ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 7:4 - អាល់គីតាប

មនុស្ស​មាន​ប្រាជ្ញា​តែង​ចូល​ចិត្ត​នៅ​ជា​មួយ អ្នក​មាន​ទុក្ខ រីឯ​មនុស្ស​លេលា​ចូល​ចិត្ត​តែ​កន្លែង​ណា ដែល​មាន​ការ​សប្បាយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចិត្ត​របស់​មនុស្ស​មានប្រាជ្ញា នៅក្នុង​ផ្ទះ​នៃ​ការកាន់ទុក្ខ រីឯ​ចិត្ត​របស់​មនុស្សល្ងង់​វិញ នៅក្នុង​ផ្ទះ​នៃ​ការសប្បាយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា តែង‌តែ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សោយ‌សោក តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​នៅ​ក្នុង​ផ្ទះ ដែល​មាន​ការ​សប្បាយ​រីក‌រាយ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស​មាន​ប្រាជ្ញា​តែង​ចូល​ចិត្ត នៅ​ជា​មួយ​អ្នក​មាន​ទុក្ខ រីឯ​មនុស្ស​លេលា​ចូល​ចិត្ត​តែ​កន្លែង​ណា ដែល​មាន​ការ​សប្បាយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​នោះ​តែង‌តែ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សោយ‌សោក តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សប្បាយ​រីក‌រាយ​វិញ។

សូមមើលជំពូក



សាស្តា 7:4
21 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្តេច​អាប់​សាឡុម​បាន​បញ្ជា​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ឃ្លាំ​មើល​សម្តេច​អាំ‌ណូន​ឲ្យ​ជាប់ ពេល​ណា​សម្តេច​អាំ‌ណូន​ពិសា​ស្រា​ស្រវឹង ហើយ​ពេល​ណា​យើង​បង្គាប់​ថា “ចូរ​ប្រហារ​អាំ‌ណូន!” នោះ​ចូរ​សម្លាប់​គេ​ចោល​ទៅ! កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ចូរ​តាំង​ចិត្ត​អង់‌អាច​ក្លាហាន​ឡើង!»។


អ៊ីស្រ‌អែល​លើក​ទ័ព​ចេញ​ទៅ នៅ​ពេល​ថ្ងៃ​ត្រង់។ ពេល​នោះ​ស្តេច​បេនហា‌ដាដ​កំពុង​ផឹក​សុរា​ស្រវឹង ជា​មួយ​ស្តេច​សម្ពន្ធ‌មិត្ត​ទាំង​សាម‌សិប‌ពីរ​នាក់​ទៀត​នៅ​ក្នុង​ជំរំ។


ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា: «ឥឡូវ​នេះ មក​យើង! គិត​តែ​ពី​សប្បាយ ហើយ​ផ្ដោត​អារម្មណ៍​លើ​សុភ‌មង្គល​តែ​ប៉ុណ្ណោះ»។ សូម្បី​យ៉ាង​នេះ​ក្ដី ក៏​ឥត​បាន​ការ​ដែរ។


ទុក្ខ​ព្រួយ​ប្រសើរ​ជាង​សើច​សប្បាយ ដ្បិត​ទឹក​មុខ​ក្រៀម‌ក្រំ​អាច​បង្កប់​នូវ ចិត្ត​អរ​សប្បាយ។


ស្ដាប់​ពាក្យ​ស្ដី​បន្ទោស​របស់​មនុស្ស​មាន​ប្រាជ្ញា ប្រសើរ​ជាង​ស្ដាប់​ពាក្យ​បញ្ចើច‌បញ្ចើ​របស់ មនុស្ស​ល្ងី‌ល្ងើ។


ខ្ញុំ​លែង​មាន​កម្លាំង​ចិត្ត​ទៀត​ហើយ គឺ​ចិត្ត​ភ័យ​ខ្លាច​គ្រប​ដណ្ដប់​មក​លើ​ខ្ញុំ។ ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ពេល​យប់​មក​ដល់ ដើម្បី​សម្រាក តែ​យប់​នោះ​ក្លាយ​ទៅ​ជា​យប់​ដ៏​ខ្លោច‌ផ្សា សម្រាប់​ខ្ញុំ​ទៅ​វិញ។


ពេល​ណា​ពួក​គេ​ពុះ​កញ្ជ្រោល​ដល់​កំរិត​ហើយ យើង​នឹង​រៀបចំ​ជប់‌លៀង​ឲ្យ​ពួក​គេ យើង​នឹង​បង្អក​ពួក​គេ​ឲ្យ​ស្រវឹង ទាល់​តែ​លេលា ហើយ​ដេក​លក់​រហូត លែង​ភ្ញាក់​ទៀត - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


«យើង​នឹង​បង្អក​មន្ត្រី អ្នក​ប្រាជ្ញ ចៅហ្វាយ​ខេត្ត ទេសា‌ភិបាល និង​ទាហាន​ដ៏​អង់‌អាច​របស់​ពួក​គេ ឲ្យ​ស្រវឹង។ ពួក​គេ​ដេក​លក់​រហូត​លែង​ភ្ញាក់​ទៀត» - នេះ​ជា​បន្ទូល​របស់​ស្តេច ដែល​មាន​នាម​ថាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


នៅ​យប់​នោះ ស្តេច​បេលសា‌សារ​ជា​ស្តេច​របស់​ជន‌ជាតិ​ខាល់ដេ​ត្រូវ​បាន​គេ​សម្លាប់។


នៅ​ថ្ងៃ​បុណ្យ​របស់​ស្ដេច ពួក​មេ​ដឹក​នាំ​គិត​តែ​ពី​ផឹក​ស្រា រហូត​ដល់​ស្រវឹង ហើយ​ចូល​ដៃ​ជា​មួយ​មនុស្ស​ឡក‌ឡឺយ។


ពួក​ប្រមឹក​ទាំង​នោះ​ប្រៀប​បាន​នឹង​បន្លា​ដ៏​ក្រាស់ ពួក​គេ​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់​ទាំង​ស្រុង ដូច​ចំបើង​ស្ងួត​ដែរ។


ពេល​នាង​អប៊ី‌កែល​ទៅ​ដល់​ផ្ទះ​វិញ នាង​ឃើញ​លោក​ណាបាល​កំពុង​ធ្វើ​ពិធី​ជប់​លៀង​យ៉ាង​ធំ​មួយ ដូច​ពិធី​ជប់​លៀង​របស់​ស្តេច។ លោក​ណាបាល​សប្បាយ​ចិត្ត​ក្រៃ‌លែង ហើយ​ស្រវឹង​យ៉ាង​ខ្លាំង​ទៀត ហេតុ​នេះ នាង​ពុំ​បាន​និយាយ​អ្វី​មួយ​ម៉ាត់​ប្រាប់​គាត់ រហូត​ដល់​ថ្ងៃ​រះ។


បុរស​នោះ​នាំ​ទត ទៅ​ដល់​ពួក​អាម៉ាឡេក ដែល​ស្នាក់​នៅ​ពាស‌ពេញ​ក្នុង​តំបន់​នោះ ហើយ​កំពុង​តែ​ស៊ី​ផឹក​សប្បាយ ដោយ‌សារ​គេ​រឹប​យក​បាន​ជយ‌ភ័ណ្ឌ​ដ៏​សន្ធឹក​សន្ធាប់ ពី​ស្រុក​ភីលី‌ស្ទីន និង​ស្រុក​យូដា។