យូសុះតបថា៖ «មិនពិតទេ! ពួកឯងមកទីនេះក្នុងគោលបំណងរកមើលកន្លែងដែលគ្មានទីតាំងមាំទាំ»។
លោកុប្បត្តិ 42:15 - អាល់គីតាប ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាស្តេចហ្វៀរ៉អ៊ូននៅមានជីវិត ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ! ព្រះគម្ពីរខ្មែរសាកល ពួកឯងនឹងត្រូវបានពិសោធដោយការនេះ គឺដោយនូវព្រះជន្មរបស់ផារ៉ោន ពួកឯងនឹងចេញពីទីនេះមិនបានឡើយ លុះត្រាតែប្អូនប្រុសពៅរបស់ពួកឯងមកដល់ទីនេះសិន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនឹងល្បងលចិត្តពួកឯងដូច្នេះ គឺដរាបណាផារ៉ោននៅមានព្រះជន្ម នោះអ្នករាល់គ្នានឹងមិនបានចេញពីទីនេះឡើយ លើកលែងតែនាំប្អូនពៅរបស់ពួកឯងមកដល់ទីនេះសិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាព្រះចៅផារ៉ោននៅមានព្រះជន្ម ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងល្បងសាកឯងរាល់គ្នាមើលដូច្នេះ គឺអញស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នានឹងមិនបានចេញពីទីនេះឡើយ លើកតែប្អូនពៅឯងបានមកឯណេះសិន |
យូសុះតបថា៖ «មិនពិតទេ! ពួកឯងមកទីនេះក្នុងគោលបំណងរកមើលកន្លែងដែលគ្មានទីតាំងមាំទាំ»។
ចូរចាត់អ្នកណាម្នាក់ក្នុងចំណោមឯងរាល់គ្នា ឲ្យទៅហៅប្អូនពៅពួកឯងមក រីឯឯងរាល់គ្នា ត្រូវនៅជាប់គុកសិន។ ធ្វើដូច្នេះ យើងនឹងដឹងថា ពាក្យដែលឯងរាល់គ្នានិយាយនោះពិត ឬមិនពិត។ បើមិនពិតទេ យើងមុខជាដឹងថា ឯងរាល់គ្នាជាអ្នកស៊ើបការមែន។ សូមស្តេចហ្វៀរ៉អ៊ូនធ្វើជាសាក្សី!»។
បន្ទាប់មក ត្រូវនាំប្អូនរបស់អ្នករាល់គ្នាមកជួបខ្ញុំ ដើម្បីបញ្ជាក់មើលពាក្យដែលអ្នករាល់គ្នានិយាយ។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបាត់បង់ជីវិតឡើយ»។
ពួកគេជម្រាបឪពុកថា៖ «អ្នកដែលគ្រប់គ្រងលើស្រុកអេស៊ីបបាននិយាយមកពួកកូនយ៉ាងតឹងរ៉ឹង ព្រមទាំងចោទពួកកូនថា ជាអ្នកស៊ើបការទៀតផង។
រួចនាំគ្នាទៅចុះ។ បន្ទាប់មក ចូរនាំប្អូនពៅមកជួបខ្ញុំ។ ដូច្នេះ ខ្ញុំនឹងដឹងថា អ្នករាល់គ្នាមិនមែនជាអ្នកស៊ើបការទេ តែជាមនុស្សទៀងត្រង់។ រួចហើយ ខ្ញុំនឹងដោះលែងអ្នកដែលជាប់ឃុំឃាំងនៅទីនេះ ហើយអ្នករាល់គ្នាអាចរកស៊ីលក់ដូរនៅស្រុកនេះបាន”»។
កាលយូសុះឃើញបងៗគាត់ស្គាល់ភ្លាម តែគាត់មិនបានធ្វើឲ្យគេស្គាល់វិញទេ។ គាត់និយាយទៅកាន់ពួកគេយ៉ាងតឹងរ៉ឹងថា៖ «ពួកឯងមកពីណា?»។ គេតបថា៖ «យើងខ្ញុំមកពីស្រុកកាណាន រកទិញស្បៀងអាហារ»។
យូដាតបថា៖ «អ្នកនោះបានប្រាប់កូនៗយ៉ាងច្បាស់ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”។
ប៉ុន្តែ បើលោកឪពុកមិនឲ្យវាទៅទេនោះ កូនក៏មិនទៅដែរ ដ្បិតអ្នកនោះនិយាយថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”»។
ទោះបីគេស្បថ ដោយយកអុលឡោះតាអាឡា ដែលនៅអស់កល្បធ្វើជាសាក្សីក្ដី ក៏ពាក្យសម្បថរបស់គេមិនពិតដែរ។
«តើយើងអត់ទោសឲ្យអ្នកដូចម្ដេចបាន? កូនចៅរបស់អ្នកបានបោះបង់ចោលយើង គេស្បថដោយយកព្រះក្លែងក្លាយ ធ្វើជាសាក្សី។ យើងបានឲ្យពួកគេមានភោគទ្រព្យបរិបូណ៌ តែពួកគេបែរជានាំគ្នាផិតក្បត់ទៅវិញ គឺពួកគេលើកគ្នាទៅប្រព្រឹត្តអំពើផិតក្បត់ ក្នុងវិហាររបស់ព្រះក្លែងក្លាយ។
ចូរកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយគោរពបម្រើទ្រង់ និងពោលពាក្យស្បថក្នុងនាមទ្រង់តែមួយប៉ុណ្ណោះ។
ជាពិសេស បងប្អូនអើយ កុំស្បថឲ្យសោះ គឺកុំយកមេឃ យកផែនដី ឬយកអ្វីផ្សេងទៀតមកធ្វើជាប្រធានសម្បថឡើយ បើថា«មែន» ឲ្យប្រាកដជា«មែន» «ទេ» ឲ្យប្រាកដជា«ទេ» ដើម្បីកុំឲ្យមានទោស។
នាងហាណាពោលថា៖ «លោកម្ចាស់! នាងខ្ញុំជាស្ត្រីម្នាក់ដែលឈរទូរអាអង្វរអុលឡោះតាអាឡា កាលពីមុន នៅទីនេះជិតលោក។ នេះជាការពិត ដូចលោកម្ចាស់មានជីវិតនៅសព្វថ្ងៃដែរ។
កាលស្តេចសូលឃើញទតចេញទៅច្បាំងតទល់នឹងជនភីលីស្ទីន គាត់ក៏សួរលោកអប៊ីនើរជាមេទ័ពថា៖ «អប៊ីនើរ! តើក្មេងនោះជាកូនអ្នកណា?»។ លោកអប៊ីនើរឆ្លើយតបវិញថា៖ «បាទខ្ញុំមិនដឹងទាល់តែសោះ»។
ទតមានប្រសាសន៍ទៀតថា៖ «ឪពុករបស់បងដឹងច្បាស់ថា ខ្ញុំជាមិត្តសម្លាញ់របស់បង បានជាគាត់គិតថា “មិនត្រូវឲ្យយ៉ូណាថានដឹងទេ ក្រែងលោគេពិបាកចិត្ត”។ ប៉ុន្តែ ខ្ញុំសូមស្បថក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្ប និងក្នុងនាមបងផ្ទាល់ដែលនៅមានជីវិតថា សេចក្តីស្លាប់នៅឃ្លាតពីខ្ញុំតែមួយចង្អាមប៉ុណ្ណោះ»។