អ៊ីប្រាំរើជំរំមកបោះនៅតំបន់ដើមជ្រៃរបស់តាម៉ាមរ៉េ ជិតក្រុងហេប្រុន។ នៅទីនោះគាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។
លោកុប្បត្តិ 8:20 - អាល់គីតាប ណុះហ៍បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។ គាត់បានយកសត្វខ្លះពីក្នុងចំណោមសត្វហាឡាល់គ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបហាឡាល់គ្រប់ប្រភេទ មកដុតទាំងមូល ធ្វើជាគូរបាននៅលើអាសនៈ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ណូអេបានសង់អាសនាមួយដល់ព្រះយេហូវ៉ា ហើយយកពីអស់ទាំងសត្វជើងបួនបរិសុទ្ធ និងពីអស់ទាំងបក្សាបក្សីបរិសុទ្ធ មកថ្វាយជាតង្វាយដុតនៅលើអាសនានោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកណូអេបានសង់អាសនាមួយថ្វាយព្រះយេហូវ៉ា រួចយកសត្វជើងបួនពីសត្វដែលស្អាតគ្រប់មុខ និងពីសត្វស្លាបដែលស្អាតគ្រប់មុខ មកថ្វាយជាតង្វាយដុតលើអាសនានោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណូអេបានសង់អាសនៈ*មួយ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់។ លោកបានយកសត្វខ្លះពីក្នុងចំណោមសត្វបរិសុទ្ធគ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបបរិសុទ្ធគ្រប់ប្រភេទ មកដុតទាំងមូលថ្វាយជាយញ្ញបូជានៅលើអាសនៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ណូអេបានស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ក៏យកសត្វជើង៤ពីសត្វដ៏ស្អាតគ្រប់មុខ ហើយពីសត្វដ៏ស្អាតគ្រប់មុខ មកថ្វាយជាដង្វាយដុតលើអាសនានោះ |
អ៊ីប្រាំរើជំរំមកបោះនៅតំបន់ដើមជ្រៃរបស់តាម៉ាមរ៉េ ជិតក្រុងហេប្រុន។ នៅទីនោះគាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។
គឺនៅកន្លែងដែលគាត់បានសង់អាសនៈមួយកាលពីមុន។ គាត់ក៏គោរពបម្រើអុលឡោះតាអាឡានៅទីនោះ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរយកអ៊ីសាហាក់ កូនរបស់អ្នកមក គឺកូនប្រុសតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ។ នៅទីនោះ ចូរយកវាធ្វើគូរបាននៅលើភ្នំមួយ ដែលយើងនឹងបង្ហាញប្រាប់អ្នក»។
លុះមកដល់កន្លែង ដែលអុលឡោះបានបង្ហាញប្រាប់ អ៊ីព្រហ៊ីមសង់អាសនៈមួយ ហើយយកអុសមកគរពីលើ រួចគាត់ចងអ៊ីសាហាក់ ជាកូន យកទៅដាក់ពីលើគំនរអុស នៅលើអាសនៈនោះ។
អ៊ីសាហាក់បានសង់អាសនៈមួយនៅទីនោះ ហើយគោរពបម្រើអុលឡោះ ដោយហៅនាមថាអុលឡោះតាអាឡា។ គាត់បានបោះជំរំនៅទីនោះ ហើយអ្នកបម្រើរបស់គាត់ក៏នាំគ្នាជីកអណ្តូងទឹកនៅទីនោះដែរ។
គាត់បានសង់អាសនៈមួយនៅទីនោះ ដែលគាត់ដាក់ឈ្មោះថា «អុលឡោះជាម្ចាស់របស់អ៊ីស្រអែល»។
អុលឡោះមានបន្ទូលមកកាន់យ៉ាកកូបថា៖ «ចូរក្រោកឡើង! ចូរឡើងទៅក្រុងបេតអែល ហើយតាំងទីលំនៅ នៅកន្លែងនោះទៅ។ អ្នកត្រូវសង់អាសនៈមួយជូនទ្រង់ដែលបានមកឲ្យអ្នកឃើញ នៅពេលអ្នករត់គេចចេញពីអេសាវ ជាបងរបស់អ្នក»។
គាត់បានសង់អាសនៈមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា “អុលឡោះជាម្ចាស់នៃបេតអែល” ព្រោះនៅកន្លែងនោះហើយ ដែលអុលឡោះបានមកឲ្យគាត់ឃើញ នៅពេលគាត់រត់គេចចេញពីបងរបស់គាត់។
ហាបេលក៏បាននាំយកកូនសត្វដែលកើតមុនគេបង្អស់ ក្នុងហ្វូងសត្វរបស់គាត់ ព្រមទាំងខ្លាញ់របស់វាមកជូនដែរ។ អុលឡោះតាអាឡាពេញចិត្តនឹងហាបេល ព្រមទាំងជំនូនរបស់គាត់
ចូរនាំសត្វប្រាំពីរគូ ពីចំណោមសត្វទាំងប៉ុន្មានដែលហាឡាល់មក គឺយកឈ្មោល និងញី ចំពោះសត្វមិនហាឡាល់វិញ ចូរនាំតែមួយគូមក គឺឈ្មោល និងញី។
ត្រូវនាំបក្សាបក្សីដែលហើរនៅលើមេឃ ប្រាំពីរគូមកដែរ គឺយកឈ្មោល និងញី ដើម្បីរក្សាពូជវាទុកនៅលើផែនដីទាំងមូល
សត្វជើងបួន ឧរង្គសត្វ បក្សាបក្សី និងសត្វដែលលូនវារនៅលើដីទាំងប៉ុន្មាននាំគ្នាចេញពីទូកធំ តាមពូជរបស់វាដែរ។
ក្រោយពេលជប់លៀង អៃយ៉ូបតែងតែហៅកូនៗរបស់គាត់ មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ។ គាត់ក្រោកពីព្រលឹម ធ្វើគូរបានដុត សម្រាប់កូននីមួយៗ ដ្បិតគាត់ខ្លាចក្រែងកូនរបស់គាត់ប្រព្រឹត្តអំពើបាប ហើយប្រមាថអុលឡោះនៅក្នុងចិត្តរបស់ខ្លួន។ អៃយ៉ូបតែងតែប្រព្រឹត្តបែបនេះជានិច្ច។
ម៉ូសាជម្រាបស្តេចវិញថា៖ «សូមស្តេចអនុញ្ញាតឲ្យយើងខ្ញុំនាំសត្វទាំងនោះទៅជាមួយ ដើម្បីធ្វើគូរបាន និងគូរបានដុតជូនអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំ។
ត្រូវដុតចៀមនោះនៅលើអាសនៈ ជាគូរបានដុត ជូន អុលឡោះតាអាឡា គឺជាគូរបានដែលមានក្លិនឈ្ងុយ ជាទីពេញចិត្ត អុលឡោះតាអាឡា។
បន្ទាប់មក ចូរយកជំនូនពីដៃពួកគេ ទៅដុតនៅលើអាសនៈរួមជាមួយគូរបានដុត ជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយអុលឡោះអាណិតអាសូរបងប្អូន ចូរប្រគល់ខ្លួនទៅអុលឡោះ ទុកជាគូរបានដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់បំណងរបស់អុលឡោះ។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើអុលឡោះតាមរបៀបត្រឹមត្រូវមែន។
យើងមានអាសនៈមួយ ដែលពួកអ៊ីមុាំធ្វើការក្នុងជំរំសក្ការៈគ្មានសិទ្ធិនឹងយកជំនូនពីអាសនៈនោះមកបរិភោគបានឡើយ។
រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាដំណាក់របស់រសអុលឡោះ ធ្វើជាក្រុមអ៊ីមុាំបរិសុទ្ធ ដើម្បីធ្វើគូរបានខាងវិញ្ញាណ ជាទីគាប់ចិត្តអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលទ្រង់បានជ្រើសរើស ជាក្រុមអ៊ីមុាំរបស់ស្តេច ជាជាតិសាសន៍បរិសុទ្ធ ជាប្រជារាស្ដ្រដែលអុលឡោះបានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ទ្រង់ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ទ្រង់។