អុលឡោះតាអាឡាឃើញថា មនុស្សលោកនាំគ្នាប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ នៅលើផែនដី ហើយពីព្រឹកដល់ល្ងាច ចិត្តរបស់គេចេះតែលំអៀងទៅប្រព្រឹត្តអំពើអាក្រក់។
សុភាសិត 27:19 - អាល់គីតាប មនុស្សអាចឆ្លុះមើលឃើញមុខរបស់ខ្លួននៅក្នុងទឹក ហើយអាចស្គាល់ខ្លួនដោយសម្លឹងមើលក្នុងចិត្ត។ ព្រះគម្ពីរខ្មែរសាកល ដូចដែលមុខឆ្លុះឲ្យឃើញមុខក្នុងទឹកយ៉ាងណា ចិត្តរបស់មនុស្សក៏ឆ្លុះឲ្យឃើញខ្លួនគេយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មុខឆ្លុះឃើញមុខនៅក្នុងទឹកជាយ៉ាងណា នោះចិត្តរបស់មនុស្ស ក៏ច្បាស់ដល់មនុស្សយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាចឆ្លុះមើលឃើញមុខរបស់ខ្លួននៅក្នុងទឹក ហើយអាចឃើញចិត្តរបស់ខ្លួនដោយសម្លឹងមើលអ្នកដទៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មុខឆ្លុះឃើញមុខនៅក្នុងទឹកជាយ៉ាងណា នោះចិត្តរបស់មនុស្ស ក៏ច្បាស់ដល់មនុស្សយ៉ាងនោះដែរ។ |
អុលឡោះតាអាឡាឃើញថា មនុស្សលោកនាំគ្នាប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ នៅលើផែនដី ហើយពីព្រឹកដល់ល្ងាច ចិត្តរបស់គេចេះតែលំអៀងទៅប្រព្រឹត្តអំពើអាក្រក់។
គឺទ្រង់ហើយដែលបានបង្កើត ចិត្តគំនិតរបស់គេទាំងអស់គ្នា ហើយទ្រង់យកចិត្ត ទុកដាក់នឹងអំពើទាំងអស់ដែលគេប្រព្រឹត្ត។
អ្នកថែដើមឧទុម្ពរនឹងបានបរិភោគផ្លែ រីឯអ្នកយកចិត្តទុកដាក់បម្រើចៅហ្វាយ នឹងទទួលកិត្តិយស។
ក្នុងផ្នូរខ្មោច និងរណ្ដៅមច្ចុរាជ តែងតែទទួលយកជីវិតមនុស្សមិនចេះស្កប់យ៉ាងណា ចិត្តប៉ងប្រាថ្នារបស់មនុស្សក៏មិនចេះស្កប់យ៉ាងនោះដែរ។
ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មាន សុទ្ធតែចេញមកពីខាងក្នុងចិត្ដរបស់មនុស្ស គឺគំនិតដែលនាំឲ្យប្រព្រឹត្ដកាមគុណថោកទាប លួចប្លន់ កាប់សម្លាប់