លោករាជប្រតិភូបានចាប់មូស្ទីសេរ៉ាយ៉ា និងលោកសេផានាជាអ៊ីមុាំរង ព្រមទាំងអ្នកយាមទ្វារម៉ាស្ជិទបីនាក់យកទៅជាមួយ។
សាការី 6:10 - អាល់គីតាប «ថ្ងៃនេះ ចូរទៅផ្ទះរបស់យ៉ូសៀសជាកូនរបស់សេផានា ទទួលយកជំនូនរបស់ប្រជាជនដែលជាប់ជាឈ្លើយ ពីដៃរបស់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ដែលមកពីស្រុកបាប៊ីឡូន។ ព្រះគម្ពីរខ្មែរសាកល “ចូរយកតង្វាយពីពួកជនជម្លៀស គឺពីហេលដាយ ថូប៊ីយ៉ា និងយេដាយ៉ា រួចក្នុងថ្ងៃដដែលនោះ ចូរទៅផ្ទះរបស់យ៉ូសៀសកូនរបស់សេផានា; ពួកគេបានមកពីបាប៊ីឡូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រមូលយកប្រាក់ និងមាស ពីពួកអ្នកដែលជាប់ជាឈ្លើយ គឺត្រូវយកពីហេលដាយ ពីថូប៊ីយ៉ា និងពីយេដាយ៉ា ដែលទើបមកពីក្រុងបាប៊ីឡូន ហើយនៅថ្ងៃដដែលនោះ ត្រូវចូលទៅក្នុងផ្ទះរបស់យ៉ូសៀស ជាកូនសេផានា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ថ្ងៃនេះ ចូរទៅផ្ទះរបស់យ៉ូសៀសជាកូនរបស់សេផានា ទទួលយកតង្វាយរបស់ប្រជាជនដែលជាប់ជាឈ្លើយ ពីដៃរបស់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ដែលមកពីស្រុកបាប៊ីឡូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូររៃយកពីពួកអ្នកដែលបានជាប់ជាឈ្លើយ គឺត្រូវរៃយក ពីហេលដាយ ពីថូប៊ីយ៉ា ហើយពីយេដាយ៉ា រួចនៅថ្ងៃដដែលនោះ ឲ្យចូលទៅក្នុងផ្ទះរបស់យ៉ូសៀស ជាកូនសេផានា ជាកន្លែងដែលគេទើបនឹងមកពីក្រុងបាប៊ីឡូនចូលទៅអាស្រ័យនៅនោះ |
លោករាជប្រតិភូបានចាប់មូស្ទីសេរ៉ាយ៉ា និងលោកសេផានាជាអ៊ីមុាំរង ព្រមទាំងអ្នកយាមទ្វារម៉ាស្ជិទបីនាក់យកទៅជាមួយ។
ប្រជាជាតិទាំងនោះនឹងនាំបងប្អូនអ្នករាល់គ្នា ដែលរស់នៅក្នុងចំណោមពួកគេ មកជូនអុលឡោះតាអាឡា។ ពួកគេហែហមបងប្អូនទាំងនោះ ដែលជិះសេះ រទេះ អង្រឹងស្នែង លា និងអូដ្ឋ រហូតមកដល់ភ្នំដ៏វិសុទ្ធរបស់យើង គឺក្រុងយេរូសាឡឹម ដូចជនជាតិអ៊ីស្រអែលធ្លាប់យកជំនូន ដាក់លើជើងពានដ៏វិសុទ្ធមកជូន នៅក្នុងដំណាក់នៃអុលឡោះដែរ។
«អាមីន! សូមអុលឡោះតាអាឡាធ្វើតាមពាក្យរបស់អ្នក! សូមអុលឡោះតាអាឡាសម្រេចតាមពាក្យដែលអ្នកប្រកាសនេះចុះ! គឺសូមទ្រង់នាំសម្ភារៈរបស់ម៉ាស្ជិទ និងប្រជាជនដែលគេកៀរយកទៅជាឈ្លើយសឹកនោះមកវិញ!
ខ្ញុំបានចាកចេញពីក្រុងយេរូសាឡឹមជាច្រើនឆ្នាំ ហើយខ្ញុំវិលត្រឡប់មកវិញ ដើម្បីជួយជនរួមជាតិរបស់ខ្ញុំ និងជូនជំនូនទៅអុលឡោះផង។