ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 20:2 - អាល់គីតាប

កំហឹង​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ អ្នក​ដែល​ធ្វើ​ឲ្យ​ស្ដេច​ខឹង រមែង​នាំ​ឲ្យ​ខ្លួន​មាន​ទោស។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សេចក្ដីគំរាមកំហែង​របស់​ស្ដេច​ប្រៀបដូចជា​សំឡេងគ្រហឹម​របស់​សិង្ហស្ទាវ អ្នកដែល​ធ្វើឲ្យ​ទ្រង់​ខ្ញាល់ គឺ​ប្រព្រឹត្តបាប​ទាស់នឹង​ព្រលឹង​របស់ខ្លួន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សេចក្ដី​ស្ញែង​ខ្លាច​របស់​ស្តេច ប្រៀប​ដូច​ជា​សំឡេង​គ្រហឹម​របស់​សិង្ហ អ្នក​ណា​ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់​ឡើង ឈ្មោះ​ថា​ធ្វើ​បាប​ដល់​ជីវិត​ខ្លួន​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កំហឹង​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ អ្នក​ដែល​ធ្វើ​ឲ្យ​ស្ដេច​ខ្ញាល់ រមែង​នាំ​ឲ្យ​ខ្លួន​មាន​ទោស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សេចក្ដី​ស្ញែង​ខ្លាច​របស់​ស្តេច នោះ​ប្រៀប​ដូច​ជា​សំឡេង​គ្រហឹម​នៃ​សិង្ហ អ្នក​ណា​ដែល​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើង នោះ​ឈ្មោះ​ថា​ធ្វើ​បាប​ដល់​ជីវិត​ខ្លួន​ហើយ។

សូមមើលជំពូក



សុភា‌សិត 20:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​ប្រហារ​ជីវិត​សម្តេច​អដូ‌នី‌យ៉ា ដែល​ហ៊ាន​ធ្វើ​សំណូម‌ពរ​បែប​នេះ​ទេ សូម​អុលឡោះ​ដាក់​ទោស​ខ្ញុំ យ៉ាង​ធ្ងន់​ចុះ!


ខ្ញុំ​សូម​ស្បថ ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប ហើយ​ដែល​បាន​ឲ្យ​ខ្ញុំ​ឡើង​គ្រង​រាជ្យ លើ​បល្ល័ង្ក​របស់​ស្តេច​ទត​ជា​បិតា ព្រម​ទាំង​សន្យា​ប្រទាន​សន្តតិ‌វង្ស​មួយ​មក​ខ្ញុំ​ថា នៅ​ថ្ងៃ​នេះ សម្តេច​អដូ‌នី‌យ៉ា​ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត!»។


កំហឹង​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច​ប្រៀប​ដូច​ទឹក​សន្សើម​ធ្លាក់​លើ​ស្មៅ។


អ្នក​ណា​រក​ខ្ញុំ​មិន​ឃើញ អ្នក​នោះ​ធ្វើ​បាប​ខ្លួន​ឯង អ្នក​ណា​ស្អប់​ខ្ញុំ អ្នក​នោះ​ស្រឡាញ់​សេចក្ដី​ស្លាប់។


ប្រសិន​បើ​ចៅហ្វាយ​នាយ​របស់​អ្នក​ខឹង​នឹង​អ្នក កុំ​បោះ​បង់​ចោល​មុខ‌ងារ​របស់​អ្នក​ឡើយ ដ្បិត​ការ​ចេះ​ទប់​ចិត្ត​អាច​ចៀស‌វាង​កំហុស​ដ៏​ធ្ងន់។


ពួក​គេ​នឹង​ដើរ​តាមអុលឡោះ‌តាអាឡា ទ្រង់​នឹង​បន្លឺ​សំឡេង​ដូច​សត្វ​សិង្ហ ពេល​ឮ​ទ្រង់​បន្លឺ​សំឡេង កូន​ចៅ​របស់​ទ្រង់​នឹង​ប្រញាប់​រត់​ចេញ ពី​ស្រុក​ខាង​លិច​ទាំង​ញ័រ​រន្ធត់។


ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច? ពេលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល តើ​នរណា​មិន​ថ្លែង​បន្ទូល​នេះ?


គម្រោង‌ការ​របស់​អ្នក​នឹង​នាំ​ឲ្យ​ក្រុម​គ្រួសារ របស់​អ្នក​ត្រូវ​អាម៉ាស់។ ដោយ​អ្នក​កំទេច​ជាតិ​សាសន៍​ជា​ច្រើន​ដូច្នេះ អ្នក​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​ត្រូវ​វិនាស។


ចូរ​យក​ពាន​របស់​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បាត់​បង់​ជីវិត​នោះ ទៅ​ដំ​ជា​បន្ទះ​លោហ‌ធាតុ ស្រោប​អាសនៈ​ទុក​ជា​ការ​ព្រមាន​ដល់​កូន​ចៅ​អ៊ីស្រ‌អែល។ ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ ព្រោះ​គេ​បាន​យក​មក​ជូនអុលឡោះ‌តាអាឡា»។