នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចអេសា ជាស្តេចស្រុកយូដា ស្តេចណាដាប់ ជាបុត្រស្តេចយេរ៉ូបោមបានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល គាត់សោយរាជ្យបានពីរឆ្នាំ។
សុភាសិត 28:2 - អាល់គីតាប ពេលណាមានការរំជើបរំជួលកើតឡើងក្នុងស្រុក ពេលនោះ មេដឹកនាំក៏មានច្រើនដែរ។ ប៉ុន្តែ បើមានមនុស្សឈ្លាសវៃ ហើយចេះដឹងដឹកនាំស្រុក ស្រុកនោះនឹងមានសុខសន្តិភាព។ ព្រះគម្ពីរខ្មែរសាកល ក្នុងពេលដែលមានការបំពានក្នុងស្រុក នោះមានមេដឹកនាំច្រើន ប៉ុន្តែស្រុកនឹងបានយូរអង្វែង ដោយព្រោះមនុស្សម្នាក់ដែលមានការយល់ច្បាស់ ហើយចេះដឹង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាមានការបះបោរកើតឡើងក្នុងស្រុក នោះរមែងមានចៅហ្វាយជាច្រើន តែបើមានមនុស្សម្នាក់ដែលមានយោបល់ និងតម្រិះ នោះនគរនឹងស្ថិតស្ថេរនៅតទៅបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាមានការរំជើបរំជួលកើតឡើងក្នុងស្រុក ពេលនោះ មេដឹកនាំក៏មានច្រើនដែរ។ ប៉ុន្តែ បើមានមនុស្សឈ្លាសវៃ ហើយចេះដឹងដឹកនាំស្រុក ស្រុកនោះនឹងមានសុខសន្តិភាព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាមានការបះបោរកើតឡើងក្នុងស្រុក នោះរមែងមានចៅហ្វាយជាច្រើន តែបើមានមនុស្សម្នាក់ដែលមានយោបល់ ហើយនឹងដំរិះ នោះនគរនឹងស្ថិតស្ថេរនៅតទៅបាន។ |
នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចអេសា ជាស្តេចស្រុកយូដា ស្តេចណាដាប់ ជាបុត្រស្តេចយេរ៉ូបោមបានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល គាត់សោយរាជ្យបានពីរឆ្នាំ។
លោកបាសាសម្លាប់ស្តេច នៅឆ្នាំទីបីនៃរជ្ជកាលស្តេចអេសា ជាស្តេចស្រុកយូដា ហើយឡើងសោយរាជ្យជំនួស។
ពេលមនុស្សត្រឹមត្រូវទទួលពរ ទីក្រុងទាំងមូលក៏ចំរុងចំរើនដែរ ផ្ទុយទៅវិញ ដោយសារពាក្យសំដីរបស់មនុស្សអាក្រក់ ទីក្រុងត្រូវរលំ។
នៅក្រុងនោះ មានបុរសម្នាក់ជាជនក្រីក្រ តែមានប្រាជ្ញា គាត់បានសង្គ្រោះទីក្រុងឲ្យរួចពីកណ្ដាប់ដៃខ្មាំង ដោយសារប្រាជ្ញារបស់ខ្លួន។ ប៉ុន្តែ គ្មាននរណាម្នាក់នឹកនាដល់បុរសក្រីក្រនោះទេ។
អ្នកនឹងសង់អ្វីៗដែលបាក់បែកឡើងវិញ អ្នកនឹងសង់នៅលើគ្រឹះដែលគេបានចាក់ ពីបុរាណកាល។ គេនឹងដាក់ឈ្មោះអ្នកថា “អ្នកជួសជុលកំពែងធ្លុះធ្លាយ អ្នករៀបចំផ្លូវ ធ្វើឲ្យមានមនុស្សរស់នៅ ក្នុងក្រុងឡើងវិញ”។
ហេតុនេះ សូមជម្រាបស្តេច សូមស្តេចប្រោសមេត្តាឲ្យខ្ញុំជូនយោបល់ចំពោះស្តេចដូចតទៅ គឺសូមស្តេចលះបង់អំពើបាប និងកំហុសផ្សេងៗ ហើយប្រព្រឹត្តអំពើសុចរិត និងសំដែងចិត្តអាណិតអាសូរចំពោះមនុស្សទុគ៌តវិញ ធ្វើដូច្នេះស្តេចនឹងបានសុខក្សេមក្សាន្តតទៅមុខទៀត»។