អ្នកធ្លាប់រស់នៅយ៉ាងស្រួលលើភ្នំលីបង់ និងមានទ្រនំធ្វើពីដើមឈើដ៏មានតម្លៃ។ ប៉ុន្តែ ពេលទុក្ខវេទនាមកដល់ អ្នកនឹងស្រែកថ្ងូរ រមួលខ្លួន ដូចស្ត្រីសំរាលកូន!»។
សាការី 11:1 - អាល់គីតាប ស្រុកលីបង់អើយ ចូរបើកចំហទ្វាររបស់អ្នក! ចូរឲ្យភ្លើងឆាបឆេះដើមឈើដ៏ធំៗ របស់អ្នកទៅ! ព្រះគម្ពីរខ្មែរសាកល លីបង់អើយ ចូរបើកទ្វាររបស់អ្នក ដើម្បីឲ្យភ្លើងបានស៊ីបំផ្លាញដើមស៊ីដារបស់អ្នក! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱល្បាណូនអើយ ចូរបើកទ្វារ ដើម្បីឲ្យភ្លើងឆេះដើមតាត្រៅរបស់អ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកលីបង់អើយ ចូរបើកចំហទ្វាររបស់អ្នក! ចូរឲ្យភ្លើងឆាបឆេះដើមឈើដ៏ធំៗរបស់អ្នកទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱល្បាណូនអើយ ចូរបើកទ្វារឯងឡើង ដើម្បីឲ្យភ្លើងបានឆេះដើមតាត្រៅរបស់ឯង |
អ្នកធ្លាប់រស់នៅយ៉ាងស្រួលលើភ្នំលីបង់ និងមានទ្រនំធ្វើពីដើមឈើដ៏មានតម្លៃ។ ប៉ុន្តែ ពេលទុក្ខវេទនាមកដល់ អ្នកនឹងស្រែកថ្ងូរ រមួលខ្លួន ដូចស្ត្រីសំរាលកូន!»។
អ្នកប្រៀបដូចជាដើមតាត្រៅនៅលើភ្នំលីបង់ ដែលបែកមែកសាខា និងមានម្លប់ដ៏ត្រជាក់។ ដើមតាត្រៅនោះលូតឡើង ចុងវាខ្ពស់កប់ពពក។
អ្នកមុខជារងគ្រោះ ព្រោះតែអំពើឃោរឃៅ ដែលអ្នកបានប្រព្រឹត្តនៅស្រុកលីបង់។ អ្នកបានសម្លាប់រង្គាលហ្វូងសត្វ ដូច្នេះ ហ្វូងសត្វធ្វើឲ្យភ័យខ្លាច! អ្នកបានបង្ហូរឈាមមនុស្ស ហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះ ប្រជាជនទាំងអស់ដែលរស់នៅស្រុក និងក្រុងនានា។
អ្នកបានប្លន់រឹបអូសយកទ្រព្យសម្បត្តិ ពីប្រជាជាតិជាច្រើនយ៉ាងណា ជាតិសាសន៍ឯទៀតៗក៏នឹងប្លន់រឹបអូស យកទ្រព្យសម្បត្តិពីអ្នកយ៉ាងនោះដែរ ព្រោះអ្នកបានបង្ហូរឈាមមនុស្ស ហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះ ប្រជាជនទាំងអស់ដែលរស់នៅស្រុក និងក្រុងនានា។
ចូរនាំគ្នាឡើងទៅលើភ្នំ យកឈើមកសង់ដំណាក់របស់យើង។ យើងពេញចិត្តនឹងដំណាក់នេះ ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង» នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងនឹងឲ្យពួកគេវិលមកពីស្រុកអេស៊ីប យើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរី យើងនឹងនាំពួកគេទៅនៅ ស្រុកកាឡាដ និងស្រុកលីបង់ រហូតទាល់តែចង្អៀតទឹកដី។
ដើមកកោះអើយ ចូរស្រែកឲ្យអស់ទំហឹងទៅ ដ្បិតដើមតាត្រៅរលំហើយ! ដើមឈើដ៏ល្អប្រណីតរលំអស់ហើយ! ដើមគគីរនៅស្រុកបាសានអើយ ចូរនាំគ្នាស្រែកឲ្យអស់ទំហឹងទៅ ដ្បិតព្រៃស្រោងវិនាសអស់ហើយ!
នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកំទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។
ភ្លើងកំហឹងរបស់យើងកំពុងតែឆាបឆេះ រាលដាលរហូតទៅដល់ក្នុងផ្នូរខ្មោច។ ភ្លើងនេះនឹងឆាបឆេះផែនដី និងភោគផលទាំងប៉ុន្មាននៅលើផែនដី ព្រមទាំងឆាបឆេះគ្រឹះរបស់ភ្នំនានាផង។