ក្រោយពីបណ្តេញមនុស្សចេញពីសួនឧទ្យានអេដែនរួចហើយ អុលឡោះដាក់ម៉ាឡាអ៊ីកាត់មានស្លាបនៅខាងកើតសួន កាន់ដាវភ្លើងដែលជារន្ទះការពារផ្លូវ មិនឲ្យមនុស្សចូលទៅកាន់ដើមឈើដែលផ្តល់ជីវិតនោះបានឡើយ។
លោកុប្បត្តិ 4:14 - អាល់គីតាប ថ្ងៃនេះ ទ្រង់ដេញខ្ញុំចេញពីដីដែលមានជីជាតិល្អ ខ្ញុំក៏ត្រូវចេញឆ្ងាយពីទ្រង់ទៀត ហើយនឹងទៅជាមនុស្សអនាថាសាត់ព្រាត់នៅលើផែនដី បើមាននរណាម្នាក់ជួបខ្ញុំ គេមុខជាសម្លាប់ខ្ញុំមិនខាន»។ ព្រះគម្ពីរខ្មែរសាកល មើល៍! ថ្ងៃនេះព្រះអង្គបានបណ្ដេញទូលបង្គំចេញពីទឹកដីនេះ ដូច្នេះទូលបង្គំត្រូវលាក់ខ្លួនពីព្រះភក្ត្ររបស់ព្រះអង្គ។ ទូលបង្គំនឹងទៅជាជនដើរសាត់អណ្ដែត និងជាជនពនេចរនៅលើផែនដី ហើយអស់អ្នកដែលឃើញទូលបង្គំ មុខជាសម្លាប់ទូលបង្គំមិនខាន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ថ្ងៃនេះ ព្រះអង្គបានបណ្តេញទូលបង្គំចេញពីដីនេះហើយ ឯទូលបង្គំក៏ត្រូវឃ្លាតពីព្រះភក្ត្ររបស់ព្រះអង្គទៀត ទូលបង្គំនឹងត្រូវសាត់ព្រាត់ អណ្ដែតទៅមកលើផែនដី អ្នកណាដែលជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំជាមិនខាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនេះ ព្រះអង្គដេញទូលបង្គំចេញពីដីដែលមានជីជាតិល្អ ទូលបង្គំក៏ត្រូវចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គទៀត ហើយនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី បើមាននរណាម្នាក់ជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល នៅថ្ងៃនេះ ទ្រង់បានបណ្តេញទូលបង្គំចេញពីស្រុកហើយ ដូច្នេះ ទូលបង្គំនឹងត្រូវនៅឃ្លាតពីទ្រង់ទៅ ហើយត្រូវសាត់ព្រាត់អណ្តែតទៅមកលើផែនដី រួចអស់អ្នកណាដែលឃើញទូលបង្គំ គេនឹងសំឡាប់ទូលបង្គំបង់ |
ក្រោយពីបណ្តេញមនុស្សចេញពីសួនឧទ្យានអេដែនរួចហើយ អុលឡោះដាក់ម៉ាឡាអ៊ីកាត់មានស្លាបនៅខាងកើតសួន កាន់ដាវភ្លើងដែលជារន្ទះការពារផ្លូវ មិនឲ្យមនុស្សចូលទៅកាន់ដើមឈើដែលផ្តល់ជីវិតនោះបានឡើយ។
កបេលនិយាយទៅកាន់អុលឡោះតាអាឡាថា៖ «ទ្រង់ដាក់ទោសខ្ញុំយ៉ាងនេះ ធ្ងន់ពេកណាស់ ខ្ញុំទ្រាំមិនបានទេ។
ឥឡូវនេះ ញាតិសន្តានរបស់ខ្ញុំ លើកគ្នាប្រឆាំងនឹងខ្ញុំ។ ពួកគេពោលថា “ចូរប្រគល់ឃាតកមកឲ្យយើង យើងនឹងសម្លាប់វា ដើម្បីសងសឹកជំនួសបងប្អូនរបស់វាដែលស្លាប់នោះ ហើយយើងក៏ចង់បំផ្លាញពូជពង្សរបស់វាផងដែរ”។ ពួកគេចង់បំផ្លាញក្តីសង្ឃឹមដែលខ្ញុំមានសេសសល់ ហើយមិនចង់ទុកឲ្យវង្សត្រកូលប្ដីរបស់ខ្ញុំ មានកូនចៅបន្តពូជពង្សនៅលើផែនដីនេះឡើយ»។
សូមឲ្យកូនរបស់អ្នកនោះ ក្លាយទៅជាមនុស្សអនាថាដើរសុំទាន ហើយត្រូវគេដេញចេញពីទីលំនៅ ដែលរលំបាក់បែក!
សូមកុំឲ្យមាននរណាម្នាក់សំដែងចិត្តមេត្តា ករុណាចំពោះគេឡើយ ហើយក៏កុំឲ្យមាននរណាម្នាក់អាណិត អាសូរកូនចៅរបស់គេដែលនៅកំព្រាដែរ!
ឱអុលឡោះតាអាឡាអើយ សូមឆ្លើយតបមកខ្ញុំជាប្រញាប់ ដ្បិតខ្ញុំពុំអាចទ្រាំតទៅទៀតបានទេ! សូមកុំលាក់មុខនឹងខ្ញុំឡើយ ដ្បិតខ្ញុំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។
មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្ដី ក៏នៅតែមានទីពឹងជានិច្ច។
អ្នកអាក្រក់តែងតែរត់គេចខ្លួន ទោះបីគ្មាននរណាតាមក៏ដោយ រីឯមនុស្សសុចរិតវិញ ប្រៀបបីដូចជាកូនសិង្ហ គឺគេមិនខ្លាចអ្វីឡើយ។
បន្ទាប់មក ពេលឈ្ងោកចុះមកដី ឃើញមានសុទ្ធតែទុក្ខលំបាក និងភាពងងឹត ហើយត្រូវខ្មាំងកៀរទៅរកភាពអន្ធការ។
អុលឡោះតាអាឡាខឹងចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា ព្រោះតែអំពើដែលគេប្រព្រឹត្ត រហូតទាល់តែទ្រង់បោះបង់ចោលពួកគេឆ្ងាយពីទ្រង់។ នៅគ្រានោះ ស្តេចសេដេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។
ហេតុនេះ ពួកគេនឹងប្រៀបដូចជាអ័ព្ទ នៅពេលព្រលឹម ដូចទឹកសន្សើមនៅពេលព្រឹក ដែលបាត់ទៅវិញយ៉ាងឆាប់ៗ ដូចកំទេចចំបើងប៉ើងចេញពីលានបោកស្រូវ និងដូចផ្សែងហុយចេញពីរោងបាយ។
យើងប្រឆាំងនឹងអ្នករាល់គ្នា ហើយខ្មាំងសត្រូវនឹងមានជ័យជំនះលើអ្នករាល់គ្នា អស់អ្នកដែលស្អប់អ្នករាល់គ្នានឹងត្រួតត្រាលើអ្នករាល់គ្នា ហើយទោះបីគ្មាននរណាដេញតាមក្តី ក៏អ្នករាល់គ្នារត់គេចខ្លួនដែរ។
រីឯអស់អ្នកដែលរួចពីស្លាប់ ហើយត្រូវខ្មាំងចាប់ទៅជាឈ្លើយនោះ យើងនឹងធ្វើឲ្យចិត្តរបស់គេភ័យបាក់ស្បាត សូម្បីតែសំឡេងស្លឹកឈើជ្រុះក៏ធ្វើឲ្យគេភ័យ ហើយរត់ដូចរត់គេចពីមុខដាវ។ ពួកគេនឹងដួលស្លាប់ ដោយគ្មាននរណាដេញតាមពីក្រោយ។
អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ គឺនៅពេលណាចាប់ឃាតកបានត្រូវតែសម្លាប់ចោល។
ឬប្រសិនបើអ្នកនោះលើកដៃវាយអ្នកដទៃដោយស្អប់ បណ្តាលឲ្យគេស្លាប់ អ្នកដែលសម្លាប់គេត្រូវតែទទួលទោសប្រហារជីវិត ព្រោះអ្នកនោះជាឃាតក។ អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ នៅពេលចាប់គេបាន។
ហើយប្រសិនបើអ្នកដែលមានសិទ្ធិសងសឹក ជួបគាត់នៅខាងក្រៅទីក្រុងជំរក រួចសម្លាប់គាត់ អ្នកសងសឹកនោះគ្មានទោសអ្វីចំពោះឃាតកម្មនេះទេ។
បន្ទាប់មក ស្តេចនឹងនិយាយទៅពួកអ្នកនៅខាងឆ្វេងថាៈ “ពួកត្រូវបណ្ដាសាអើយ! ចូរថយចេញឲ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសម្រាប់ផ្ដន្ទាទោសអ៊ីព្លេសហ្សៃតន និងបរិវាររបស់វានោះទៅ!
អ្នកទាំងនេះនឹងត្រូវទទួលទោសអស់កល្បជានិច្ច រីឯអ្នកសុចរិតវិញ នឹងទទួលជីវិតអស់កល្បជានិច្ច»។
អុលឡោះតាអាឡានឹងកំចាត់កំចាយអ្នក ទៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង។ នៅទីនោះ អ្នកនឹងគោរពបម្រើព្រះដទៃ ជាព្រះដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់ គឺព្រះធ្វើពីឈើ និងពីថ្ម។
ក្នុងចំណោមប្រជាជាតិទាំងនោះ អ្នកនឹងមិនបានសុខសាន្ត ហើយក៏មិនមែនជាកន្លែងដែលអ្នកសម្រាកដែរ។ អុលឡោះតាអាឡានឹងធ្វើឲ្យចិត្តអ្នកពុំបានស្ងប់ ឲ្យភ្នែករបស់អ្នកស្រវាំង ហើយឲ្យចិត្តគំនិតរបស់អ្នកឈឺចាប់។
ពួកគេនឹងទទួលទោស គឺត្រូវវិនាសអន្ដរាយអស់កល្បជានិច្ច។ ពួកគេនៅឆ្ងាយពីអ៊ីសាជាអម្ចាស់ និងឆ្ងាយពីអំណាចប្រកបដោយសិរីរុងរឿងរបស់គាត់។