ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេប្រឺមក ហើយនៅទីនេះ ខ្ញុំពុំបានធ្វើអ្វីខុស គួរឲ្យគេយកមកឃុំឃាំងដូច្នេះឡើយ»។
លោកុប្បត្តិ 39:20 - អាល់គីតាប គាត់ឲ្យគេចាប់យូសុះយកទៅដាក់ក្នុងពន្ធនាគារ ដែលគេឃុំឃាំងអ្នកទោសរបស់ស្តេច។ ពេលយូសុះជាប់ឃុំឃាំងនៅទីនោះ ព្រះគម្ពីរខ្មែរសាកល ម្ចាស់របស់យ៉ូសែបក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលគេឃុំឃាំងពួកអ្នកទោសរបស់ស្ដេច ដូច្នេះយ៉ូសែបក៏ជាប់នៅក្នុងគុកនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចៅហ្វាយរបស់លោកយ៉ូសែបក៏យកលោកទៅដាក់គុក នៅកន្លែងដែលសម្រាប់ឃុំឃាំងពួកអ្នកទោសរបស់ស្តេច ហើយលោកក៏ជាប់នៅក្នុងគុកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ឲ្យគេចាប់លោកយកទៅដាក់ក្នុងពន្ធនាគារ ដែលគេឃុំឃាំងអ្នកទោសរបស់ស្ដេច។ ពេលលោកយ៉ូសែបជាប់ឃុំឃាំងនៅទីនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលសំរាប់ឃុំពួកអ្នកទោសរបស់ស្តេច គាត់ក៏ជាប់នៅក្នុងគុកនោះ។ |
ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេប្រឺមក ហើយនៅទីនេះ ខ្ញុំពុំបានធ្វើអ្វីខុស គួរឲ្យគេយកមកឃុំឃាំងដូច្នេះឡើយ»។
ទ្រង់ធ្វើឲ្យកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងទ្រង់វិញ ហើយអស់អ្នកដែលនៅសេសសល់ ពីសង្គ្រាមនឹងនាំគ្នាមកថ្វាយបង្គំទ្រង់។
គេចាប់គាត់ទាំងបង្ខំយកទៅកាត់ទោស ហើយនាំទៅសម្លាប់ គ្មាននរណាអាចតំណាលអំពីពូជពង្ស របស់ គាត់បានទេ។ ព្រោះគេបានដកជីវិតរបស់គាត់ចេញពីចំណោមមនុស្ស ដែលរស់នៅលើផែនដីនេះ គាត់ត្រូវគេវាយរហូតដល់បាត់បង់ជីវិត ព្រោះតែអំពើបាបនៃប្រជាជនរបស់យើង។
ពួកមន្ត្រីខឹងនឹងយេរេមាជាខ្លាំង ពួកគេវាយគាត់ ហើយឃុំគាត់ក្នុងទីឃុំឃាំងនៅផ្ទះលោកយ៉ូណាថាន ជាស្មៀនស្តេច ដ្បិតគេបានប្រើផ្ទះនេះជាទីឃុំឃាំង។
ខ្ញុំរងទុក្ខលំបាកព្រោះតែដំណឹងល្អនេះ រហូតដល់ត្រូវគេចាប់ចង ដូចជាបានប្រព្រឹត្ដអំពើអាក្រក់។ រីឯបន្ទូលរបស់អុលឡោះវិញ គេពុំអាចចាប់ចងបានឡើយ។
អ្នកខ្លះទៀតសុខចិត្ដឲ្យគេចំអកឡកឡឺយ ឲ្យគេវាយដំ ហើយថែមទាំងឲ្យគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផង។
បើមានបងប្អូនណាម្នាក់រងទុក្ខលំបាកដោយអយុត្ដិធម៌ ហើយស៊ូទ្រាំ ព្រោះយល់ដល់អុលឡោះ តោងចាត់ទុកថា ទ្រង់ពេញចិត្តនឹងបងប្អូននោះហើយ។