ចំពោះអ្នកវិញ សូមកាន់ចិត្តឲ្យបានរឹងប៉ឹង នោះអ្នកនឹងបានសម្រាក ហើយអ្នកនឹងក្រោកឡើងទទួលរង្វាន់ នៅគ្រាចុងក្រោយបំផុត»។
វិវរណៈ 6:11 - អាល់គីតាប អ្នកទាំងនោះបានទទួលអាវសវែងម្នាក់មួយៗ ហើយឮសំឡេងប្រាប់ថា ឲ្យនៅរង់ចាំមួយភ្លែតទៀតសិន ទំរាំដល់មិត្ដរួមការងារ និងបងប្អូនរួមជំនឿឯទៀតៗ ត្រូវគេសម្លាប់ដូចគ្នាគ្រប់ចំនួន។ ព្រះគម្ពីរខ្មែរសាកល នោះមានអាវវែងពណ៌សប្រទានដល់ពួកគេម្នាក់ៗ ហើយមានប្រាប់ដល់ពួកគេឲ្យសម្រាកបន្តិចទៀតសិន ទម្រាំតែចំនួនអ្នកបម្រើជាគ្នារបស់ពួកគេ និងបងប្អូនរបស់ពួកគេដែលរៀបនឹងត្រូវគេសម្លាប់ដូចពួកគេ ត្រូវបានបំពេញ។ Khmer Christian Bible ពួកគេម្នាក់ៗបានទទួលអាវសវែង និងត្រូវបានប្រាប់ឲ្យសម្រាកបន្ដិចទៀត ទម្រាំពួកបាវបម្រើជាគូកន និងជាបងប្អូនរបស់ពួកគេដែលនឹងត្រូវគេសម្លាប់បែបដូច្នោះដែរ បានគ្រប់ចំនួនសិន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានគេឲ្យអាវសវែងដល់អ្នកទាំងនោះម្នាក់មួយៗ ហើយប្រាប់ឲ្យឈប់សម្រាកបន្តិចទៀតសិន ទម្រាំពួកអ្នកបម្រើ ជាគូកន និងជាបងប្អូន ដែលត្រូវគេសម្លាប់ដូចគ្នា បានគ្រប់ចំនួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះបានទទួលអាវសវែងម្នាក់មួយៗ ហើយឮសំឡេងប្រាប់ថា ឲ្យនៅរង់ចាំមួយភ្លែតទៀតសិន ទម្រាំដល់មិត្តរួមការងារ និងបងប្អូនរួមជំនឿឯទៀតៗត្រូវគេសម្លាប់ដូចគ្នា គ្រប់ចំនួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានគេឲ្យអាវសវែងដល់អ្នកទាំងនោះ ហើយក៏ប្រាប់ឲ្យឈប់សំរាកបន្តិចសិន ទាល់តែពួកបាវបំរើ ជាគូកន ហើយជាបងប្អូន ដែលត្រូវសំឡាប់បែបដូចគ្នា បានគ្រប់ចំនួន។ |
ចំពោះអ្នកវិញ សូមកាន់ចិត្តឲ្យបានរឹងប៉ឹង នោះអ្នកនឹងបានសម្រាក ហើយអ្នកនឹងក្រោកឡើងទទួលរង្វាន់ នៅគ្រាចុងក្រោយបំផុត»។
បងប្អូននឹងចាប់បញ្ជូនគ្នាឯង ទៅឲ្យគេសម្លាប់ឪពុកនឹងចាប់បញ្ជូនកូនទៅឲ្យគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅឲ្យគេសម្លាប់ទៀតផង។
ឪពុកប្រាប់ពួកអ្នកបម្រើថា “ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុត មកពាក់ឲ្យកូនខ្ញុំជាប្រញាប់ ហើយយកចិញ្ចៀន និងស្បែកជើងមកពាក់ឲ្យផង។
គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ ហើយនៅថ្ងៃក្រោយ អស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹកស្មានថា ខ្លួនគោរពបម្រើអុលឡោះ។
ប៉ុន្ដែ ខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ ឲ្យតែខ្ញុំបានបង្ហើយមុខងារ និងសម្រេចកិច្ចការដែលអ៊ីសាជាអម្ចាស់បានប្រទានឲ្យខ្ញុំធ្វើ គឺផ្ដល់សក្ខីភាព អំពីដំណឹងល្អនៃក្តីមេត្តារបស់អុលឡោះ។
ហើយទ្រង់នឹងប្រទានឲ្យបងប្អូនដែលរងទុក្ខវេទនា បានសម្រាកជាមួយយើង នៅពេលអ៊ីសាជាអម្ចាស់លេចចេញពីសូរ៉កាមក ជាមួយពួកម៉ាឡាអ៊ីកាត់ដ៏មានអំណាច។
ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។
ដោយអុលឡោះគ្រោងទុកថានឹងប្រទានអ្វីៗដ៏ល្អប្រសើរមកយើង ទ្រង់ពុំបានប្រោសអ្នកទាំងនោះឲ្យបានគ្រប់លក្ខណៈមុនយើងឡើយ។
និងមានក្រុមជំអះរបស់ពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅសូរ៉កាកំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតអុលឡោះ ដែលវិនិច្ឆ័យមនុស្សទាំងអស់ និងចូលមកជិតព្រលឹងអ្នកសុចរិត ដែលបានគ្រប់លក្ខណៈ
ដ្បិតអ្នកណាចូលទៅសម្រាកជាមួយអុលឡោះ អ្នកនោះបានបង្ហើយកិច្ចការរបស់ខ្លួន ដូចអុលឡោះបង្ហើយកិច្ចការរបស់ទ្រង់ដែរ។
ហើយស្បថ ក្នុងនាមអុលឡោះដែលនៅអស់កល្ប ជាអង្វែងតរៀងទៅ គឺទ្រង់ដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗដែលមាននៅលើមេឃ ផែនដី និងអ្វីៗដែលមាននៅលើផែនដី សមុទ្រ និងអ្វីៗដែលមាននៅក្នុងសមុទ្រ។ ម៉ាឡាអ៊ីកាត់នោះបានពោលយ៉ាងឱឡារិកថា «គ្មានពន្យារពេលទៀតឡើយ
វាបានទទួលអំណាចធ្វើឲ្យរូបចម្លាក់ សត្វនោះមានដង្ហើមឡើង ដើម្បីនិយាយស្ដីបាន និងប្រហារជីវិតអស់អ្នកដែលពុំព្រមក្រាបថ្វាយបង្គំរូបចម្លាក់សត្វនោះ
ខ្ញុំឮសំឡេងមួយ បន្លឺពីលើមេឃមកថា៖ «ចូរសរសេរដូចតទៅៈ អស់អ្នកដែលស្លាប់រួមជាមួយអ៊ីសាជាអម្ចាស់ ពិតជាមានសុភមង្គលចាប់តាំងពីពេលនេះទៅហើយ! រសអុលឡោះមានបន្ទូលថា ពិតមែនហើយ អ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយហត់ទៀត ដ្បិតកិច្ចការដែលគេបានប្រព្រឹត្ដទាំងប៉ុន្មាន នឹងអន្ទោលតាមគេជាប់ជានិច្ច»។
ខ្ញុំឃើញស្ដ្រីនោះស្រវឹងឈាមរបស់ប្រជាជនដ៏បរិសុទ្ធ និងឈាមអស់អ្នកដែលជាបន្ទាល់របស់អ៊ីសា។ ពេលឃើញស្ដ្រីនោះ ខ្ញុំងឿងឆ្ងល់ខ្លាំងណាស់។
ខ្ញុំក៏ជម្រាបគាត់ថា៖ «លោកអើយ លោកទេតើដែលជ្រាប»។ គាត់ក៏ប្រាប់ខ្ញុំថា៖ «ពួកគេសុទ្ធតែជាអ្នកដែលបានឆ្លងកាត់ទុក្ខវេទនាដ៏ខ្លាំងនោះ។ គេបានបោកអាវរបស់ខ្លួនឲ្យបានសស្អាត ក្នុងឈាមរបស់កូនចៀម។
ក្រោយមកទៀត ខ្ញុំមើលទៅឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនបានឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែងឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។