ស្តេចចងលារបស់ស្តេចជាប់នឹង ដើមទំពំាងបាយជូរ ហើយចងកូនលាជាប់នឹងមែកវា។ ស្តេចលាងដៃរបស់ស្តេច ក្នុងទឹកទំពំាងបាយជូរ ហើយសំលៀកបំពាក់គាត់ ក្នុងទឹកទំពំាងបាយជូរ។
វិវរណៈ 14:20 - អាល់គីតាប បន្ទាប់មក គេយកធុងចេញទៅក្រៅទីក្រុង ដើម្បីបញ្ជាន់ផ្លែ ពេលនោះ មានឈាមហូរចេញពីធុងមកមានកំពស់ត្រឹមមាត់សេះ ចម្ងាយប្រមាណបីរយគីឡូម៉ែត្រ។ ព្រះគម្ពីរខ្មែរសាកល ទីបញ្ជាន់ផ្លែនោះត្រូវបានជាន់នៅខាងក្រៅទីក្រុង ក៏មានឈាមហូរចេញមកពីទីបញ្ជាន់ផ្លែនោះ ឡើងដល់ត្រឹមបង្ហៀរសេះ ចម្ងាយបីរយគីឡូម៉ែត្រ៕ Khmer Christian Bible ឯកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរនោះក៏ត្រូវបានគេយកទៅបញ្ជាន់នៅខាងក្រៅទីក្រុង ហើយមានឈាមចេញពីកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរនោះឡើងដល់បង្ហៀរសេះចម្ងាយមួយពាន់ប្រាំមួយរយស្ដេឌៀ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមានគេជាន់ក្នុងធុងនោះ នៅខាងក្រៅទីក្រុង ក៏មានឈាមចេញពីធុងឡើងដល់ត្រឹមបង្ហៀរសេះ ចម្ងាយបីរយគីឡូម៉ែត្រ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក គេយកធុងចេញទៅក្រៅទីក្រុង ដើម្បីបញ្ជាន់ផ្លែ ពេលនោះ មានឈាមហូរចេញពីធុងមកមានកម្ពស់ត្រឹមមាត់សេះ ចម្ងាយប្រមាណមួយពាន់ប្រាំមួយរយស្ដាដ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានគេជាន់ក្នុងធុងនោះ នៅខាងក្រៅទីក្រុង ហើយមានឈាមចេញពីធុងឡើងទៅត្រឹមដែកបង្ខាំសេះ ចំងាយ៣០០គីឡូម៉ែត្រទៅ។ |
ស្តេចចងលារបស់ស្តេចជាប់នឹង ដើមទំពំាងបាយជូរ ហើយចងកូនលាជាប់នឹងមែកវា។ ស្តេចលាងដៃរបស់ស្តេច ក្នុងទឹកទំពំាងបាយជូរ ហើយសំលៀកបំពាក់គាត់ ក្នុងទឹកទំពំាងបាយជូរ។
ពេលគេចេញពីម៉ាស្ជិទ គេនឹងឃើញសាកសពរបស់មនុស្ស ដែលបានបះបោរប្រឆាំងនឹងយើង។ ដង្កូវនឹងមិនងាប់ ហើយភ្លើងក៏មិនរលត់ សាកសពទាំងនោះធ្វើឲ្យសត្វលោក ទាំងអស់ខ្ពើមរអើម។
អុលឡោះបានកំចាត់ទាហានដ៏ចំណាន ទាំងប៉ុន្មានដែលនៅជាមួយខ្ញុំ ទ្រង់ចាត់កងទ័ពឲ្យមកប្រហារ ពួកយុវជនរបស់ខ្ញុំ អុលឡោះបានកំទេចប្រជាជនយូដា ដូចគេជាន់ផ្លែទំពាំងបាយជូរ។
ស្រូវទុំហើយ ចូរនាំគ្នាយកកណ្ដៀវមកច្រូត! ធុងសម្រាប់ជាន់ផ្លែទំពាំងបាយជូរពេញហើយ ចូរនាំគ្នាមកជាន់! ធុងពេញហៀរទៅដោយទឹកទំពាំងបាយជូរ! ពួកគេប្រព្រឹត្តអំពើអាក្រក់ច្រើនណាស់!»។
គោញី និងពពែញីផ្តល់ទឹកដោះឲ្យពួកគេ ពួកគេមានសាច់សត្វដ៏ធាត់ៗបរិភោគ គឺកូនចៀម និងចៀមឈ្មោលនៅស្រុកបាសាន ព្រមទាំងពពែឈ្មោល ពួកគេបរិភោគនំបុ័ងធ្វើពីម្សៅដ៏ល្អៗ ហើយផឹកស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពិសា។
សាកសពរបស់អ្នកទាំងពីរនឹងត្រូវទុកចោលនៅតាមទីផ្សារ ក្នុងក្រុងដ៏ធំនោះ ជាក្រុងដែលមានឈ្មោះជានិមិត្ដរូប ថា “សូដុម” ឬ“អេស៊ីប” គឺនៅក្រុងនោះហើយដែលគេឆ្កាងអ៊ីសាជាអម្ចាស់របស់អ្នកទាំងពីរ។