លោកុប្បត្តិ 47:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 រីឯពួកបូជាចារ្យវិញ លោកយ៉ូសែបពុំបានទិញដីធ្លីរបស់ពួកគេទេ ព្រោះព្រះចៅផារ៉ោនមានចេញព្រះរាជក្រឹត្យមួយ ការពារពួកបូជាចារ្យទាំងនោះ។ ពួកគេទទួលស្បៀងអាហារពីស្ដេច ដូច្នេះ ពួកគេមិនបាច់លក់ដីធ្លីឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល22 ប៉ុន្តែយ៉ូសែបមិនបានទិញដីធ្លីរបស់ពួកបូជាចារ្យ ពីព្រោះពួកបូជាចារ្យមានចំណែកពីផារ៉ោន ហើយពួកគេបានហូបពីចំណែករបស់ខ្លួនដែលផារ៉ោនប្រទានដល់ពួកគេ ដោយហេតុនេះពួកគេមិនបានលក់ដីធ្លីរបស់ខ្លួនទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 នៅសល់តែដីរបស់ពួកសង្ឃប៉ុណ្ណោះ ដែលលោកមិនបានទិញ ដ្បិតពួកសង្ឃមានចំណែកមកពីផារ៉ោន ហើយពួកគេទទួលទានចំណែកដែលផារ៉ោនប្រទានឲ្យ ដូច្នេះហើយបានជាពួកគេមិនលក់ដីរបស់ខ្លួន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 សល់នៅតែដីរបស់ពួកសង្ឃប៉ុណ្ណោះដែលគាត់មិនបានទិញ ដ្បិតពួកសង្ឃមានចំណែកមកពីផារ៉ោន លោកឆាន់ចំណែកដែលផារ៉ោនប្រគេន ហេតុនោះបានជាលោកសង្ឃមិនលក់ដីរបស់ខ្លួនទេ។ សូមមើលជំពូកអាល់គីតាប22 រីឯពួកអ៊ីមុាំវិញ យូសុះពុំបានទិញដីធ្លីរបស់ពួកគេទេ ព្រោះស្តេចហ្វៀរ៉អ៊ូនមានចេញច្បាប់មួយ ការពារពួកអ៊ីមុាំទាំងនោះ។ ពួកគេទទួលស្បៀងអាហារពីស្តេច ដូច្នេះ ពួកគេមិនបាច់លក់ដីធ្លីឡើយ។ សូមមើលជំពូក |