បន្ទូលរបស់អុលឡោះតាអាឡាជាបន្ទូលដ៏វិសុទ្ធ គឺបរិសុទ្ធជាងប្រាក់ដែលគេយកទៅដុត ក្នុងឡប្រាំពីរដងទៅទៀត។
សុភាសិត 22:20 - អាល់គីតាប ខ្ញុំបានកត់ត្រាទុកនូវឱវាទ និងដំបូន្មានផ្សេងៗ ចំនួនសាមសិបសម្រាប់អ្នក ព្រះគម្ពីរខ្មែរសាកល តើខ្ញុំមិនបានសរសេរពាក្យទំនៀមសាមសិបអំពីឱវាទ និងចំណេះដឹងសម្រាប់អ្នកទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានកំណត់ទុកសេចក្ដី ដ៏វិសេសសម្រាប់ឯង គឺជាសេចក្ដីទូន្មាន និងតម្រិះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានកត់ត្រាទុកនូវឱវាទ និងដំបូន្មានផ្សេងៗ ចំនួនសាមសិបសម្រាប់អ្នក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានកំណត់ទុកសេចក្ដីដ៏វិសេសសំរាប់ឯង គឺជាសេចក្ដីទូន្មាន ហើយនឹងដំរិះមិនមែនឬ |
បន្ទូលរបស់អុលឡោះតាអាឡាជាបន្ទូលដ៏វិសុទ្ធ គឺបរិសុទ្ធជាងប្រាក់ដែលគេយកទៅដុត ក្នុងឡប្រាំពីរដងទៅទៀត។
ចូរនាំគ្នាស្ដាប់ ដ្បិតខ្ញុំមានសេចក្ដីសំខាន់ៗប្រាប់អ្នករាល់គ្នា ខ្ញុំនិយាយទូន្មានអ្នករាល់គ្នាអំពីផ្លូវទៀងត្រង់
តួនខិតខំស្វែងរកពាក្យពេចន៍ល្អៗមកបរិយាយ ឥតលំអៀង អំពីសេចក្ដីផ្សេងៗដែលត្រឹមត្រូវ។