Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:30 - ព្រះគម្ពីរខ្មែរសាកល

30 “ដូច្នេះ​ឥឡូវនេះ ប្រសិនបើ​ខ្ញុំ​ត្រឡប់ទៅ​ឯ​ឪពុក​របស់ខ្ញុំ​ដែលជា​បាវបម្រើ​របស់លោក​វិញ ហើយ​ក្មេងប្រុស​នេះ​ដែល​ជីវិត​របស់ឪពុកខ្ញុំ​បាន​ចង​ជាមួយ​ជីវិត​របស់វា មិន​នៅជាមួយ​យើងខ្ញុំ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ដូច្នេះ បើកាល​ណា​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​ជួប​ឪពុក ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ ហើយ​ក្មេង​នេះ​ដែល​គាត់​ស្រឡាញ់​ដូច​ជា​ដួង​ជីវិត មិន​បាន​ឃើញ​ទៅ​ជា‌មួយ​យើង​ខ្ញុំ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ដូច្នេះ បើ​ខ្ញុំ​ប្របាទ​វិល​ទៅ​ជួប​ឪពុក​វិញ ដោយ​មិន​នាំ​ប្អូន​ប្រុស​ដែល​គាត់​ជំពាក់​ចិត្ត​យ៉ាង​ខ្លាំង​នេះ ទៅ​ជា​មួយ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ដូច្នេះ​បើ​កាល​ណា​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​ឯ​ឪពុក​របស់​ខ្ញុំ​ប្របាទ​ជា​អ្នក​បំរើ​លោក ហើយ​ក្មេង​នេះ​ដែល​គាត់​ស្រឡាញ់​ដូច​ជា​ដួង​ជីវិត មិន​បាន​ឃើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ដូច្នេះ បើ​ខ្ញុំ​វិល​ទៅ​ជួប​ឪពុក​វិញ ដោយ​មិន​នាំ​ប្អូន​ប្រុស ដែល​គាត់​ជំពាក់​ចិត្ត​យ៉ាង​ខ្លាំង​នេះ ទៅ​ជា​មួយ​ទេ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:30
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​យ៉ូសែប​និយាយថា​៖ “សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​យើង ដែល​យើង​ធ្វើ​ដូច្នេះ​! មនុស្ស​ដែល​គេ​បាន​រកឃើញ​ពែង​នៅក្នុង​ដៃ​គាត់ គឺ​អ្នកនោះ​ហើយ នឹង​ធ្វើជា​ទាសករ​របស់​យើង រីឯ​អ្នកឯទៀត ចូរ​ទៅ​ឯ​ឪពុក​របស់ពួកឯង​វិញ​ដោយ​សុខសាន្ត​ចុះ”។


ពេលនោះ យើងខ្ញុំ​បាន​ឆ្លើយ​នឹង​លោកម្ចាស់​នៃខ្ញុំ​ថា​: ‘យើងខ្ញុំ​មាន​ឪពុក​ចំណាស់​ម្នាក់ និង​កូន​ពៅ​ដែលកើតមកក្នុង​វ័យជរា​របស់គាត់​។ បងប្រុស​របស់វា​បាន​ស្លាប់​ហើយ ហើយ​ក្នុងចំណោម​កូនដែលកើតពី​ម្ដាយ​របស់វា នៅសល់​តែ​វា​ម្នាក់ឯងប៉ុណ្ណោះ ដូច្នេះ​ឪពុក​របស់វា​ស្រឡាញ់​វា​ណាស់’។


យើងខ្ញុំ​បាន​ជម្រាប​លោកម្ចាស់​នៃខ្ញុំ​ថា​: ‘ក្មេងប្រុស​នោះ​មិនអាច​ចាកចេញ​ពី​ឪពុក​វា​បានឡើយ​។ បើសិន​វា​ចាកចេញ​ពី​ឪពុក​វា ឪពុកវា​នឹង​ស្លាប់’។


នៅពេល​គាត់​ឃើញ​ថា​ក្មេងប្រុស​នេះ​មិន​នៅ​ទៀត នោះ​គាត់​មុខជា​ស្លាប់​មិនខាន ដូច្នេះ​បាវបម្រើ​របស់លោក​នឹង​បាន​នាំ​សក់ស្កូវ​របស់​ឪពុក​យើងខ្ញុំ​ដែលជា​បាវបម្រើ​របស់លោក ចុះ​ទៅ​ស្ថានមនុស្សស្លាប់​ទាំង​ទុក្ខព្រួយ​ហើយ​។


ដូច្នេះ តើ​ខ្ញុំ​នឹង​ឡើងទៅ​ឯ​ឪពុក​របស់ខ្ញុំ​ដូចម្ដេចកើត ប្រសិនបើ​ក្មេងប្រុស​នេះ​មិន​នៅជាមួយ​ខ្ញុំ​? ក្រែងលោ​ខ្ញុំ​ឃើញ​ការ​អាក្រក់​ដែល​នឹង​កើតឡើង​ដល់​ឪពុក​របស់ខ្ញុំ”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម