លោកុប្បត្តិ 50:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 រួចលោកយ៉ូសែបក៏ស្លាប់ទៅ ក្នុងជន្មាយុមួយរយដប់ឆ្នាំ ហើយគេអប់សពលោក រួចដាក់ក្នុងមឈូសនៅស្រុកអេស៊ីព្ទ។:៚ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល26 យ៉ូសែបបានស្លាប់នៅអាយុមួយរយដប់ឆ្នាំ។ គេក៏អប់សពគាត់ រួចដាក់ក្នុងក្ដារមឈូសនៅអេហ្ស៊ីប៕៚ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 លោកយ៉ូសែបក៏ទទួលមរណភាពក្នុងជន្មាយុមួយរយដប់ឆ្នាំ។ គេបានអប់សពលោក ហើយដាក់ក្នុងក្តារមឈូសមួយនៅស្រុកអេស៊ីប។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 យ៉ូសែបគាត់ក៏ស្លាប់ទៅអាយុគាត់បាន១១០ឆ្នាំ ហើយគេដាក់បារទសពគាត់ រួចដាក់ចុះក្នុងមឈូសនៅស្រុកអេស៊ីព្ទ។:៚ សូមមើលជំពូកអាល់គីតាប26 យូសុះក៏ស្លាប់ក្នុងអាយុមួយរយដប់ឆ្នាំ។ គេបានអប់សពគាត់ ហើយដាក់ក្នុងក្តារមឈូសមួយនៅស្រុកអេស៊ីប។ សូមមើលជំពូក |