Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:38 - អាល់គីតាប

38 អ៊ីសា​ងាក​មក​ក្រោយ ឃើញ​អ្នក​ទាំង​ពីរ​ដើរ​តាម គាត់​ក៏​សួរ​ថា៖ «អ្នក​ទាំង​ពីរ​មក​រក​អ្វី?»។ គេ​ជម្រាប​អ៊ីសា​ថា៖ «រ៉ាប៊ី! (ពាក្យ​“រ៉ាប៊ី”​នេះ​ប្រែ​ថា​“តួន”) តើ​លោក​នៅ​កន្លែង​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 ព្រះយេស៊ូវ​ទ្រង់​ងាកមក ហើយ​ទត​ឃើញ​ពួកគេ​កំពុង​មកតាម ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​ពួកអ្នក​រក​អ្វី​?”‍។ ពួកគេ​ទូល​ព្រះអង្គ​ថា៖ “រ៉ាប៊ី តើ​លោកគ្រូ​ស្នាក់នៅ​ឯណា​?” (​រ៉ាប៊ី មានអត្ថន័យប្រែថា លោកគ្រូ​)​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

38 ពេល​ព្រះយេស៊ូ​ងាក​មក​ឃើញ​អ្នក​ទាំង​ពីរ​នោះ​កំពុង​ដើរ​តាម​ព្រះអង្គ​ដូច្នេះ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​ពួកអ្នក​មក​រក​អ្វី?»​ ពួកគេ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «រ៉ាប់ប៊ី!​ (ដែល​ប្រែ​ថា​ លោកគ្រូ)​ តើ​លោក​ស្នាក់​នៅ​កន្លែង​ណា?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ពេល​ព្រះ‌យេស៊ូវ​ងាក​មក​ឃើញ​អ្នក​ទាំង​ពីរ​កំពុង​ដើរ​តាម ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​មក​រក​អ្វី?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី (ដែល​ប្រែ​ថា លោក​គ្រូ) តើ​លោក​នៅ​ឯ​ណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ព្រះ‌យេស៊ូ​ងាក​មក​ក្រោយ ទត​ឃើញ​អ្នក​ទាំង​ពីរ​ដើរ​តាម ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «អ្នក​ទាំង​ពីរ​មក​រក​អ្វី?»។ គេ​ទូល​ព្រះអង្គ​ថា៖ «រ៉ាប៊ី! (ពាក្យ​“រ៉ាប៊ី” នេះ​ប្រែ​ថា​“លោក​គ្រូ”) តើ​លោក​នៅ​កន្លែង​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ឯ​ព្រះ‌យេស៊ូវ ទ្រង់​ងាក​បែរ​មក ឃើញ​អ្នក​ទាំង​២​កំពុង​តែ​ដើរ​តាម ក៏​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​មក​រក​អី គេ​ទូល​ឆ្លើយ​ថា រ៉ាប៊ី (គឺ​ប្រែ​ថា លោក​គ្រូ) តើ​លោក​នៅ​ឯ​ណា

សូមមើលជំពូក ចម្លង




យ៉ូហាន 1:38
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​បម្រើ និង​ពួក​នាម៉ឺន​មន្ត្រី​ដែល​នៅ​ជុំ‌វិញ​ស្តេច​ពិត​ជា​មាន​សុភ‌មង្គល​ហើយ ព្រោះ​ពួក​គេ​បាន​ស្តាប់​ប្រសាសន៍​ពោរ‌ពេញ​ដោយ​ប្រាជ្ញា​របស់​ស្តេច។


ខ្ញុំ​ទូរអា​សូម​អុលឡោះ‌តាអាឡា​នូវ​សេចក្ដី​តែ​មួយ​គត់ ហើយ​ខ្ញុំ​ប្រាថ្នា​ចង់​បាន​តែ​សេចក្ដី​នេះ​ឯង គឺ​ឲ្យ​បាន​ស្នាក់​នៅ​ក្នុង​ដំណាក់ របស់​អុលឡោះ‌តាអាឡា​អស់​មួយ​ជីវិត ដើម្បី​កោត​ស្ញប់‌ស្ញែង​ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង របស់​អុលឡោះ‌តាអាឡា និង​ថ្វាយ‌បង្គំ​ទ្រង់​នៅ​ក្នុង​ម៉ាស្ជិទ


នៅ​ជា​មួយ​មនុស្ស​មាន​ប្រាជ្ញា​នាំ​ឲ្យ​ខ្លួន​មាន​ប្រាជ្ញា តែ​សេព‌គប់​ជា​មួយ​មនុស្ស​ខ្លៅ នាំ​ឲ្យ​ខ្លួន​ទៅ​ជា​មនុស្ស​អាក្រក់។


ប្រាជ្ញា​ជា​ដើម​ឈើ​ផ្ដល់​ជីវិត សម្រាប់​អស់​អ្នក​ដែល​បេះ​ផ្លែ​បរិភោគ។ អ្នក​ណា​មាន​ប្រាជ្ញា​ជាប់​ក្នុង​ខ្លួន អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ។


អ្នក​ណា​ស្ដាប់​ខ្ញុំ ហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ អ្នក​នោះ​ពិត​ជា​មាន​សុភ‌មង្គល។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​គ្រង​រាជ្យ​រហូត​ត​ទៅ បល្ល័ង្ក​របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ារី អង្គុយ​នៅ​ទៀប​ជើង​អ៊ីសា‌ជាអម្ចាស ស្ដាប់​គាត់​បង្រៀន។


មាន​មហា‌ជន​ជា​ច្រើន​ធ្វើ​ដំណើរ​ជា​មួយ​អ៊ីសា។ អ៊ីសា​បែរ​មុខ​ទៅ​រក​គេ ហើយ​មាន​ប្រសាសន៍​ថា៖


លុះ​គិត​ដូច្នោះ​ហើយ កូន​ពៅ​ក៏​វិល​ត្រឡប់​ទៅ​រក​ឪពុក​វិញ។ កាល​ឪពុក​ឃើញ​កូន​ពី​ចម្ងាយ គាត់​មាន​ចិត្ដ​អាណិត​អាសូរ​ក្រៃ‌លែង ក៏​រត់​ទៅ​ទទួល​កូន ហើយ​ឱប​ថើប​ទៀត​ផង។


កាល​អ៊ីសា​មក​ដល់ អ៊ីសា​ងើប​មុខ​ឡើង ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សាខេ​អើយ! ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក»។


អ៊ីសា‌ជាអម្ចាស់​បែរ​មុខ​មើល​មក​ពេត្រុស។ ពេត្រុស​ក៏​នឹក​ឃើញ​ពាក្យ​របស់​អ៊ីសា​ថា៖ «យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។


បុរស​ដែល​អ៊ីព្លេស​ចូល​ពី​មុន​នោះ បាន​អង្វរ​សុំ​នៅ​ជា​មួយ​អ៊ីសា​ដែរ ប៉ុន្តែ អ៊ីសា​មិន​យល់​ព្រម​ទេ។ អ៊ីសា​ប្រាប់​ថា៖


កាល​សិស្ស​ទាំង​ពីរ​បាន​ឮ​ពាក្យ​នេះ គេ​នាំ​គ្នា​ដើរ​តាម​អ៊ីសា​ទៅ។


អ៊ីសា​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «សុំ​អញ្ជើញ​មក អ្នក​នឹង​បាន​ឃើញ!»។ គេ​ក៏​ទៅ​ឃើញ​កន្លែង​ដែល​អ៊ីសា​ស្នាក់​នៅ ហើយ​គេ​ក៏​នៅ​ជា​មួយ​អ៊ីសា​នៅ​ថ្ងៃ​នោះ (ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល)។


លោក​ណា‌ថា‌ណែល​ជម្រាប​អ៊ីសា​ថា៖ «តួន! តួន​ពិត​ជា​បុត្រា​របស់​អុលឡោះ ហើយ​ពិត​ជា​ស្តេច​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មែន»។


គេ​ចូល​ទៅ​ជិត​លោក​ភីលីព​ជា​អ្នក​ភូមិ​បេត‌សៃ‌ដា​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ពោល​ថា៖ «លោក! យើង​ខ្ញុំ​ចង់​ជួប​អ៊ីសា»។


អ៊ីសា​ឈ្វេង​យល់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​កើត​ដល់​គាត់ អ៊ីសា​ក៏​ទៅ​មុខ សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?»។


អ៊ីសា​សួរ​គេ​ម្ដង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?» គេ​ជម្រាប​ថា៖ «រក​ឈ្មោះ​អ៊ីសា ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។


គាត់​បាន​មក​ជួប​អ៊ីសា​ទាំង​យប់ ហើយ​និយាយ​ថា៖ «តួន​យើង​ខ្ញុំ​ដឹង​ថា​អុលឡោះ​បាន​ចាត់​តួន​ឲ្យ​មក​បង្រៀន​យើង​ខ្ញុំ ដ្បិត​គ្មាន​នរណា​អាច​ធ្វើ​ទី​សំគាល់​ដូច​តួន​បាន​ឡើយ វៀរ​លែង​តែ​អុលឡោះ​នៅ​ជា​មួយ​អ្នក​នោះ»។


គេ​នាំ​គ្នា​ទៅ​ជួប​យ៉ះយ៉ា​ជម្រាប​ថា៖ «តួន! បុរស​ដែល​នៅ​ជា​មួយ​តួន ខាង​នាយ​ទន្លេ​យ័រ‌ដាន់​ពី​ថ្ងៃ​មុន ហើយ​ដែល​តួន​ផ្ដល់​សក្ខី‌ភាព​ឲ្យ​នោះ ឥឡូវ​នេះ គាត់​កំពុង​តែ​ជ្រមុជ​ទឹក​ឲ្យ​គេ មនុស្ស​ទាំង​អស់​នាំ​គ្នា​ទៅ​រក​គាត់»។


ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «តួន​សូម​អញ្ជើញ​ពិសា!»។


បណ្ដា‌ជន​បាន​ជួប​អ៊ីសា​នៅ​ត្រើយ​ម្ខាង គេ​សួរ​គាត់​ថា៖ «តួន! តើ​តួន​មក​ដល់​ពី​អង្កាល់?»។


ពេត្រុស​ក៏​ចុះ​ទៅ​ក្រោម និយាយ​ទៅ​បុរស​ទាំង​បី​នាក់​នោះ​ថា៖ «ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រក! តើ​អ្នក​មក​មាន​ការ​អ្វី?»។


ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​មក​ភ្លាម ឥត​មាន​ជំទាស់​អ្វី​សោះ នៅ​ពេល​ដែល​បង​ប្អូន​ហៅ​ខ្ញុំ​មក។ ឥឡូវ​នេះ សុំ​ប្រាប់​ខ្ញុំ​មើល៍ បង​ប្អូន​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?»។


តែ​នាង​រស់​ឆ្លើយ​ថា៖ «សូម​អ្នក​ម្តាយ​កុំ​បង្ខំ​កូន ឲ្យ​ចាក​ចេញ​ពី​អ្នក​ម្តាយ​ធ្វើ​អ្វី! អ្នក​ម្តាយ​ទៅ​ទី​ណា កូន​ក៏​ទៅ​ទី​នោះ​ដែរ អ្នក​ម្តាយ​ស្នាក់​នៅ​កន្លែង​ណា កូន​ក៏​ស្នាក់​នៅ​កន្លែង​នោះ​ដែរ។ ជន‌ជាតិ​របស់​អ្នក​ម្តាយ​ជា​ជន‌ជាតិ​របស់​កូន ហើយ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​ម្តាយ ក៏​ជា​អុលឡោះ​ជា​ម្ចាស់​របស់​កូន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម