រហារពួកគេឲ្យវិនាស ដោយសារសង្គ្រាម ដោយសារទុរ្ភិក្ស និងដោយសារអាសន្នរោគ»។
យើងដឹងស្រាប់ហើយថាអុលឡោះមិនស្ដាប់ពាក្យរបស់មនុស្សបាបទេ ទ្រង់ស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ទ្រង់ និងប្រព្រឹត្ដតាមចិត្តទ្រង់ប៉ុណ្ណោះ។