ស្តេចម៉ិលគីស្សាដែក ជាស្តេចនៅក្រុងសាឡឹម បានឲ្យគេយកនំបុ័ង និងស្រាទំពាំងបាយជូរមកជូនអ៊ីប្រាំ។ ស្តេចជាអ៊ីមុាំបម្រើអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។
លោកុប្បត្តិ 47:22 - អាល់គីតាប រីឯពួកអ៊ីមុាំវិញ យូសុះពុំបានទិញដីធ្លីរបស់ពួកគេទេ ព្រោះស្តេចហ្វៀរ៉អ៊ូនមានចេញច្បាប់មួយ ការពារពួកអ៊ីមុាំទាំងនោះ។ ពួកគេទទួលស្បៀងអាហារពីស្តេច ដូច្នេះ ពួកគេមិនបាច់លក់ដីធ្លីឡើយ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែយ៉ូសែបមិនបានទិញដីធ្លីរបស់ពួកបូជាចារ្យ ពីព្រោះពួកបូជាចារ្យមានចំណែកពីផារ៉ោន ហើយពួកគេបានហូបពីចំណែករបស់ខ្លួនដែលផារ៉ោនប្រទានដល់ពួកគេ ដោយហេតុនេះពួកគេមិនបានលក់ដីធ្លីរបស់ខ្លួនទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅសល់តែដីរបស់ពួកសង្ឃប៉ុណ្ណោះ ដែលលោកមិនបានទិញ ដ្បិតពួកសង្ឃមានចំណែកមកពីផារ៉ោន ហើយពួកគេទទួលទានចំណែកដែលផារ៉ោនប្រទានឲ្យ ដូច្នេះហើយបានជាពួកគេមិនលក់ដីរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯពួកបូជាចារ្យវិញ លោកយ៉ូសែបពុំបានទិញដីធ្លីរបស់ពួកគេទេ ព្រោះព្រះចៅផារ៉ោនមានចេញព្រះរាជក្រឹត្យមួយ ការពារពួកបូជាចារ្យទាំងនោះ។ ពួកគេទទួលស្បៀងអាហារពីស្ដេច ដូច្នេះ ពួកគេមិនបាច់លក់ដីធ្លីឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សល់នៅតែដីរបស់ពួកសង្ឃប៉ុណ្ណោះដែលគាត់មិនបានទិញ ដ្បិតពួកសង្ឃមានចំណែកមកពីផារ៉ោន លោកឆាន់ចំណែកដែលផារ៉ោនប្រគេន ហេតុនោះបានជាលោកសង្ឃមិនលក់ដីរបស់ខ្លួនទេ។ |
ស្តេចម៉ិលគីស្សាដែក ជាស្តេចនៅក្រុងសាឡឹម បានឲ្យគេយកនំបុ័ង និងស្រាទំពាំងបាយជូរមកជូនអ៊ីប្រាំ។ ស្តេចជាអ៊ីមុាំបម្រើអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។
ស្តេចហ្វៀរ៉អ៊ូនដាក់ឈ្មោះឲ្យយូសុះថា “សាប់ណាត់ផានា”ហើយស្តេចដណ្តឹងអាសណាត់ ដែលត្រូវជាកូនស្រីរបស់ប៉ូទីផេរ៉ា ជាអ៊ីមុាំនៅក្រុងអូន មកឲ្យយូសុះធ្វើជាភរិយា។ ពេលនោះ យូសុះចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីប។
នៅឆ្នាំមុនកើតទុរ្ភិក្ស អាសណាត់ជាកូនរបស់ប៉ូទីផេរ៉ា អ៊ីមុាំនៅក្រុងអូន បានបង្កើតកូនប្រុសពីរឲ្យយូសុះ។
យូសុះនិយាយទៅកាន់ប្រជាជនថា៖ «ថ្ងៃនេះ ខ្ញុំបានទិញ ទាំងអ្នករាល់គ្នា ទាំងដីធ្លីរបស់អ្នករាល់គ្នា ជូនស្តេចហ្វៀរ៉អ៊ូនហើយ។ ខ្ញុំនឹងផ្តល់ពូជឲ្យអ្នករាល់គ្នាយកទៅសាបព្រោះ។
យូសុះបានចេញក្រឹត្យមួយ ដែលគេរក្សាទុករហូតមកទល់សព្វថ្ងៃ គឺត្រូវយកភោគផលពីដីស្រុកអេស៊ីបមួយភាគប្រាំ មកជូនស្តេចហ្វៀរ៉អ៊ូន មានតែដីរបស់អ៊ីមុាំប៉ុណ្ណោះ ដែលមិនមែនជាកម្មសិទ្ធិរបស់ស្តេចហ្វៀរ៉អ៊ូន។
លោកសេរ៉ាយ៉ា ជាលេខាធិការរបស់ស្តេច។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និងក្រុមពេរេធីម។ រីឯបុត្រាទាំងប៉ុន្មានរបស់ស្តេចទត មានមុខងារជាអ៊ីមុាំ។
មួយវិញទៀត យើងសុំប្រាប់អស់លោកឲ្យដឹងថា អស់លោកគ្មានសិទ្ធិទារពន្ធដារ សួយសារអាករ និងពន្ធផ្លូវ ពីក្រុមអ៊ីមុាំ ក្រុមលេវី ក្រុមអ្នកចំរៀង ក្រុមឆ្មាំទ្វារ ក្រុមអ្នកបម្រើម៉ាស្ជិទ ឬអ្នកបំពេញការងារផ្សេងទៀត ក្នុងដំណាក់របស់អុលឡោះឡើយ។
ខ្ញុំក៏ទទួលដំណឹងថា ក្រុមលេវីពុំបានទទួលរបបរបស់ខ្លួនទេ ដូច្នេះ ពួកលេវី និងក្រុមចំរៀងដែលត្រូវបំពេញមុខងារនៅក្នុងដំណាក់ បែរជានាំគ្នារត់ទៅធ្វើស្រែចម្ការរបស់ខ្លួនទៅវិញ។
ហើយកុំយកថង់យាម កុំយកអាវពីរបន្លាស់ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ។
បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកបំពេញមុខងារក្នុងម៉ាស្ជិទតែងតែទទួលចំណីអាហារពីម៉ាស្ជិទ ហើយអស់អ្នកធ្វើគូរបាននៅលើអាសន ក៏ទទួលសាច់ពីអាសនៈដែរ។
ចំពោះអ្នកដែលទទួលការអប់រំខាងបន្ទូលនៃអុលឡោះ ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក មកចែកដល់អ្នកដែលអប់រំខ្លួននោះផង។
ព្រោះកាលយើងនៅជាមួយបងប្អូន យើងបានទូន្មានបងប្អូនថា អ្នកណាមិនព្រមធ្វើការ អ្នកនោះក៏មិនត្រូវបរិភោគដែរ។
អះលីជំអះទាំងឡាយណានាំមុខក្រុមជំអះបានល្អប្រពៃ ត្រូវលើកកិត្ដិយសគាត់មួយទ្វេជាពីរ ជាពិសេសចំពោះអះលីជំអះណាដែលនឿយហត់ប្រកាសបន្ទូលនៃអុលឡោះ និងបង្រៀនគេ