សូមឲ្យពួកអ៊ីមុាំជាអ្នកបម្រើរបស់ទ្រង់ ប្រព្រឹត្តអំពើសុចរិតជានិច្ច ហើយឲ្យប្រជារាស្ត្ររបស់ទ្រង់ ស្រែកហ៊ោឡើងយ៉ាងសប្បាយ!
វិវរណៈ 19:8 - អាល់គីតាប ទ្រង់ប្រទានឲ្យនាងស្លៀកពាក់រុងរឿង ភ្លឺចិញ្ចែងចិញ្ចាច និងបរិសុទ្ធ។ សម្លៀកបំពាក់ដ៏រុងរឿងនោះ គឺជាអំពើសុចរិតផ្សេងៗដែលប្រជាជនដ៏បរិសុទ្ធបានប្រព្រឹត្ដ»។ ព្រះគម្ពីរខ្មែរសាកល នាងត្រូវបានប្រទានឲ្យស្លៀកពាក់ក្រណាត់ផាឌិបដ៏ប្រណិតបរិសុទ្ធដែលភ្លឺចិញ្ចាច”។ ជាការពិត ក្រណាត់ផាឌិបដ៏ប្រណិតនោះ គឺអំពើសុចរិតរបស់វិសុទ្ធជន។ Khmer Christian Bible កូនក្រមុំបានទទួលការអនុញ្ញាតឲ្យស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិតយ៉ាងស្អាត ហើយភ្លឺ ដ្បិតសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិតនោះ ជាសេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសឯកយ៉ាងម៉ដ្ដ ស្អាត ហើយភ្លឺ»។ ដ្បិតសំពត់ទេសឯកយ៉ាងម៉ដ្ដ គឺជាសេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានឲ្យនាងស្លៀកពាក់រុងរឿង ភ្លឺចិញ្ចែងចិញ្ចាច និងបរិសុទ្ធ។ សម្លៀកបំពាក់ដ៏រុងរឿងនោះគឺជាអំពើសុចរិតផ្សេងៗ ដែលប្រជាជនដ៏វិសុទ្ធបានប្រព្រឹត្ត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ត ស្អាត ហើយភ្លឺ ដ្បិតសំពត់ទេសយ៉ាងម៉ដ្ត នោះជាសេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ |
សូមឲ្យពួកអ៊ីមុាំជាអ្នកបម្រើរបស់ទ្រង់ ប្រព្រឹត្តអំពើសុចរិតជានិច្ច ហើយឲ្យប្រជារាស្ត្ររបស់ទ្រង់ ស្រែកហ៊ោឡើងយ៉ាងសប្បាយ!
ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែអុលឡោះតាអាឡា ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែម្ចាស់របស់ខ្ញុំ ដ្បិតទ្រង់បានសង្គ្រោះខ្ញុំ។ ទ្រង់បានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។
យើងបានឲ្យសម្លៀកបំពាក់ធ្វើពីក្រណាត់ប៉ាក់មកនាង យើងយកស្បែកជើងដ៏ល្អវិសេសមកពាក់ឲ្យនាង ហើយក៏យកស្បៃដ៏ល្អប្រណីត និងអាវធំធ្វើពីសូត្រមកពាក់ឲ្យនាងដែរ។
ពេលចូលមកដល់ខ្លោងទ្វារនៃទីលានខាងក្នុង ពួកគេត្រូវស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក។ ពេលពួកគេបំពេញមុខងារនៅខ្លោងទ្វារនៃទីលានខាងក្នុង មិនត្រូវស្លៀកពាក់សម្លៀកបំពាក់ធ្វើពីរោមចៀមទេ។
ពេលនោះ អ៊ីសាប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសិស្សទាំងបី គឺមុខរបស់គាត់បញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយអាវរបស់គាត់ត្រឡប់ជាមានពណ៌សដូចពន្លឺ។
ស្តេចក៏និយាយទៅអ្នកនោះថា “សម្លាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សម្រាប់មង្គលការដូច្នេះ” បុរសនោះរកនិយាយអ្វីមិនចេញឡើយ។
គឺសំលៀកបំពាក់របស់អ៊ីសាត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើឲ្យសយ៉ាងនេះបានឡើយ។
ស្ដ្រីទាំងនោះមិនដឹងជាត្រូវគិតយ៉ាងណា ស្រាប់តែមានបុរសពីរនាក់ ស្លៀកពាក់ភ្លឺចិញ្ចែងចិញ្ចាចមកឈរជិតនាង។
កាលពួកគេកំពុងតែសម្លឹងមើលទៅលើមេឃ នៅពេលអ៊ីសាឡើងទៅនោះ ស្រាប់តែមានបុរសពីរនាក់ស្លៀកសពាក់សចូលមកជិតគេ
ផ្ទុយទៅវិញត្រូវប្រដាប់ខ្លួន ដោយអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ ហើយកុំបណ្ដោយខ្លួនឲ្យខ្វល់ខ្វាយ តាមការលោភលន់របស់និស្ស័យមនុស្សនោះឡើយ។
អុលឡោះរាប់អ្នកដែលមានជំនឿ លើអ៊ីសាអាល់ម៉ាហ្សៀសឲ្យបានសុចរិត គឺអុលឡោះធ្វើដូច្នេះ ចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ
ឱអុលឡោះជាអម្ចាស់អើយ តើមាននរណាមិនគោរពកោតខ្លាចនាមទ្រង់! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃនាមទ្រង់! ដ្បិតមានតែទ្រង់ប៉ុណ្ណោះជាម្ចាស់ដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំទ្រង់ ដ្បិតគេបានឃើញច្បាស់ថា ទ្រង់វិនិច្ឆ័យដោយយុត្ដិធម៌»។
ម៉ាឡាអ៊ីកាត់ទាំងប្រាំពីររូបដែលកាន់គ្រោះកាចទាំងប្រាំពីរ ក៏ចេញពីម៉ាស្ជិទមក មានសម្លៀកបំពាក់ ធ្វើពីក្រណាត់ទេសឯកសុទ្ធដ៏ភ្លឺផ្លេក ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។
កងទ័ពនៅសូរ៉កានាំគ្នាជិះសេះ ស មកតាមគាត់ ទាំងស្លៀកពាក់សំពត់ទេសឯកពណ៌ស និងបរិសុទ្ធ។
យើងសុំទូន្មានអ្នកឲ្យមករកទិញមាសពីយើង ជាមាសដែលសម្រាំងនៅក្នុងភ្លើង ដើម្បីឲ្យបានទៅជាអ្នកមាន ហើយទិញសម្លៀកបំពាក់ពណ៌ស មកស្លៀកពាក់បិទបាំងកេរ្ដិ៍ខ្មាសរបស់អ្នក កុំឲ្យនៅខ្លួនទទេដូច្នេះ។ ចូរមករកទិញថ្នាំដាក់ភ្នែកពីយើងផងដែរ ដើម្បីឲ្យអ្នកមើលឃើញច្បាស់។