សុភាសិត 20:25 - អាល់គីតាប ចូររិះគិតឲ្យបានដិតដល់ មុននឹងសន្យាជូនអ្វីមួយទៅអុលឡោះដើម្បីកុំឲ្យស្ដាយក្រោយ។ ព្រះគម្ពីរខ្មែរសាកល ការដែលនិយាយដោយធ្វេសប្រហែសថា៖ “នេះជារបស់វិសុទ្ធ” រួចគិតគូរឡើងវិញក្រោយពីបន់ហើយ ជាអន្ទាក់ដល់មនុស្ស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការដែលនិយាយឥតបើគិតថា «នេះជាតង្វាយថ្វាយព្រះហើយ» រួចកាលណាបានបន់ព្រះហើយ ទើបស៊ើបសួរជាក្រោយ នោះជាអន្ទាក់ដល់មនុស្សហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូររិះគិតឲ្យបានដិតដល់ មុននឹងសន្យាថ្វាយអ្វីមួយទៅព្រះជាម្ចាស់ ដើម្បីកុំឲ្យស្ដាយក្រោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការដែលនិយាយឥតបើគិតថា នេះជាដង្វាយថ្វាយព្រះហើយ រួចកាលណាបានបន់ព្រះហើយ ទើបស៊ើបសួរជាខាងក្រោយ នោះជាអន្ទាក់ដល់មនុស្សហើយ។ |
មាត់របស់មនុស្សខ្លៅរមែងធ្វើឲ្យខ្លួនវិនាស ហើយពាក្យសំដីរបស់អ្នកនោះ ជាអន្ទាក់សម្រាប់ដាក់ខ្លួនឯង។
កុំឆាប់បើកមាត់និយាយពេក ហើយក៏មិនត្រូវប្រញាប់ពោលពាក្យសន្យានឹងអុលឡោះលឿនពេកដែរ ដ្បិតអុលឡោះនៅសូរ៉កា រីឯអ្នកវិញ អ្នកស្ថិតនៅលើផែនដី។ ដូច្នេះ ត្រូវចេះប្រមាណពាក្យសំដីរបស់ខ្លួន។
«ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើហ៊ូកុំស្តីអំពីវត្ថុសក្ការៈដែលត្រូវជូនអុលឡោះតាអាឡា នោះគាត់ត្រូវនាំយកចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួនមកជូនអុលឡោះតាអាឡា ដើម្បីរំដោះខ្លួនឲ្យរួចពីបាប។ សត្វនោះត្រូវមានតម្លៃគិតតាមប្រាក់ដែលគេប្រើនៅក្នុងទីសក្ការៈ។
«អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរសថាៈ “កុំបំភ្លេចពាក្យសម្បថចោលឡើយ។ ត្រូវតែធ្វើតាមគ្រប់ពាក្យដែលអ្នកបានស្បថនឹងអុលឡោះជាអម្ចាស់”។
ប៉ុន្តែ បើអ្នកបន់អ្វីមួយ ចូរធ្វើតាមបំណន់ដែលអ្នកបានបន់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកដោយស្ម័គ្រចិត្តនោះទៅ»។
«ប្រសិនបើអ្នកដើរកាត់ចម្ការទំពាំងបាយជូររបស់អ្នកដទៃ អ្នកអាចបេះផ្លែបរិភោគតាមចិត្ត រហូតដល់ឆ្អែត តែអ្នកមិនអាចបេះដាក់ថង់យកទៅជាមួយបានឡើយ។
ប្រសិនបើឪពុក ឬបងប្រុសរបស់ពួកនាងមកប្តឹងយើង យើងនឹងអង្វរពួកគេថា “សូមមេត្តាអនុគ្រោះពួកពុនយ៉ាមីនផង ពីព្រោះនៅពេលដែលយើងទៅវាយប្រហារភូមិយ៉ាបេស នោះយើងរកស្ត្រីមកឲ្យពួកគេធ្វើជាប្រពន្ធ មិនបានគ្រប់ៗគ្នាទេ។ ម៉្យាងទៀតបងប្អូនក៏មិនបានលើកកូនស្រីឲ្យពួកគេដែរ ដូច្នេះ បងប្អូនគ្មានធ្វើអ្វីខុសនឹងពាក្យសម្បថនោះឡើយ”»។