យូសុះប្រកែកថា៖ «ទេ ខ្ញុំធ្វើដូច្នោះមិនកើតទេ គឺមានតែម្ចាស់បាវដែលគេរកឃើញពែងប៉ុណ្ណោះ នឹងទៅជាទាសកររបស់ខ្ញុំ។ រីឯអ្នករាល់គ្នា ចូរវិលត្រឡប់ទៅរកឪពុករបស់អ្នករាល់គ្នាវិញ ដោយសុខសាន្តចុះ»។
លោកុប្បត្តិ 44:30 - អាល់គីតាប ដូច្នេះ បើខ្ញុំវិលទៅជួបឪពុកវិញ ដោយមិននាំប្អូនប្រុស ដែលគាត់ជំពាក់ចិត្តយ៉ាងខ្លាំងនេះ ទៅជាមួយទេ ព្រះគម្ពីរខ្មែរសាកល “ដូច្នេះឥឡូវនេះ ប្រសិនបើខ្ញុំត្រឡប់ទៅឯឪពុករបស់ខ្ញុំដែលជាបាវបម្រើរបស់លោកវិញ ហើយក្មេងប្រុសនេះដែលជីវិតរបស់ឪពុកខ្ញុំបានចងជាមួយជីវិតរបស់វា មិននៅជាមួយយើងខ្ញុំទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បើកាលណាខ្ញុំប្របាទត្រឡប់ទៅជួបឪពុក ជាអ្នកបម្រើរបស់លោកម្ចាស់ ហើយក្មេងនេះដែលគាត់ស្រឡាញ់ដូចជាដួងជីវិត មិនបានឃើញទៅជាមួយយើងខ្ញុំទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ បើខ្ញុំប្របាទវិលទៅជួបឪពុកវិញ ដោយមិននាំប្អូនប្រុសដែលគាត់ជំពាក់ចិត្តយ៉ាងខ្លាំងនេះ ទៅជាមួយទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះបើកាលណាខ្ញុំប្របាទត្រឡប់ទៅឯឪពុករបស់ខ្ញុំប្របាទជាអ្នកបំរើលោក ហើយក្មេងនេះដែលគាត់ស្រឡាញ់ដូចជាដួងជីវិត មិនបានឃើញទៅជាមួយនឹងយើងខ្ញុំទេ |
យូសុះប្រកែកថា៖ «ទេ ខ្ញុំធ្វើដូច្នោះមិនកើតទេ គឺមានតែម្ចាស់បាវដែលគេរកឃើញពែងប៉ុណ្ណោះ នឹងទៅជាទាសកររបស់ខ្ញុំ។ រីឯអ្នករាល់គ្នា ចូរវិលត្រឡប់ទៅរកឪពុករបស់អ្នករាល់គ្នាវិញ ដោយសុខសាន្តចុះ»។
យើងខ្ញុំបានជម្រាបចៅហ្វាយវិញថា “យើងខ្ញុំមានឪពុកចាស់ជរា ហើយយើងខ្ញុំក៏មានប្អូនពៅម្នាក់ ដែលកើតមកក្នុងពេលឪពុកចាស់ហើយនោះដែរ បងរបស់វាបានស្លាប់បាត់ទៅហើយ ដូច្នេះ ក្នុងចំណោមកូនដែលកើតមកពីម្តាយវា នៅសល់តែវាម្នាក់គត់។ ឪពុកស្រឡាញ់ប្អូនពៅនេះខ្លាំងណាស់។
យើងខ្ញុំបានជម្រាបចៅហ្វាយថា “ប្អូនប្រុសរបស់យើងខ្ញុំពុំអាចឃ្លាតចេញពីឪពុកបានឡើយ បើវាឃ្លាតចេញនោះ ឪពុកយើងខ្ញុំមុខជាស្លាប់មិនខាន”។
ឪពុកយើងខ្ញុំប្រាកដជាស្លាប់មិនខាន នៅពេលមិនឃើញវា។ យើងខ្ញុំមុខតែធ្វើឲ្យឪពុកយើងខ្ញុំលាចាកលោកនេះទៅ ទាំងកើតទុក្ខយ៉ាងខ្លាំង។
ប្រសិនបើប្អូនពៅមិនទៅជាមួយ ខ្ញុំមិនអាចទៅជួបមុខឪពុកវិញបានទេ ដ្បិតខ្ញុំមិនចង់ឃើញឪពុកខ្ញុំមានទុក្ខវេទនាឡើយ»។
ពេលនោះ ស្តេចទតក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង គាត់ឡើងទៅបន្ទប់ខាងលើខ្លោងទ្វារក្រុង ហើយគាត់យំ។ គាត់ឡើងទៅទាំងរៀបរាប់ថា៖ «អាប់សាឡុមកូនឪពុក! ឱកូនឪពុក! អាប់សាឡុម កូនឪពុកអើយ! គួរតែឲ្យឪពុកស្លាប់ជំនួសកូនវិញ! អាប់សាឡុម កូនឪពុក ឱកូនឪពុកអើយ!»។
ពេលទតនិយាយជាមួយស្តេចសូលចប់ហើយ សម្តេចយ៉ូណាថានក៏ជំពាក់ចិត្តនឹងទត ហើយស្រឡាញ់ទតដូចស្រឡាញ់ខ្លួនឯងដែរ។
មានគេប្រឆាំងតាមព្យាបាទ និងរកប្រហារជីវិតលោកម្ចាស់ តែអុលឡោះតាអាឡាជាម្ចាស់របស់លោក នឹងការពារជីវិតលោកជានិច្ច មិនឲ្យលោកឃ្លាតឆ្ងាយពីទ្រង់ឡើយ។ រីឯជីវិតខ្មាំងសត្រូវរបស់លោកវិញ ទ្រង់បោះចោលទៅឆ្ងាយ ដូចគេបាញ់ខ្សែដង្ហក់។