លោកុប្បត្តិ 49:19 - អាល់គីតាប កាដត្រូវកងទ័ពមួយមកវាយសំរុក តែកាដនឹងវាយកងទ័ពនោះពីក្រោយខ្នងវិញ។ ព្រះគម្ពីរខ្មែរសាកល រីឯកាដ ពួករុករាននឹងរុករានវា ប៉ុន្តែវានឹងរុករានកែងជើងគេវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាដនឹងមានមួយហ្វូងមកប្រជ្រៀតលើវា តែវានឹងដេញប្រកិតតាមកែងជើងរបស់គេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាដត្រូវកងទ័ពមួយមកវាយសម្រុក តែកាដនឹងវាយកងទ័ពនោះពីក្រោយខ្នងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកាឌ់នឹងមាន១ហ្វូងមកប្រជ្រៀតលើវា តែវានឹងដេញប្រកិតតាមកែងគេវិញ។ |
អ្នកទាំងនោះមានលោកអេស៊ើរ ជាមេលើពួកគេលោកអូបាឌាជាមេទីពីរ លោកអេលាបជាមេទីបី
ហេតុនេះអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល បានបណ្តាលចិត្តស្តេចពូល និងស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស៊្សីរី ឲ្យវាយលុកទឹកដីរបស់ពួកគេ។ ស្តេចទីកឡាត-ពីលេស៊ើរ ក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលទៅជាឈ្លើយសឹក នៅតំបន់ហាឡា ហាបោរ និងហារ៉ា ដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលទៀត បានទទួលទឹកដីពីម៉ូសាជាអ្នកបម្រើរបស់អុលឡោះតាអាឡា ទុកជាមត៌ករួចស្រេចទៅហើយ គឺនៅត្រើយខាងកើតទន្លេយ័រដាន់។