ស្អែកឡើង អ៊ីព្រហ៊ីមក្រោកពីព្រលឹម យកស្បៀងអាហារ និងបំពង់ទឹកមកប្រគល់ឲ្យហាជើរ ហើយលើកកូនដាក់លើ-កនាង រួចប្រាប់នាងឲ្យចេញទៅ។ ហាជើរចាកចេញពីទីនោះ ហើយវិលវល់នៅក្នុងវាលរហោស្ថានជិតក្រុងបៀរសេបា។
លោកុប្បត្តិ 37:15 - អាល់គីតាប បុរសម្នាក់បានប្រទះឃើញយូសុះ កំពុងតែដើរទៅដើរមកនៅតាមវាលដូច្នេះ ក៏សួរថា៖ «តើក្មួយមករកអ្វី?»។ ព្រះគម្ពីរខ្មែរសាកល មានបុរសម្នាក់ឃើញគាត់ ហើយមើល៍! គាត់កំពុងវង្វេងនៅទីវាល បុរសនោះក៏សួរគាត់ថា៖ “តើឯងកំពុងរកអ្វី?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបុរសម្នាក់បានឃើញយ៉ូសែបកំពុងតែដើរទៅដើរមកនៅតាមវាល ក៏សួរថា៖ «តើឯងកំពុងរកអី?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសម្នាក់បានប្រទះឃើញយ៉ូសែបកំពុងតែដើរទៅដើរមកនៅតាមវាលដូច្នេះ ក៏សួរថា៖ «តើក្មួយមករកអ្វី?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានមនុស្សម្នាក់ឃើញគាត់ដើរវីមវាមនៅវាល ក៏សួរថា ឯងរកអី |
ស្អែកឡើង អ៊ីព្រហ៊ីមក្រោកពីព្រលឹម យកស្បៀងអាហារ និងបំពង់ទឹកមកប្រគល់ឲ្យហាជើរ ហើយលើកកូនដាក់លើ-កនាង រួចប្រាប់នាងឲ្យចេញទៅ។ ហាជើរចាកចេញពីទីនោះ ហើយវិលវល់នៅក្នុងវាលរហោស្ថានជិតក្រុងបៀរសេបា។
អ៊ីស្រអែលនិយាយថា៖ «ចូរកូនទៅមើលមើល៍ បងៗរបស់កូនសុខសប្បាយឬទេ ហើយហ្វូងចៀមបានសុខដែរឬយ៉ាងណា។ កាលបានដំណឹងហើយ ចូរកូនវិលមកប្រាប់ពុកវិញផង»។ យ៉ាកកូបក៏ចាត់យូសុះ ពីជ្រលងភ្នំហេប្រូនឲ្យទៅស៊ីគែម។
គាត់ឆ្លើយថា៖ «ខ្ញុំមករកបងៗរបស់ខ្ញុំ សូមពូមេត្តាប្រាប់ខ្ញុំផង ថាពួកគាត់ឃ្វាលចៀម នៅកន្លែងណា»។
អេលីយ៉ាសាក់ប្រាប់ពួកគេថា៖ «អ្នករាល់គ្នាច្រឡំផ្លូវហើយ មិនមែនក្រុងនេះទេដែលអ្នករាល់គ្នាត្រូវទៅនោះ។ សូមមកតាមខ្ញុំ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅជួបមនុស្ស ដែលអ្នករាល់គ្នាកំពុងស្វែងរក»។ គាត់នាំពួកគេចូលក្រុងសាម៉ារី។
អ៊ីសាងាកមកក្រោយ ឃើញអ្នកទាំងពីរដើរតាម គាត់ក៏សួរថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេជម្រាបអ៊ីសាថា៖ «រ៉ាប៊ី! (ពាក្យ“រ៉ាប៊ី”នេះប្រែថា“តួន”) តើលោកនៅកន្លែងណា?»។
អ៊ីសាឈ្វេងយល់ហេតុការណ៍ទាំងប៉ុន្មានដែលត្រូវកើតដល់គាត់ អ៊ីសាក៏ទៅមុខ សួរគេថា៖ «អ្នករាល់គ្នាមករកនរណា?»។
អ៊ីសាសួរគេម្ដងទៀតថា៖ «អ្នករាល់គ្នាមករកនរណា?» គេជម្រាបថា៖ «រកឈ្មោះអ៊ីសា ជាអ្នកភូមិណាសារ៉ែត»។
អ៊ីសាសួរនាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ? នាងរកអ្នកណា?»។ នាងស្មានថាជាអ្នកថែរក្សាសួនច្បារ នាងក៏ជម្រាបអ៊ីសាថា៖ «លោក! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់ឲ្យនាងខ្ញុំដឹងផង លោកដាក់នៅឯណានាងខ្ញុំនឹងទៅយក»។
ពេលនោះ ពួកសិស្សត្រឡប់មកដល់ ឃើញអ៊ីសាកំពុងមានប្រសាសន៍ជាមួយស្ដ្រីដូច្នេះ គេងឿងឆ្ងល់ជាខ្លាំង តែគ្មាននរណាសួរអ៊ីសាថា តួនសួររកអ្វី ឬហេតុដូចម្ដេចក៏និយាយជាមួយនាងឡើយ។
ពេលនោះ លោកបារ៉ាក់ដែលដេញតាមលោកស៊ីសេរ៉ាក៏មកដល់ នាងយ៉ាអែលចេញទៅជួបគាត់ ហើយពោលថា៖ «សូមអញ្ជើញមកណេះ ខ្ញុំនឹងបង្ហាញមនុស្ស ដែលលោកកំពុងតែរក»។ លោកបារ៉ាក់ចូលទៅក្នុងជំរំឃើញលោកស៊ីសេរ៉ាដេកស្លាប់ ដោយមានទាំងចម្រឹងដែកដោតជាប់នឹងសៀតផ្កា។