លោកុប្បត្តិ 50:26 - អាល់គីតាប យូសុះក៏ស្លាប់ក្នុងអាយុមួយរយដប់ឆ្នាំ។ គេបានអប់សពគាត់ ហើយដាក់ក្នុងក្តារមឈូសមួយនៅស្រុកអេស៊ីប។ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបបានស្លាប់នៅអាយុមួយរយដប់ឆ្នាំ។ គេក៏អប់សពគាត់ រួចដាក់ក្នុងក្ដារមឈូសនៅអេហ្ស៊ីប៕៚ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចលោកយ៉ូសែបក៏ស្លាប់ទៅ ក្នុងជន្មាយុមួយរយដប់ឆ្នាំ ហើយគេអប់សពលោក រួចដាក់ក្នុងមឈូសនៅស្រុកអេស៊ីព្ទ។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបក៏ទទួលមរណភាពក្នុងជន្មាយុមួយរយដប់ឆ្នាំ។ គេបានអប់សពលោក ហើយដាក់ក្នុងក្តារមឈូសមួយនៅស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបគាត់ក៏ស្លាប់ទៅអាយុគាត់បាន១១០ឆ្នាំ ហើយគេដាក់បារទសពគាត់ រួចដាក់ចុះក្នុងមឈូសនៅស្រុកអេស៊ីព្ទ។:៚ |
យ៉ាកកូបរស់នៅស្រុកអេស៊ីប អស់រយៈពេលដប់ប្រាំពីរឆ្នាំ។ គាត់រស់បានទាំងអស់មួយរយសែសិបប្រាំពីរឆ្នាំ។
យ៉ាកកូបឆ្លើយទៅស្តេចវិញថា៖ «ខ្ញុំបានធ្វើដំណើរឆ្លងកាត់ជីវិតនេះ អស់រយៈពេលមួយរយសាមសិបឆ្នាំហើយ។ អាយុខ្ញុំមិនវែងទេ ហើយក៏ជួបនឹងទុក្ខលំបាកជាច្រើនផង គឺខ្ញុំរស់មិនបានយូរដូចបុព្វបុរសរបស់ខ្ញុំ ដែលបានធ្វើដំណើរឆ្លងកាត់ជីវិតនេះឡើយ»។
យូសុះ និងក្រុមគ្រួសារឪពុករបស់គាត់បានរស់នៅក្នុងស្រុកអេស៊ីប គាត់រស់បានមួយរយដប់ឆ្នាំ។
ក្រោយមក យូសុះ និងបងប្អូនរបស់គាត់ព្រមទាំងកូនចៅរបស់យ៉ាកកូបមួយជំនាន់នោះបានស្លាប់អស់ទៅ។
ក្រោយព្រឹត្តិការណ៍ទាំងនោះមក យ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានស្លាប់ក្នុងអាយុមួយរយដប់ឆ្នាំ។