ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 41:34 - អាល់គីតាប

សូម​ស្តេច​តែង​តាំង​មន្ត្រី​ផ្សេងៗ ឲ្យ​មើល​ខុស​ត្រូវ​លើ​ស្រុក​អេស៊ីប ដើម្បី​ហូត​ពន្ធ​មួយ​ភាគ​ប្រាំ ពី​ភោគ​ផល​ទុក ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ឆ្នាំ ដែល​សម្បូណ៌​ហូរ​ហៀរ​ខាង​មុខ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ផារ៉ោន​ធ្វើ​ដូច្នេះ គឺ​តែងតាំង​ពួក​អ្នកមើលខុសត្រូវ​ឲ្យត្រួត​លើ​ទឹកដី​នេះ ហើយ​ហូតយកមួយភាគប្រាំ​នៃចម្រូត​ពី​ដែនដី​អេហ្ស៊ីប​ក្នុង​ប្រាំពីរ​ឆ្នាំ​នៃ​ភាពសម្បូរហូរហៀរ​ចុះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ព្រះ‌ករុណា​តែង​តាំង​ឲ្យ​មាន​អ្នក​មើល​ខុស​ត្រូវ​នៅ​ក្នុង​ស្រុក ដើម្បី​ហូត​យក​មួយ​ភាគ​ក្នុង​ប្រាំ ពី​ភោគ​ផល​ក្នុង​ស្រុក​អេស៊ីព្ទ ក្នុង​រវាង​ប្រាំពីរ​ឆ្នាំ​ដែល​សម្បូរ​ហូរ​ហៀរ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ព្រះ‌ករុណា​តែង‌តាំង​មន្ត្រី​ផ្សេងៗ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ស្រុក​អេស៊ីប ដើម្បី​ហូត​ពន្ធ​មួយ​ភាគ​ប្រាំ​ពី​ភោគ‌ផល​ទុក ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ឆ្នាំ ដែល​សម្បូណ៌​ហូរ‌ហៀរ​ខាង​មុខ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គួរ​ឲ្យ​ទ្រង់​ព្រះ‌ករុណា​បាន​ធ្វើ​ដូច្នោះ ហើយ​តាំង​ឲ្យ​មាន​ពួក​ដំរួត​នៅ​ក្នុង​ស្រុក សំរាប់​ឲ្យ​ហូត​យក​១​ភាគ​ក្នុង​៥ ពី​អស់​ទាំង​ផល​ក្នុង​ស្រុក​អេស៊ីព្ទ នៅ​រវាង​៧​ឆ្នាំ​ដែល​សម្បូរ​ផង

សូមមើលជំពូក



លោកុ‌ប្បត្តិ 41:34
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ សូម​ស្តេច​រក​បុរស​ណា​ម្នាក់ ដែល​មាន​ប្រាជ្ញា​ឈ្លាស​វៃ ហើយ​តែង​តាំង​គាត់​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប។


មន្ត្រី​ទាំង​នោះ​ត្រូវ​ប្រមែ​ប្រមូល​ស្បៀង​អាហារ ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​សម្បូណ៌​ហូរ​ហៀរ បង្ការ​ទុក​នៅ​ក្នុង​ឃ្លាំង​តាម​ក្រុង​នានា ក្រោម​បញ្ជា​របស់​ស្តេច​ផ្ទាល់។


លុះ​ដល់​ពេល​ប្រមូល​ភោគ​ផល អ្នក​រាល់​គ្នា​ត្រូវ​យក​មួយ​ភាគ​ប្រាំ​ទៅ​ជូន​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​អ្នក​រាល់​គ្នា​ទុក​បួន​ភាគ​ប្រាំ​ទៀត សម្រាប់​ធ្វើ​ពូជ និង​សម្រាប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​បរិភោគ»។


យូសុះ​បាន​ចេញ​ក្រឹត្យ​មួយ ដែល​គេ​រក្សា​ទុក​រហូត​មក​ទល់​សព្វ​ថ្ងៃ គឺ​ត្រូវ​យក​ភោគ​ផល​ពី​ដី​ស្រុក​អេស៊ីប​មួយ​ភាគ​ប្រាំ មក​ជូន​ស្តេច​ហ្វៀរ៉អ៊ូន មាន​តែ​ដី​របស់​អ៊ីមុាំ​ប៉ុណ្ណោះ ដែល​មិន​មែន​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​ហ្វៀរ៉អ៊ូន។


មេ​ជាង​ទាំង​នោះ​ធ្វើ​ការ​ដោយ​ចិត្ត​ស្មោះ​បំផុត។ ពួក​គេ​ធ្វើ​ការ​ក្រោម​បញ្ជា​របស់​លោក​យ៉ាហាត់ និង​លោក​បា‌ឌា ជា​ក្រុម​លេវី​មក​ពីអំបូរ​ម៉្រារី។ លោក​សាកា‌រីយ៉ា និង​លោក​មស៊ូ‌ឡាម ជា​ក្រុម​លេវី​មក​ពី​អំបូរ​កេហាត់ ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ការ​សាង​សង់។ ពួក​លេវី​ទាំង​នេះ​សុទ្ធ​តែ​ជា​តន្ត្រី‌ករ​យ៉ាង​ជំនាញ។


លោក​យ៉ូ‌អែល កូន​របស់​លោក​ស៊ីកគ្រី ជា​អធិការ​ក្រុង ហើយ​លោក​យូដា​កូន​របស់​លោក​សេនួរ ជា​អធិការ​រង​របស់​ទីក្រុង។


នៅ​ពេល​កើត​ទុរ្ភិក្ស ទ្រង់​រំដោះ​អ្នក​ពី​សេចក្ដី​ស្លាប់ ហើយ​នៅ​ពេល​កើត​សង្គ្រាម ទ្រង់​រំដោះ​អ្នក​ពី​មុខ​ដាវ។


ទ្រង់​សង្គ្រោះ​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ឲ្យ​គេ​បាន​រួច​ជីវិត​នៅ​គ្រា​មាន​ទុរ្ភិក្ស។


កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់ គេ​លាក់​ខ្លួន រីឯ​មនុស្ស​ឥត​គំនិត​អោន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។


កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់ គេ​លាក់​ខ្លួន រីឯ​មនុស្ស​ឥត​គំនិត​អោន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។


ម៉ូសា​ខឹង​នឹង​ពួក​មេទ័ព ពួក​មេ​បញ្ជា​ការ​កង​ពល​ធំ និង​ពួក​មេ​បញ្ជា​ការ​កង​ពល​តូច ដែល​វិល​មក​ពី​ច្បាំង​នោះ។


គាត់​ក៏​ហៅ​កូន​បំណុល​របស់​ចៅហ្វាយ​ឲ្យ​ចូល​មក​ម្នាក់​ម្ដង​ៗ គាត់​សួរ​អ្នក​ទី​មួយ​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន?”។