មនុស្សខិលខូចពីរនាក់ មកអង្គុយនៅទល់មុខលោកណាបោត រួចចោទប្រកាន់គាត់នៅចំពោះមុខប្រជាជនថា៖ «លោកណាបោតបានប្រមាថអុលឡោះនិងប្រមាថស្តេច!»។ ដូច្នេះ គេនាំលោកណាបោតចេញទៅក្រៅ ហើយយកដុំថ្មគប់សម្លាប់គាត់។
សុភាសិត 17:15 - អាល់គីតាប អ្នកដែលចាត់ទុកមនុស្សជាប់ទោសថាគ្មានទោស និងអ្នកដែលចាត់ទុកមនុស្សគ្មានកំហុសថាមានកំហុស មិនគាប់បំណងអុលឡោះតាអាឡាទេ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលរាប់មនុស្សអាក្រក់ថាឥតទោស និងអ្នកដែលរាប់មនុស្សសុចរិតថាមានទោស ពួកគេទាំងពីរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលរាប់មនុស្សអាក្រក់ថាឥតមានទោស និងអ្នកដែលរាប់មនុស្សសុចរិតថាមានទោស អ្នកទាំងពីរនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលចាត់ទុកមនុស្សជាប់ទោសថាគ្មានទោស និងអ្នកដែលចាត់ទុកមនុស្សគ្មានកំហុសថាមានកំហុស មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលរាប់មនុស្សអាក្រក់ជាឥតមានទោស ហើយអ្នកណាដែលកាត់ទោសដល់មនុស្សសុចរិត អ្នកទាំង២នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។ |
មនុស្សខិលខូចពីរនាក់ មកអង្គុយនៅទល់មុខលោកណាបោត រួចចោទប្រកាន់គាត់នៅចំពោះមុខប្រជាជនថា៖ «លោកណាបោតបានប្រមាថអុលឡោះនិងប្រមាថស្តេច!»។ ដូច្នេះ គេនាំលោកណាបោតចេញទៅក្រៅ ហើយយកដុំថ្មគប់សម្លាប់គាត់។
ពួកគេព្រួតគ្នាព្យាបាទជីវិតមនុស្សសុចរិត ពួកគេកាត់ទោសប្រហារជីវិតមនុស្សស្លូតត្រង់។
កុំយកចិត្តទុកដាក់ស្តាប់ពាក្យចោទប្រកាន់មិនពិត ហើយក៏មិនត្រូវកាត់ទោសប្រហារជីវិតជនស្លូតត្រង់ និងជនសុចរិតដែរ ដ្បិតយើងមិនចាត់ទុកមនុស្សអាក្រក់ ថាជាមនុស្សសុចរិតឡើយ។
អុលឡោះតាអាឡាស្អប់អ្នកបន្លំភ្នែកជញ្ជីង តែទ្រង់ពេញចិត្តនឹងអ្នកដែលប្រើកូនជញ្ជីងត្រឹមត្រូវ។
អុលឡោះតាអាឡាមិនពេញចិត្តនឹងគូរបានរបស់មនុស្សអាក្រក់ឡើយ តែទ្រង់ទទួលពាក្យទូរអាអង្វររបស់មនុស្សទៀងត្រង់។
ដាក់ទោសមនុស្សសុចរិតជាការមិនល្អទេ ហើយវាយមនុស្សថ្លៃថ្នូរ ព្រោះតែគេមានចិត្តទៀងត្រង់ក៏មិនល្អដែរ។
កាលណាគេស្រវឹង គេនឹងភ្លេចអនុវត្តច្បាប់ ហើយបំពានលើសិទ្ធិរបស់ប្រជារាស្ត្រក្រីក្រ។
មានអំពើប្រាំមួយ ឬប្រាំពីរយ៉ាង ដែលអុលឡោះតាអាឡាមិនពេញចិត្ត ហើយមិនអាចទ្រាំទ្របានគឺ:
អស់អ្នកដែលហៅអំពើអាក្រក់ថាល្អ ហៅអំពើល្អថាអាក្រក់ ចាត់ទុកភាពងងឹតថាជាពន្លឺ ចាត់ទុកពន្លឺថាជាភាពងងឹត ហើយចាត់ទុកការជូរចត់ថាជាការសប្បាយ ចាត់ទុកការសប្បាយថាជាការជូរចត់ មុខជាត្រូវវេទនាពុំខាន!
ពួកគេទទួលសំណូក ហើយចាត់ទុកជនឧក្រិដ្ឋថាគ្មានទោស និងចាត់ទុកជនស្លូតត្រង់ថាមានទោសវិញ។
ពួកនាងបន្ថោកយើងនៅចំពោះមុខប្រជាជនរបស់យើង ព្រោះចង់បានអង្ករពីរបីក្តាប់ និងនំបុ័ងពីរបីដុំ។ ពួកនាងបោកប្រាស់ប្រជាជនរបស់យើង ដ្បិតគេឆាប់ជឿពាក្យកុហករបស់ពួកនាងធ្វើដូច្នេះ ពួកនាងសម្លាប់អស់អ្នកដែលមិនត្រូវស្លាប់ តែទុកជីវិតឲ្យអស់អ្នកដែលមិនត្រូវរស់»។
«យើងដឹងថា អ្នករាល់គ្នាប្រព្រឹត្ត អំពើទុច្ចរិតជាច្រើន ហើយអំពើបាបរបស់អ្នករាល់គ្នាក៏ធ្ងន់ធ្ងរដែរ អ្នករាល់គ្នាសង្កត់សង្កិនមនុស្សសុចរិត អ្នករាល់គ្នាទទួលសំណូក ហើយមិនរកយុត្តិធម៌ឲ្យជនក្រីក្រទេ។
អ្នករាល់គ្នាបានធ្វើឲ្យយុត្តិធម៌ ប្រែទៅជាពិសពុល ព្រមទាំងជាន់ឈ្លីសេចក្ដីសុចរិតទៀតផង។
តើគេដែលបំបោលសេះលើផ្ទាំងថ្ម ឬយកគោទៅភ្ជួរលើផ្ទាំងថ្មនោះឬ បានជាអ្នករាល់គ្នាធ្វើឲ្យយុត្តិធម៌ ប្រែជាមានជាតិពិស និងឲ្យច្បាប់ទម្លាប់មានជាតិពុលដូច្នេះ?
ចំពោះអ្នកដែលពុំបានប្រព្រឹត្ដតាមហ៊ូកុំ តែមានជំនឿលើអុលឡោះដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍ទ្រង់ឲ្យបានសុចរិត ទ្រង់នឹងប្រោសអ្នកនោះឲ្យបានសុចរិត ដោយយល់ដល់ជំនឿរបស់គេ។
ពេលណាមនុស្សពីរនាក់មានរឿងជាមួយគ្នា ហើយឡើងទៅឲ្យតុលាការកាត់ក្តី ម្នាក់ជាអ្នកស្លូតត្រង់ឈ្នះក្តី ម្នាក់ទៀតមានទោស។
អ្នករាល់គ្នាបានដាក់ទោស និងប្រហារជីវិតមនុស្សសុចរិត តែគេពុំបានប្រឆាំងតបតនឹងអ្នករាល់គ្នាវិញឡើយ។