ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 50:3 - អាល់គីតាប

គេ​ត្រូវ​ចំណាយ​ពេល​ទាំង​អស់​សែ‌សិប​ថ្ងៃ ដើម្បី​ធ្វើ​ពិធី​អប់​សព។ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​កាន់​ទុក្ខ​យ៉ាកកូប អស់​រយៈ​ពេល​ចិត‌សិប​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ចំណាយពេល​សែសិប​ថ្ងៃ​សម្រាប់​កិច្ចការនេះ ដ្បិត​នោះ​ជាចំនួន​ថ្ងៃ​ដែល​ត្រូវ​ចំណាយ​ដើម្បី​អប់សព​។ ជនជាតិអេហ្ស៊ីប​បាន​យំស្រណោះ​គាត់​ចិតសិប​ថ្ងៃ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ត្រូវ​ចំណាយ​ពេល​អស់​សែសិប​ថ្ងៃ​សម្រាប់​កិច្ច​ការ​នេះ ដ្បិត​នោះ​ជា​រយៈ​ពេល​ដែល​តម្រូវ​ដើម្បី​ធ្វើ​ពិធី​អប់​សព ហើយ​សាសន៍​អេស៊ីព្ទ​នាំ​គ្នា​កាន់​ទុក្ខ​លោក​អស់​រយៈ​ពេល​ចិត​សិប​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ត្រូវ​ចំណាយ​ពេល​ទាំង​អស់​សែ‌សិប​ថ្ងៃ ដើម្បី​ធ្វើ​ពិធី​អប់​សព។ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​កាន់​ទុក្ខ​លោក​យ៉ាកុប អស់​រយៈ​ពេល​ចិត‌សិប​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​រៀបចំ​ឲ្យ​គាត់​ពេញ​៤០​ថ្ងៃ ដ្បិត​គឺ​គំរប​ថ្ងៃ​ទាំង​នោះ ដែល​ធ្លាប់​ដាក់​បារទ‌ខ្មោច​ទាំង​ប៉ុន្មាន ហើយ​ពួក​សាសន៍​អេស៊ីព្ទ​គេ​នាំ​គ្នា​កាន់​ទុក្ខ​អស់​៧០​ថ្ងៃ

សូមមើលជំពូក



លោកុ‌ប្បត្តិ 50:3
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ អថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​បាន​ធ្វើ​ពិធី​បុណ្យ​បញ្ចុះ​សព​យ៉ាង​មហោ‌ឡារិក​បំផុត។ យូសុះ​រំលឹក​គុណ​ឪពុក ដោយ​កាន់​ទុក្ខ​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។


លុះ​ផុត​កំណត់​ពេល​កាន់​ទុក្ខ​ហើយ យូសុះ​និយាយ​ទៅ​កាន់​ក្រុម​មន្ត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ប្រសិន​បើ​អស់​លោក​យល់​អធ្យា‌ស្រ័យ​ដល់​ខ្ញុំ​មែន សូម​យក​ពាក្យ​ខ្ញុំ​ទៅ​ជម្រាប​ស្តេច​ដូច​តទៅ​នេះ:


សហគមន៍​ទាំង​មូល​បាន​ឃើញ​ហារូន​ផុត​ដង្ហើម ហើយ​កូន​ចៅ​អ៊ីស្រ‌អែល​ទាំង​អស់​នាំ​គ្នា​កាន់​ទុក្ខ​ហារូន អស់​រយៈ​ពេល​សាម‌សិប​ថ្ងៃ។


នាង​ត្រូវ​ប្តូរ​សម្លៀក​បំពាក់​ដែល​នាង​ស្លៀក នៅ​ពេល​គេ​ចាប់​នាង​មក​ជា​ឈ្លើយ​សឹក​ចេញ នាង​ត្រូវ​រស់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​យំ​កាន់​ទុក្ខ​ឪពុក‌ម្តាយ​របស់​ខ្លួន អស់​រយៈ​ពេល​មួយ​ខែ។ បន្ទាប់​មក អ្នក​អាច​ចូល​ទៅ​ជិត​នាង រៀប​ការ​ជា​មួយ​នាង​ហើយ នាង​នឹង​ទៅ​ជា​ភរិយា​របស់​អ្នក។


ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​កាន់​ទុក្ខ​ម៉ូសា អស់​រយៈ​ពេល​សាម‌សិប​ថ្ងៃ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ពួក​គេ​យំ​កាន់​ទុក្ខ​គាត់​រហូត​ទាល់​តែ​ផុត​កំណត់ ពេល​សាម‌សិប​ថ្ងៃ​នោះ។