ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 39:6 - អាល់គីតាប

គាត់​ប្រគល់​ឲ្យ​យូសុះ​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន ហើយ​ក្រៅ​តែ​ពី​បរិភោគ គាត់​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី​ទៀត​ឡើយ។ យូសុះ​មាន​រូប​រាង​សង្ហា​ណាស់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លោក​បាន​ទុក​អ្វីៗ​ទាំងអស់​ដែល​លោក​មាន​ក្នុង​ដៃ​របស់​យ៉ូសែប ហើយ​លោក​មិន​បាន​ខ្វល់ខ្វាយ​អំពី​អ្វីមួយ​ឡើយ លើកលែងតែ​អាហារ​ដែល​លោក​ហូប​ប៉ុណ្ណោះ​។ រីឯ​យ៉ូសែប​មាន​រូបរាង​សង្ហា និង​រូបឆោម​ស្រស់ស្អាត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ទុកអ្វីៗ​ទាំង​អស់​ឲ្យ​លោក​យ៉ូសែប​គ្រប់​គ្រង ហើយ​គាត់​មិន​ខ្វល់​ខ្វាយ​អ្វី​ឡើយ លើក​លែង​តែ​អាហារ​ដែល​គាត់​បរិភោគ​ប៉ុណ្ណោះ។ រី​ឯ​លោក​យ៉ូសែប​មាន​រូប​រាង​សង្ហា​ណាស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ប្រគល់​ឲ្យ​លោក​យ៉ូសែប​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន ហើយ​ក្រៅ​តែ​ពី​បរិភោគ គាត់​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី​ទៀត​ឡើយ។ លោក​យ៉ូសែប​មាន​រូប​រាង​សង្ហា​ណាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ទុក​របស់​លោក​ទាំង​អស់​នៅ​ក្នុង​កណ្តាប់​ដៃ​យ៉ូសែប ហើយ​មិន​បាន​ដឹង​ជា​មាន​របស់​ណា​មួយ​ទេ លើក​តែ​ភោជ‌នាហារ​ដែល​លោក​ពិសា​ប៉ុណ្ណោះ រីឯ​យ៉ូសែប​គាត់​មាន​រូប‌ឆោម​ដ៏​ពិសី ហើយ​ស្រៀវ‌ស្រស់​ល្អ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 39:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លេអា​មាន​ភ្នែក​ស្រស់​ល្អ រីឯ​រ៉ាជែល​វិញ នាង​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។


នាយក​ពន្ធនាគារ​លែង​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី ដែល​គាត់​ដាក់​ឲ្យ​យូសុះ​ធ្វើ​នោះ​ហើយ ដ្បិតអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យូសុះ កិច្ចការ​អ្វី​ដែល​គាត់​ធ្វើ អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​បាន​លទ្ធផល​ល្អ​ទាំង​អស់។


ប៉ូទីផារ​ពេញ​ចិត្ត​នឹង​យូសុះ​ណាស់ គាត់​ក៏​ឲ្យ​យូសុះ​ធ្វើ​ជា​អ្នក​បម្រើ​ជំនិត​របស់​គាត់ ហើយ​តែង​តាំង​យូសុះ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គាត់។


យូសុះ​បាន​បដិសេធ គាត់​ពោល​ទៅ​ភរិយា​ចៅ‌ហ្វាយ​របស់​គាត់​ថា៖ «ចៅ‌ហ្វាយ​របស់​ខ្ញុំ បាន​ប្រគល់​ឲ្យ​ខ្ញុំ​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន គឺ​គាត់​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង​របស់​គាត់​ឡើយ។


គេ​លើក​ម្ហូប​អាហារ​មក​ជូន​យូសុះ​ដោយ​ឡែក បង‌ប្អូន​គាត់​ដោយ​ឡែក និង​ជន‌ជាតិ​អេស៊ីប ដែល​បរិភោគ​ជា​មួយ​គាត់​ដោយ​ឡែក ដ្បិត​ជន‌ជាតិ​អេស៊ីប គ្មាន​សិទ្ធិ​បរិភោគ​ជា​មួយ​នឹង​ជន‌ជាតិ​ហេប្រឺ​ទេ ពី​ព្រោះ​ជន‌ជាតិ​អេស៊ីប​ប្រកាន់​ណាស់។


ស្វាមី​ទុក​ចិត្ត​លើ​នាង នាង​តែងតែ​ធ្វើ​ឲ្យ​ស្វាមី​ចំរុង​ចំរើន។


អ្នក​ណា​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។ អ្នក​ណា​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​តែង​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។


គាត់​និយាយ​ទៅ​អ្នក​នោះ​ថា “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​អើយ យើង​តែង‌តាំង​អ្នក​ឲ្យ​គ្រប់‌គ្រង​លើ​ក្រុង​ដប់ ដ្បិត​អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ”។


ម៉ូសា​បាន​កើត​នៅ​ជំនាន់​នោះ ហើយ​គាត់​ជា​ទារក​មួយ​ដ៏​ស្អាត ជា​ទី​គាប់​ចិត្ត​អុលឡោះ។ ឪពុក‌ម្ដាយ​បាន​ចិញ្ចឹម​គាត់​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​បី​ខែ។


លោក​អ៊ីសាយ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​កូន​នោះ​មក។ កូន​នោះ​មាន​ថ្ពាល់​ក្រហម មាន​ភ្នែក​ភ្លឺ​ថ្លា និង​មាន​ទឹក​មុខ​ស្រស់​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «គឺ​ម្នាក់​នេះ​ហើយ! ចូរ​តែង​តាំង​គេ​ចុះ!»។


ពេល​ជន​ភីលី‌ស្ទីន​ក្រឡេក​មើល​មក​ទត​វា​មើល​ងាយ ព្រោះ​ឃើញ​គាត់​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម និង​មាន​ទឹក​មុខ​ស្រស់​ល្អ។