កបេលបានបបួលហាបេល ជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។
សុភាសិត 26:26 - អាល់គីតាប ទោះបីអ្នកនោះចេះលាក់បាំងចិត្តស្អប់របស់ខ្លួនក៏ដោយ មនុស្សគ្រប់គ្នាគង់តែឃើញចិត្តអាក្រក់របស់គេ។ ព្រះគម្ពីរខ្មែរសាកល ថ្វីត្បិតតែគាត់លាក់បាំងសម្អប់ដោយការបញ្ឆោតក៏ដោយ ប៉ុន្តែការអាក្រក់របស់គាត់នឹងត្រូវបានលាតត្រដាងនៅមុខអង្គប្រជុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើសេចក្ដីសម្អប់របស់គេបានគ្របបាំង ដោយពុតមាយាក៏ដោយ គង់តែសេចក្ដីអាក្រក់របស់គេ នឹងសម្ដែងចេញឲ្យច្បាស់ នៅចំពោះមុខពួកជំនុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីអ្នកនោះចេះលាក់បាំងចិត្តស្អប់របស់ខ្លួនក៏ដោយ មនុស្សគ្រប់គ្នាគង់តែឃើញចិត្តអាក្រក់របស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើសេចក្ដីសំអប់របស់គេបានគ្របបាំង ដោយពុតមាយាក៏ដោយ គង់តែសេចក្ដីអាក្រក់របស់គេនឹងសំដែងចេញឲ្យច្បាស់ នៅចំពោះមុខនៃពួកជំនុំដែរ |
កបេលបានបបួលហាបេល ជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។
អ្នកដើរតាមផ្លូវទៀងត្រង់តែងតែបានសុខសាន្ត រីឯអ្នកដើរតាមផ្លូវវៀចវេរ នឹងត្រូវគេរកមុខឃើញ។
អ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាសំដែងឫកពារខាងក្រៅឲ្យមនុស្សម្នាឃើញថា អ្នករាល់គ្នាសុចរិត តែចិត្ដអ្នករាល់គ្នាពោរពេញដោយគំនិតលាក់ពុត និងគំនិតទុច្ចរិតទៅវិញ។
គ្រប់ការលាក់កំបាំង នឹងត្រូវបើកឲ្យគេដឹង ហើយគ្រប់អាថ៌កំបាំង ក៏នឹងលេចមកឲ្យមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។
ស្តេចសូលនឹកថា៖ «អញមិនចង់សម្លាប់ទតដោយផ្ទាល់ឡើយ គឺទុកឲ្យពួកភីលីស្ទីនសម្លាប់វិញ»។ ដូច្នេះ ស្តេចមានប្រសាសន៍ទៅកាន់ទតថា៖ «យើងនឹងលើកនាងម៉្រាប ជាកូនច្បងរបស់យើងឲ្យអ្នក។ ចូរមានចិត្តក្លាហានបម្រើយើង ហើយចេញទៅច្បាំងសម្រាប់អុលឡោះតាអាឡា»។
ស្តេចសូលនឹកថា៖ «អញនឹងលើកនាងឲ្យទតធ្វើជាភរិយា ដើម្បីប្រើនាងជាអន្ទាក់ឲ្យទតធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកភីលីស្ទីន»។ ដូច្នេះ ស្តេចសូលស្នើជាលើកទីពីរ ឲ្យទតធ្វើជាកូនប្រសា។