សូមបើកភ្នែកខ្ញុំ ដើម្បីឲ្យខ្ញុំ មើលឃើញភាពថ្លៃថ្នូរ ដ៏អស្ចារ្យនៃហ៊ូកុំរបស់ទ្រង់។
សុភាសិត 20:12 - អាល់គីតាប ត្រចៀកសម្រាប់ស្ដាប់ និងភ្នែកសម្រាប់មើល សុទ្ធតែអុលឡោះតាអាឡាបង្កើតមកដូចគ្នា។ ព្រះគម្ពីរខ្មែរសាកល ត្រចៀកដែលស្ដាប់ឮ និងភ្នែកដែលមើលឃើញ គឺព្រះយេហូវ៉ាបានបង្កើតទាំងពីរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការស្តាប់ឮដោយត្រចៀក ហើយមើលឃើញដោយភ្នែក គឺព្រះយេហូវ៉ាដែលបង្កើតទាំងពីរយ៉ាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រចៀកសម្រាប់ស្ដាប់ និងភ្នែកសម្រាប់មើល សុទ្ធតែព្រះអម្ចាស់បង្កើតមកដូចគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការស្តាប់ឮដោយត្រចៀក ហើយមើលឃើញដោយភ្នែក នោះគឺព្រះយេហូវ៉ាដែលបង្កើតទាំង២យ៉ាង។ |
សូមបើកភ្នែកខ្ញុំ ដើម្បីឲ្យខ្ញុំ មើលឃើញភាពថ្លៃថ្នូរ ដ៏អស្ចារ្យនៃហ៊ូកុំរបស់ទ្រង់។
ទ្រង់ដែលជាអ្នកបង្កើតត្រចៀកមនុស្សមក តើទ្រង់មិនចេះស្ដាប់ឬ? ទ្រង់ដែលជាអ្នកបង្កើតភ្នែកមនុស្សមក តើទ្រង់មិនចេះមើលឬ?
អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ថា៖ «តើនរណាធ្វើឲ្យមនុស្សមានមាត់? តើនរណាធ្វើឲ្យមនុស្សទៅជា គ ឬថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនយើងទេឬអី?
យកចិត្តទុកដាក់ស្ដាប់ពាក្យស្ដីប្រដៅរបស់អ្នកប្រាជ្ញ ប្រៀបដូចជាមានចិញ្ចៀនមាស ឬខ្សែកធ្វើពីមាសសុទ្ធ។
នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮបន្ទូល ដែលមានចែងទុកនៅក្នុងគីតាប ហើយមនុស្សខ្វាក់នឹងមើលឃើញ គឺគេរួចផុតពីភាពងងឹត លែងស្ថិតនៅក្នុងភាពអន្ធការទៀតហើយ។
ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់អ៊ីព្លេសហ្សៃតន បែរមករកអុលឡោះវិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលអុលឡោះប្រោសឲ្យបានបរិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។
ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន?