និងជនជាតិហូរី នៅតំបន់ភ្នំសៀរ រហូតដល់ជួរភ្នំអែលបារ៉ាន ដែលនៅជិតវាលរហោស្ថាន។
លោកុប្បត្តិ 36:30 - អាល់គីតាប ឌីសូន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះ ជាមេកន្ទ្រាញរបស់ជនជាតិហូរី នៅស្រុកសៀរ។ ព្រះគម្ពីរខ្មែរសាកល មេដឹកនាំឌីសុន មេដឹកនាំអេស៊ើរ និងមេដឹកនាំឌីសាន។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់ជនជាតិហូរី តាមលំដាប់មេដឹកនាំរបស់ពួកគេនៅស្រុកសៀរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឌីសុន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីពួកហូរី នៅក្នុងស្រុកសៀរ តាមពូជអំបូររបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឌីសុន លោកអេស៊ើរ និងលោកឌីសាន។ អ្នកទាំងនេះជាមេកន្ទ្រាញរបស់ជនជាតិហូរី នៅស្រុកសៀរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឌីសសុន១ អេស៊ើរ១ ហើយឌីសាន១ នោះសុទ្ធតែជាមេ ដែលកើតពីពួកហូរី នៅក្នុងស្រុកសៀរតាមមេគេទាំងប៉ុន្មាន។ |
និងជនជាតិហូរី នៅតំបន់ភ្នំសៀរ រហូតដល់ជួរភ្នំអែលបារ៉ាន ដែលនៅជិតវាលរហោស្ថាន។
ឌីសូន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះជាមេកន្ទ្រាញជនជាតិហូរី កូនរបស់សៀរ នៅស្រុកអេដុម។
មុនពេលមានស្តេចគ្រងរាជ្យនៅស្រុកអ៊ីស្រអែល ស្តេចដែលគ្រងរាជ្យនៅស្រុកអេដុម មាននាមដូចតទៅ
បន្ទាប់មក គាត់នាំពួកមេទ័ព ពួកនាយទាហានស្តេចដែលជាជនជាតិការី និងពលទាហាន ព្រមទាំងប្រជាជនទាំងមូលនៅក្នុងស្រុក ដង្ហែស្តេចពីដំណាក់របស់អុលឡោះតាអាឡា ចូលវាំងតាមខ្លោងទ្វារនៃពួកអ្នកយាម រួចហើយស្តេចយ៉ូអាសឡើងនៅលើបល្ល័ង្ករាជ្យ។
នៅគ្រានោះ ក្រុងទីរ៉ុសនឹងត្រូវគេលែងនឹកនាអស់រយៈពេលចិតសិបឆ្នាំ ពោលគឺរយៈពេលមួយរជ្ជកាលរបស់ស្ដេចមួយនាក់។ លុះផុតពេលចិតសិបឆ្នាំនេះទៅ នឹងមានហេតុការណ៍កើតឡើងដល់ក្រុងនេះ ស្របនឹងចំរៀងស្ដីអំពីស្ត្រីពេស្យាថា:
បុរសនោះប្រាប់ខ្ញុំថា សត្វទីបួន គឺរាជាណាចក្រទីបួនដែលនឹងកើតឡើង នៅលើផែនដី។ រាជាណាចក្រនោះប្លែកពីរាជាណាចក្រឯទៀតៗ គឺរាជាណាចក្រនោះនឹងត្របាក់លេប ជាន់ឈ្លី និងកិនកំទេចរាជាណាចក្រឯទៀតៗ។