ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 38:12 - អាល់គីតាប

យូរ​ថ្ងៃ​ក្រោយ​មក ភរិយា​របស់​យូដា គឺ​កូន​ស្រី​របស់​ស៊ូអា​បាន​ស្លាប់។ កាល​យូដា​បាន​ធូរ​ស្បើយ ពី​មរណ‌ទុក្ខ​នេះ​ហើយ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ភូមិ​ធីមណា ជា​មួយ​ហ៊ីរ៉ា មិត្ត​របស់​គាត់ ជា​អ្នក​ស្រុក​អាឌូ‌ឡាម ដើម្បី​ទៅ​មើល​ពួក​អ្នក​កាត់​រោម​ចៀម​របស់​គាត់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លុះ​យូរ​ថ្ងៃ​ក្រោយមក កូនស្រី​របស់​ស៊ូអា ជា​ប្រពន្ធ​របស់​យូដា​ក៏​ស្លាប់​ទៅ​។ ក្រោយពី​យូដា​ត្រូវបាន​សម្រាលទុក្ខ គាត់​ក៏​ឡើងទៅ​ឯ​ពួកអ្នក​កាត់រោម​ចៀម​របស់គាត់​នៅ​ធីមណា គឺមាន​គាត់ និង​ហ៊ីរ៉ា​មិត្តភក្ដិ​របស់គាត់ ជា​អ្នកអាឌូឡាម​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​យូរ​ក្រោយ​មក កូន​ស្រី​របស់​ស៊ូអា ដែល​ជា​ប្រពន្ធ​របស់​លោក​យូដា ក៏​បាន​ស្លាប់​ទៅ។ កាលលោក​យូដា​បាន​រសាយ​ទុក្ខ​ហើយ គាត់​ក៏​ឡើង​ទៅ​មើល​ពួក​កាត់​រោម​ចៀម​នៅ​ធីម‌ណា​ជាមួយ​ហ៊ីរ៉ា អ្នក​ស្រុក​អាឌូឡាម ជា​សម្លាញ់​របស់​គាត់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យូរ​ថ្ងៃ​ក្រោយ​មក ភរិយា​របស់​លោក​យូដា គឺ​កូន​ស្រី​របស់​លោក​ស៊ូអា បាន​ទទួល​មរណ‌ភាព។ កាល​លោក​យូដា​បាន​ធូរ​ស្បើយ​ពី​មរណ‌ទុក្ខ​នេះ​ហើយ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ភូមិ​ធីមណា​ជា​មួយ​លោក​ហ៊ីរ៉ា ជា​អ្នក​ស្រុក​អាឌូ‌ឡាម មិត្ត​របស់​គាត់ ដើម្បី​ទៅ​មើល​ពួក​អ្នក​កាត់​រោម​ចៀម​របស់​គាត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​យូរ​ក្រោយ​មក នោះ​កូន​របស់​ស៊ូអា ដែល​ជា​ប្រពន្ធ​យូដា​ក៏​ស្លាប់​ទៅ រួច​កាល​យូដា​បាន​រសាយ​ទុក្ខ​ទៅ​ហើយ នោះ​គាត់​ឡើង​ទៅ​ឯ​ពួក​កាត់​រោម​ចៀម​នៅ​ធីមណា ព្រម​ទាំង​ហ៊ីរ៉ា​ជា​សំឡាញ់​ដែល​នៅ​អាឌូឡាម​ដែរ

សូមមើលជំពូក



លោកុ‌ប្បត្តិ 38:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា‌ហាក់​នាំ​រ៉ហ្វ៊ីកា​ចូល​ទៅ​ក្នុង​ជំរំ ដែល​សារ៉ា​ជា​ម្តាយ​ធ្លាប់​នៅ​កាល​ពី​មុន។ គាត់​បាន​យក​នាង​ធ្វើ​ជា​ភរិយា គាត់​ស្រឡាញ់​ថ្នាក់​ថ្នម​នាង ហើយ​នាង​ក៏​ធ្វើ​ឲ្យ​គាត់​បាន​ធូរ​ស្បើយ​ពី​ទុក្ខ ក្រោយ​ពី​ម្តាយ​ស្លាប់។


ពេល​នោះ ឡាបាន់​ចេញ​ទៅ​កាត់​រោម​ចៀម​ផុត​ទៅ​ហើយ។ រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង។


នៅ​គ្រា​នោះ យូដា​បាន​ចាក​ចេញ​ពី​បង‌ប្អូន​របស់​គាត់ ទៅ​នៅ​ជា​មួយ​បុរស​ម្នាក់ ឈ្មោះ ហ៊ីរ៉ា នៅ​ភូមិ​អាឌូ‌ឡាម។


ស្តេច​ទត​ឈប់​ខឹង នឹង​សម្តេច​អាប់‌សាឡុម​ទៀត ព្រោះ​ស្តេច​លែង​ព្រួយ​ចិត្ត​អំពី​សម្តេច​អាំ‌ណូន​ស្លាប់។


ពី​បាឡា​ព្រំ​ប្រទល់​នេះ​បត់​ទៅ​ខាង​លិច ដល់​ភ្នំ​សៀរ ដោយ​កាត់​តាម​ជំរាល​ខាង​ជើង​នៃ​ភ្នំ​យារីម ពោល​គឺ​ភ្នំ​កេសា‌ឡូន ហើយ​ចុះ​ទៅ​ដល់​បេត‌សេ‌ម៉េស ដោយ​កាត់​តាម​ធីម‌ណា


យ៉ារមូត អាឌូឡាំ សូគរ អា‌សេ‌កា


បន្ទាប់​មក មាន: សេណាន ហា‌ដា‌សា មីគ‌ដាល-កាដ


កាអ៊ីន គីបៀរ និង​ធីមណា គឺ​មាន​ទាំង​អស់​ដប់​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។


អេឡូន ធីម‌ណា អេក្រូន


ថ្ងៃ​មួយ លោក​សាំ‌សុន​ធ្វើ​ដំណើរ ទៅ​ក្រុង​ធីមណា នៅ​ទី​នោះ គាត់​បាន​ឃើញ​ស្ត្រី​ក្រមុំ​ជាតិ​ភីលី‌ស្ទីន​ម្នាក់។


ពេល​នាង​អប៊ី‌កែល​ទៅ​ដល់​ផ្ទះ​វិញ នាង​ឃើញ​លោក​ណាបាល​កំពុង​ធ្វើ​ពិធី​ជប់​លៀង​យ៉ាង​ធំ​មួយ ដូច​ពិធី​ជប់​លៀង​របស់​ស្តេច។ លោក​ណាបាល​សប្បាយ​ចិត្ត​ក្រៃ‌លែង ហើយ​ស្រវឹង​យ៉ាង​ខ្លាំង​ទៀត ហេតុ​នេះ នាង​ពុំ​បាន​និយាយ​អ្វី​មួយ​ម៉ាត់​ប្រាប់​គាត់ រហូត​ដល់​ថ្ងៃ​រះ។