រីឯខ្ញុំវិញ ខ្ញុំប្រព្រឹត្តតែអំពើទៀងត្រង់។ សូមរំដោះខ្ញុំ សូមប្រណីសន្ដោសខ្ញុំផង!។
សុភាសិត 19:1 - អាល់គីតាប មនុស្សក្រីក្រតែរស់នៅដោយទៀងត្រង់ ប្រសើរជាងមនុស្សល្ងង់និយាយភូតភរ។ ព្រះគម្ពីរខ្មែរសាកល អ្នកក្រីក្រដែលដើរក្នុងសេចក្ដីគ្រប់លក្ខណ៍របស់ខ្លួន ប្រសើរជាងអ្នកដែលមានបបូរមាត់វៀចវេរ ហើយជាមនុស្សល្ងង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯមនុស្សទាល់ក្រ ដែលដើរតាមផ្លូវទៀងត្រង់ វិសេសជាងមនុស្សដែលមានបបូរមាត់ចចើង និងចិត្តល្ងីល្ងើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សក្រីក្រតែរស់នៅដោយទៀងត្រង់ ប្រសើរជាងមនុស្សល្ងង់និយាយភូតភរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមនុស្សទាល់ក្រ ដែលដើរតាមផ្លូវទៀងត្រង់ នោះវិសេសជាងមនុស្សដែលមានបបូរមាត់ចចើង ហើយចិត្តល្ងីល្ងើ។ |
រីឯខ្ញុំវិញ ខ្ញុំប្រព្រឹត្តតែអំពើទៀងត្រង់។ សូមរំដោះខ្ញុំ សូមប្រណីសន្ដោសខ្ញុំផង!។
មនុស្សសុចរិតតែងតែមានចិត្តអាណិតមេត្តា និងចេះឲ្យរបស់របរទៅអ្នកដទៃខ្ចី គេបានទទួលកូនចៅទុកជាពរ។
មនុស្សសុចរិតតែងតែនាំមិត្តសម្លាញ់របស់ខ្លួនឲ្យដើរតាមមាគ៌ាល្អ រីឯកិរិយារបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។
អ្នកដែលដើរតាមផ្លូវទៀងត្រង់ តែងតែគោរពកោតខ្លាចអុលឡោះតាអាឡា រីឯអ្នកដែលដើរតាមផ្លូវវៀចវេរ តែងតែមើលងាយទ្រង់។
ក្រទ្រព្យតែគោរពកោតខ្លាចអុលឡោះតាអាឡា ប្រសើរជាងមានទ្រព្យច្រើន ហើយកើតទុក្ខកង្វល់។
ចិត្តស្មោះត្រង់ជាគុណសម្បត្តិរបស់មនុស្ស ហេតុនេះហើយបានជាមនុស្សក្រីក្រប្រសើរជាងមនុស្សកុហក។
មនុស្សក្រីក្រតែរស់នៅដោយទៀងត្រង់ ប្រសើរជាងអ្នកមាន ដែលរស់នៅក្នុងផ្លូវវៀចវេរ។
ចូរទប់មាត់កុំឲ្យពោលពាក្យអាស្រូវឡើយ ហើយក៏កុំគ្រលាស់អណ្ដាតពោលពាក្យមួលបង្កាច់គេដែរ។
ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម ម្រាមដៃអ្នករាល់គ្នាពោរពេញដោយអំពើទុច្ចរិត មាត់អ្នករាល់គ្នាចេះតែពោលពាក្យភូតភរ និងនិយាយបរិហារគេ។
បើមនុស្សម្នាក់បានពិភពលោកទាំងមូល មកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
ឥឡូវនេះ សូមអ្នកស្រីគិតគូរពិចារណាមើលថា តើអ្នកស្រីត្រូវធ្វើយ៉ាងណា ដ្បិតមហន្តរាយមុខជាកើតមានដល់ចៅហ្វាយ និងក្រុមគ្រួសារទាំងមូលមិនខាន។ ចៅហ្វាយយើងមានចរិតអាក្រក់ណាស់ គ្មាននរណាអាចនិយាយជាមួយគាត់បានទេ»។
សូមលោកម្ចាស់កុំរវល់នឹងលោកណាបាល ជាមនុស្សមានចរិតអាក្រក់នោះធ្វើអ្វី ដ្បិតគាត់មានអត្តចរិតដូចឈ្មោះរបស់គាត់មែន។ គាត់ឈ្មោះណាបាល ជាមនុស្សឥតដឹងខុសត្រូវ។ រីឯនាងខ្ញុំវិញ នាងខ្ញុំពុំបានជួបពួកយុវជនដែលលោកម្ចាស់ចាត់ឲ្យទៅនោះទេ។